ព័ត៌មានថ្មីៗ៖
 

កូរ៉េ​ខាង​ជើង​ពង្រីក​ទីតាំង​បាញ់​មីស៊ីល​ SOHAE

31 Jan 2014 09:00|ដោយ៖sopheaktra | អន្តរជាតិ | មើល៖ 1782 | មតិ៖
 

វិទ្យា​ស្ថាន​អាមេរិក​មួយ​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៩​ មករា​ ថា​ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ចាប់​ផ្តើម​ការ​ងារ​ពង្រីក​ទីតាំង​បាញ់​មីសុីល​ SOHAE ដែល​ក្រោយ​ពង្រីក​រួច​ទីតាំង​នោះ​អាច​បាញ់​មីសុីល​យុទ្ធ​សាស្ត្រ​ទាំង​ឡាយ​អាច​វាយ​ប្រហារ​លើ​សហ​រដ្ឋ​អាមេរិក​ ។​ ដោយ​ផ្អែក​លើ​រូប​ភាព​ផ្កាយ​រណប​ទាំង​ឡាយ​ផ្តល់​ឱ្យ​រយៈ​ពេល​២ខែ​ចុង​ក្រោយ​នេះ​ វិទ្យា​ស្ថាន​អាមេរិក​-​កូរ៉េ​ នៃ​សាកល​វិទ្យា​ល័យ​ JOHNS HOPKINS ពន្យល់​ថា​ របប​ក្រុង​ព្យុង​យ៉ាង​ ពិត​ជា​បាន​ធ្វើ​ការ​សាក​ល្បង​ឧប​ករណ៍​ជំរុញ​នៃ​មីសុីល​បាលី​ស្ទីក​អន្តរ​ទ្វីប​របស់​ខ្លួន​ធុន​ KN-08 ដែល​អាច​បាញ់​បាន​ចម្ងាយ​ពី​៥.៥០០​ទៅ​១១.០០០​គីឡូ​ម៉ែត្រ​ ។​ រូប​ភាព​ទាំង​នោះ​បង្ហាញ​ថា​ កូរ៉េ​ខាង​ជើង​អាច​រៀប​ចំ​កម្ម​វិធី​បាញ់​បង្ហោះ​កាន់​តែ​ទៀង​ទាត់​នា​ពេល​អនា​គត​ ។​

វិទ្យា​ស្ថាន​នោះ​បញ្ជាក់​ថា​ ការ​ងារ​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​អាច​ធ្វើ​ឱ្យ​ទីតាំង​ SOHAE ទទួល​បាញ់​បង្ហោះ​បណ្តា​យាន​អវកាស​ និង​មី​សុីល​បាលី​ស្ទិក​ទាំង​ឡាយ​អាច​វាយ​ប្រហារ​បណ្តា​គោល​ដៅ​នៅ​ភាគ​ឦសាន​អាសុី​ និង​នៅ​សហ​រដ្ឋ​អាមេរិក​ ។​ ក្រុង​ព្យុង​យ៉ាង​អះ​អាង​ថា​ កម្ម​វិធី​អាវ​កាស​របស់​ខ្លួន​មាន​ទិស​ដៅ​វិទ្យា​សាស្ត្រ​សុទ្ធ​សាធ​ ចំណែក​ក្រុង​សេអ៊ូល​ និង​សម្ព័ន្ធ​មិត្ត​ ពិសេស​សហ​រដ្ឋ​អាមេរិក​ ចោទ​របប​កុំមុយ​នីស្ត​នោះ​ថា​ អភិ​វឌ្ឍ​បណ្តា​មីសុីល​រំលង​ទ្វីប​ដោយ​រំលោភ​បំពាន​លើ​ទណ្ឌ​កម្ម​ទាំង​ឡាយ​របស់​ អ.ស.ប​ ៕​

 
ព្រះអាទិត្យ
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner