ព័ត៌មានថ្មីៗ៖
 

ប្រភេទ​អង្ករ​ផ្ការំដួល​ក្នុងស្រុក​ខ្មែរ​ជាប់​លេខ​១​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១២និង​២០១៣

31 Jan 2014 08:59|ដោយ៖phanith | កសិកម្ម | មើល៖ 4275 | មតិ៖
 

បន្ទាយមានជ័យ ​៖ វិធានការ​ចំនួន​៣​ដែល​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​ផែនការ​ថ្មី​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ពាក់ព័ន្ធ​លើ​ផែន​ការ​ផ្សព្វផ្សាយ​ជាបន្ទាន់​ជូន​ទៅ​ពាណិជ្ជករ អាជីវករ ប្រជាកសិករ ធ្វើ​បែប​ណា​ឲ្យ​ពួកគាត់​បាន​យល់​ពី​តម្លៃ​ស្រូវ តម្លៃ​អង្ករ និង​តម្លៃ​កសិផល​ផ្សេ​ងៗ​របស់​ជាតិ​យើង ដែល​កំពុង​ល្បីឈ្មោះ​លើ​ឆាក​អន្តរជាតិ​សព្វថ្ងៃនេះ​។​

​ លោក​ស៊ុនចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​មកដល់​ខេត្ត​បន្ទាយ​មាន​ជ័យ​ដើម្បី​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​ពាក់​ពន្ធ​របស់​ខ្លួន​នៅ​តាម​បណ្តា​អង្គភាព​នានា​ក្នុង​ខេត្ត​ខាងលើ​នោះ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​មករា ​ឆ្នាំ​២០១៤​នេះ​ ក្នុង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បន្ទាយមានជ័យ​សព្វ​ថ្ងៃនេះ​។​

​ គួរ​រំលឹក​ដែរ​ថា មាន​ខ្លឹមសារ​ចំនួន​៣​សំខាន់ ក្នុង​ចំណោម​ខ្លឹមសារ​ផ្សេងៗ​ទៀត​នោះ ត្រូវ​លោក​ស៊ុនចាន់ថុល បាន​រំលឹក​ដល់​មន្ត្រី​របស់​ខ្លួន​ដើម្បី​ជួយ​រក​វិធី​ផ្សព្វ​ផ្សាយ​ដល់​មហា​ជន​ស្តី​ពី​កា​រ​លើ​ស្ទួយ​ឲ្យ​កាន់តែ​ខ្ពស់​លើ​ផលិតផល​របស់​ជាតិ​យើង ដែល​កំពុង​មាន​កំណើន​ខ្ពស់​រហូត​ជាប់​លេខ​១​ផ្ទួន​ៗ​គ្នា​តែម្តង នៅ​លើ​ពិភពលោក​សព្វថ្ងៃនេះ​។​ ចំពោះ​ខ្លឹមសារ​ចំនួន​៣ ដែល​លោក​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​លើក​ឡើង​ក្នុង​ពិធី​សំណេះសំណាល​នោះ​គឺ​រួមមាន​ទី​១ បញ្ហា​ស្រូវ ដែល​បាន​នាំ​ចេញទៅ​ប្រ​ទេស​ក្រៅ​កន្លងទៅ និង​គ្រោង​នាំចេញ​បន្ត​ទៀត​នោះ គឺ​គួរតែ​យើង​រួមគ្នា​បង្កើត​ឲ្យ​បាន​នូវ​ម៉ាស៊ីន​អោយ​បាន​ច្រើន​កន្លែង ដើម្បី​ឲ្យ​មានការ​ទាក់ទាញ​ខ្លាំង​ពី​ក្រុម​វិនិយោគ​ ហើ​យ​តម្លៃ​ស្រូវ​ក៏បាន​ថ្លៃ​ផង​ដែរ បញ្ហា​ទី​២ គឺ​បញ្ហា​នាំ​ស្រូវ​អង្ករ ចេញទៅ​ក្រៅប្រទេស​ក៏​ដួច​គ្នា​ដែរ ជាពិសេស​នៅក្នុង​ឆ្នាំ​២០១៣​កន្លងទៅ មាន​ការ​នាំ​អង្ករ​ចេញទៅ​ក្រៅប្រទេស​មា​ន​ចំនួន​៤​រយ​៤០​ម៉ឺន​តោន បើ​ប្រៀបធៀប​ការ​នាំ​អង្ករ​ចេញ​នៅក្នុង​ឆ្នាំ​២០១២​កន្លងទៅ គឺ​មាន​ត្រឹមតែ​ចំនួន​២​ពាន់​តោន​តែប៉ុណ្ណោះ ដួច្នេះ​វា​មានការ​កើនឡើង​ទ្វេ​មួយ​ជា​ពី​ឯ​ណោះ។

លោក​ស៊ុនចាន់ថុល ​បន្ត​ទៀត​ថា អង្ករ​ប្រភេទ​ផ្កា រំដួល​ក្រអូប​ក្នុងស្រុក​ខ្មែរ បាន​ជាប់​លេខ​១ ២​ដង ក្នុង​ការ​ប្រកួត​នៅ​ឥណ្ឌូនេស៊ី និង​នៅ​ហុងកុង ក្នុង​ឆ្នាំ​២០១២ ២០១៣ កន្លងទៅ​ដូច្នេះ គួរ​តែម​ន្ត្រី​ពាក់​ព័ន្ធ​ជួយ​ផ្សព្វផ្សាយ​រឿង​នេះ​ដល់​ពលរដ្ឋ​ផង។ លោក​បាន​បញ្ជាក់​ថា បញ្ហា​ទី​៣​នោះ គឺ​រឿង​ទំនិញ​ខូចគុណភាព ដែល​មន្ត្រី​កាំកុងត្រូល​បាន​ដុត​ចោល​ទៅ​ហើយ​ជាង​១​តោន​កន្លងទៅ ចំពោះ​លោក​យល់ថា វា​ជា​រឿង​ខាតបង់​ថវិកា​ពលរដ្ឋ​ធ្ងន់ធ្ងរ ទង្វើ​បែបនេះ​គឺ​គួរតែ​ឯកភាព​គ្នា​បើក​ការ​ផ្សព្វ​ផ្សាយ​ជូន​ពលរដ្ឋ​ឲ្យ​បាន​យល់ដឹង​បន្ត​ទៀត​៕​

 
 
ពៅរី
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner