ព័ត៌មានថ្មីៗ៖
 

ផ្សារហ៊ុនទីក្រុងតូក្យូ​ដាំក្បាលចុះ​ជាង​3%​ក្រោយពីអាមេរិក​កាត់​បន្ថយ​កម្ម​វិធីទិញសញ្ញាប័ណ្ណ

31 Jan 2014 09:11|ដោយ៖sopheaktra | សេដ្ឋកិច្ច | មើល៖ 1788 | មតិ៖
 

ផ្សារ​ហ៊ុន​ទី​ក្រុង​តូក្យូ​​បាន​ដាំ​ក្បាល​ចុះ​​ជាង​​៣%​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​ ដោយ​សារ​មាន​​ក្តី​បារម្ភ​ពី​ទីផ្សា​រ​កំពុង​លូត​លាស់​​​នៅ​គ្រា​ដែល​​ធនា​គារ​កណ្តាល​អាមេរិក​​កាត់​បន្ថយ​​កម្ម​វិធី​​ជំរុញ​​សេដ្ឋ​កិច្ច​បន្ថែម​ទៀត​ ។​ ​សន្ទ​ស្ស​ន៍​ផ្សា​រ​ហ៊ុន​Nikkei-225​បាន​ធ្លាក់​​ចុះ​​៣,៣៣%​​ ឬ​​៥១១,៥៣​​​ពិន្ទុ មក​​១៤.​៨៧២​​,៣៨​​ពិន្ទុ​កាល​ពី​ពេល​ព្រឹក​ថ្ងៃ​ព្រហ​ស្បតិ៍​ ។​

​លោក​Yoshihiro​ Okumura​ អគ្គនាយក​​ក្រុមហ៊ុន​គ្រប់គ្រងទ្រព្យសកម្ម​Chibagin​ Asset Managerment​ បានប្រាប់សារព័ត៌មាន​Dow Jones​ Newswires ថា ភាពជ្រួលច្របល់​​នៅក្នុង ទីផ្សារ​កំពុង​លូត​លាស់​​ហាក់​ដូចមិន​​ខិត​​កៀក​​​ទៅ​រក​​ការ​ធ្លាក់​ចុះទេ ។​​ ខណៈ​​ដែល​មាន​​ការ​​បន្ត​កម្ម​វិធី​កាត់​បន្ថយ​​របស់​​ធនា​គារ​កណ្តាល​​ ធ្វើឲ្យ​អត្រា​ការ​ប្រាក់​ឡើង​ខ្ពស់​ ប្រាក់ដុល្លារ​​ឡើង​​ថ្លៃ ហើយ​ប្រាក់​យ៉េន​ធ្លាក់​ថ្លៃ​ ទាំង​អស់​​នេះ​ហើយ​ជា​​សញ្ញា​វិជ្ជ​មាន​​មូល​ដ្ឋាន​សម្រាប់​​ផ្សារ​ហ៊ុន​ទី​ក្រុង​តូក្យូ​ ។​

ចំណែក​នៅ​ក្នុង​ការ​ជួញ​ដូរ​​រូ​បយ​ប័ណ្ណ​​វិញ​ ប្រាក់​ដុល្លារ​​មាន​តម្លៃ​១០២,​១៥​​យ៉េ​ន​ក្នុង​​មួយ​​ដុល្លារ ។ គួរបញ្ជាក់​ថា​ ធនា​គារ​កណ្តាល​​​អាមេ​រិក​​​នឹង​កាត់​បន្ថយ​​កម្ម​វិធី​ទិញ​សញ្ញា​ប័ណ្ណ​​របស់​​​ខ្លួន​​ចំនួន​​១០​ពាន់​លាន​ដុល្លារ​​​ជា​លើក​ទីពីរ​បន្ថែម​​ទៀត​​​​ពី​៨៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ខែ៕

 
 
ព្រះអាទិត្យ
 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner