ព័ត៌មានថ្មីៗ៖
 

សង្សារសុំបែកទៅចងកនឹងដើមអាកាស្យានៅមាត់​បឹងធ្វើអត្តឃាត

31 Jan 2014 08:36|ដោយ៖phanith | ព័ត៌មានជាតិ | មើល៖ 1832 | មតិ៖
 

យុវជនម្នាក់ខឹងសុំសង្សារសុំបែកសំរេចចិត្តទៅចងកសម្លាប់ខ្លួននឹងដើមអាកាស្យានៅមាត់ បឹង ។ ករណីចងចកនេះធ្វើឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពីម៉ោង6និង30នាទី ព្រឹកថ្ងៃទី29 ខែមករា នៅមាត់បឹងភូមិ សំរោង សង្កាត់ ឃ្មួញ ខណ្ឌ សែនសុខ ។សពចងកឈ្មោះ សំ អាន​សី​ហា ភេទ​ប្រុស​អាយុ​2​5​ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ កើតហេតុខាងលើ ។

បើតាមសំដីស្ត្រីឈ្មោះខាត់ គឹមយ៉េន អាយុ26ឆ្នាំ ត្រូវជាម្តាយមីង បានប្រាប់ថា ក្មួយរបស់គាត់មានសង្សារធ្វើ​ការ​រោង​ចក្រ​កាត់​ដេរ ថ្មីៗកន្លងមក​នេះ​នាងបានសុំ បែកផ្លូវ​គ្នា ធ្វើឲ្យរូបគេខូចចិត្តលែងចង់រស់ កាលពីល្ងាចថ្ងៃ27 ខែមករា ឆ្នាំ2014បានប៉ុនប៉ងលេបថ្នាំ​សម្លាប់​ខ្លួន​ម្តង​ហើយ តែ​បង​ប្អូន​​ឃើញ​​បាន​ជួយ​ធ្វើការណែរនាំម្តងហើយ លុះដល់ ពេលល្ងាចថ្ងៃទី28 ខែមករា ស្រាប់តែបាត់​ក្មួយ​គាត់​ពី​ផ្ទះ​ឈឹង​​រហូត​ដល់​ព្រឹក​កើត​ហេតុ​ទើប​ឮ​ដំណឹង​ពីប្រជាពលរដ្ឋថាឃើញក្មួយគាត់បានយកក្រមាចងកសម្លាប់ខ្លួន​នៅ​ដើម​អា​កា​ស្យា​មាត់​បឹង​បាត់​ទៅ​ហើយ ។

បច្ចុប្បន្នសពខាងលើក្រោយពីសមត្ថកិច្ចធ្វើកុសល្យវិច័យរួចបានប្រគល់អោយបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃ​ណី​នៅ​វត្ត​អន្លង់​ក្ងាន ៕

 

 

 
សុខ ស៊ីឌី
 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner