ព័ត៌មានថ្មីៗ៖
 

ណែនាំអំពី JSP

31 Jan 2014 09:26|ដោយ៖phanith | បច្ចេកវិទ្យា | មើល៖ 1907 | មតិ៖
 

១.តម្រូវការ

ភាសាបង្កើតកម្មវិធី​ JSP គឺ​ជា​ភាសា​មួយដែល​ផ្អែក​លើ​វាក្យសម្ពន្ធ័របស់ភាសា Java ដូច្នេះ​ពេល​ដែល​អ្នក​ធ្វើ​ការ​ជាមួយនិង​ JSP អ្នក​ត្រូវ​តែ​មាន​ចំណេះ​ដឹង​អំពី​​ Java។​ ប្រសិន​បើ​អ្នក​បង្កើត​កម្ម​វិធី​អនុវត្តន៏ណា​មួយ​ដោយ​ប្រើ JSP ហើយ​​​ទាក់ទងជាមួយ​ទិន្ន​ន័យនោះ​អ្នក​ត្រូវ​មាន​ចំណេះ​ដឹង​ពី​ SQL Server ឬ​ Oracle គឺ​ជា​រឿង​ចាំ​បាច់​។

២.ការពិពណ៌នា

JSP គឺជា Server Script ដែល​ដំណើរ​ការ​នៅ​លើ​មូលដ្ឋាន​ JDK 1.3 ឡើងទៅ​រូម​ជាមួយនិងការប្រើប្រាស់ Web server ដើម្បី​គ្រប់គ្រង់វា។ Web server ដែលនិយម​ប្រើជាទូទៅរួមមាន​ Tomcate, Java Web Server, JRUN, WebLogic និង​ Apache,.. ។

JSP មាន​ប្រភពមកពី Java Servlet ​ពេលយើងធ្វើ​ការជាមួយ Java Servlet ស្ទើរ​តែអ្នក​សរសេរកម្មវិធីទំាងអស់តែងតែមានផលវិបាកនៅពេលបញ្ចេញទិន្នន័យនិងបញ្ចូលទិន្នន័យជាក់ស្តែងទៅទៀតនោះគឺជួបផលវិបាកជាមួយនិង User Interface ។ដូច្នេះហើយទើប Sun Microsystem បាន​បង្កើត JSP ដែលជាការពង្រីករបស់ Java Servlet ដើម្បីមានលក្ខណៈងាយស្រួលក្នុងការសរសេរកម្មវិធី Web ។ប៉ុន្តែរាល់ទំព័រ​ JSP ទាំងអស់នៅពេលបកប្រែសុទ្ទតែឆ្លងកាត់ទំព័រកណ្តាល Java Servlet ។

៣.ដំណើរការប្រតិបត្តិទំពរ័ JSP

ពេលអ្នកប្រើប្រាស់ហៅទំពរ័ JSP លើក​ដំបូង​ Web Server បាន​ហៅ​ JDK ដើម្បី​បំលែង​ទំពរ័​ JSP ទៅជា​ Java file ដែល​ជា​ Java Servlet​ ហើយ​បំលែង​ជា​ Class រួចហើយ​ Class នោះ​ចាប់ផ្តើមអនុវត្តន៏​។

៤.Script

Code របស់​ JSP អាច​សរសេរលាយឡំជាមួយនិង​ HTML ដោយ​ប្រើសញ្ញា​ <% %> ។​ដូច្នេះអ្នកអាចប្រកាសអថេរឬក៏អនុគមន៏ណាមួយរបស់ JSP នៅ​ក្នុងសញ្ញានេះ។ឧទាហរណ៏ៈ​

<%

int i=0 ;

String str=”Select * from tableA”;

out.println(str);

%>​​

៥.សន្និដ្ឋាន

ក្នុងមេរៀងយើងគ្រាន់តែបង្ហាញអ្នកអានត្រួសៗអំពីភាសាបង្កើតកម្មវិធី JSP យើងនិងបង្ហាញអ្នកអានអោយស៊ីជំរៅជាងនេះទៀតនៅមេរៀនបន្ត។

 

 

 
 
លន់ផានិត
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner