ព័ត៌មានថ្មីៗ៖
 

ឯម​ ​សាវឿន​ និង​ ​សូយ​ ​យក្ស​តឿ​ សម្រេច​​ផែន​ការ​​ព្រម​គ្នា​​ទេ​?

31 Jan 2014 09:36|ដោយ៖sopheaktra | ព័ត៌មានកីឡា | មើល៖ 1582 | មតិ៖
 

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សុក្រ​ ទី​៣១​ មករា ល្ងាច​នេះ​ កីឡា​ករ​ជើង​ខ្លាំង​ពីរ​រូប​គឺ​កីឡា​ករ​ ឯម​ សា​វឿន​ មក​ពី​ក្លិប​ឫទ្ធិ​ពោធិ​សែន​ជ័យ​ និង​កីឡា​ករ​ សូយ​ យក្ស​តឿ មក​ពី​ក្លិប​ពោធិ​ជ័យ​កីឡា​ នឹង​ឡើង​ប្រកួត​ជាមួយ​គ្នា​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ​ ។ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​មាន​ការ​សន្និ​ដ្ឋាន​ថា​ នឹង​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​​ មាន​សំណាង​ឈ្នះ ដោយ​សារ​គូ​ប្រកួត​របស់​ពួក​គេ​​សុទ្ធ​តែ​មាន​មហិច្ឆ​តា​ចង់​ឈ្នះ​ដូច​គ្នា។

គូ​ឯក​ក្នុង​ការ​ប្រកួត​នេះ​គឺ​កីឡា​ករ​ ផង​់​ សុភាព​ មក​ក្លិប​រាជ​សីហ៍​បង្ក្រាប​គ្រឿង​ញៀន​ខេត្ត​រតន​គិរី​ នឹង​ប៉ះ​ជាមួយ​កីឡា​ករ​ សូយ​ យក្ស​តឿ​ ដែល​កន្លង​មក​កីឡា​ករ​ទាំង​ពីរ​ មិន​ធ្លាប់​ប៉ះ​គ្នា​នោះ​ទេ​ ដោយ​សារ​ ផង់ សុភាព​ គឺ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ និង​ទើប​ដំឡើង​គី​ឡូ​មក​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គី​ឡូ​ក្រាម​ ទើប​ធ្វើ​ឱ្យ​ពួក​គេ​គេ​ច​ផុត​គ្នា​រហូត​ ។ ផង​់ សុភាព​ គេ​មាន​ថ្វី​ដៃ​ប្រកួត​មុត​ស្រួច​ សូម្បី​តែ​ផ្លែ​ដៃ​ក៏​ល្អ​ ឯ​តិច​និក​ក៏​មិន​ធម្ម​តា​ ទើប​នាំ​ឱ្យ​មាន​ការ​បា៉ន់​ស្មាន​ថា សូយ​ យក្ស​តឿ​ ដែល​ជា​ជើង​ចាស់​នឹង​អាច​ឈ្នះ​ដោយ​ភាគ​រយ​តិច​បំផុត ។ គាប់​ជួន​ជា​មុន​នេះ​ សូយ​ យក្ស​តឿ​ ត្រូ​វ​គេ​ឃើញ​បរា​ជ័យ​ក្រោម​ដៃ​កីឡា​ករ​ជើង​ថ្មី​ ខុស​ប្លែក​ពី​ពេល​ឡើង​កូដ​ខ្លាំង​ផង ទើប​រឹត​តែ​ធ្វើ​ឱ្យ​មាន​ការ​ចោទ​សួរ​ថា តើ​សូយ​ យក្ស​តឿ​ ការ​ពារ​ក្រេ​ឌីត​របស់​គេ​បាន​ឬ​មិន​បាន​ ។ ផ្ទុយ​ពី​ទស្សនៈ​លម្អៀង​ ក្រុម​អ្នក​វិភាគ​មួយ​ក្រុម​ទៀត​និយាយ​ថា ផង់​ សុភាព​ ដ្បិត​ថា​ធ្លាប់​ខ្លាំង​មែន​ ប៉ុន្តែ​គេ​ដក​ខ្លួន​ពី​ការ​ប្រដាល់​ជិត​មួយ​ឆ្នាំ​មក​ហើយ​ ដោយ​ទើប​តែ​វិល​មក​កាន់​ទី​តាំង​នេះ​ កាល​ពី​ថ្ងៃ​ទី​១២​ មករា មុន​នេះ​ប៉ុណ្ណោះ​ ខណៈ​ដែល​ការ​យក​ឈ្នះ​លើ​ បឿត​ រិទ្ធី​ មក​ពី​ក្លិប​និរោធ​មាន​ជ័យ​ ក៏​ត្រូវ​គេ​កត់​សម្គាល់​ថា ឈ្នះ​ដោយ​  តឹង ។

ធៀប​នឹង​មុន​បាត់​មុខ​ ផង​់​ សុភាព​ ធ្លាក់​កម្លាំង​ជាង​មុន​ ទើប​គេ​នៅ​តែ​យល់​ថា សូយ​ យក្ស​តឿ ទៅ​វិញ​ទេ នឹង​ក្លាយ​ជា​អ្នក​ការ​ពារ​ជ័យ​ជម្នះ​ និង​ក្រេ​ឌីត​បាន​ដោយ​ពិត​ប្រាកដ​ បើ​ទោះ​ជា​គេ​មាន​សភាព​ចុះ​ខ្សោយ​នា​ពេល​ចុង​ក្រោយ​ ។ ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន​ កីឡា​ករ​ សូយ​ យក្ស​តឿ​ បា​ន​បរា​ជ័យ​សា​ជា​ថ្មី​ក្រោម​ដៃ​កីឡា​ករ​ ឌុន​ រដ្ឋា​ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ ។ ប៉ុន្តែ​គេ​មិន​អាច​សំអាង​លើ​ប្រវត្តិ​ដ៏​ក្តៅ​គគុក​នេះ​ ហើយ​បា៉ន់​ស្មាន​ថា សូយ​ យក្ស​តឿ នឹង​ចាញ់​ក្រោម​ដៃ​របស់​ ផង់​ សុភាព​ នោះ​ទេ ។ ដ្បិត​ថា មួយ​រយៈ​ចុង​ក្រោយ​ សូយ​ យក្ស​តឿ​ មិន​សូវ​ឈ្នះ​ច្រើន​ដូច​ចាញ់​ ក៏​ពេល​ខ្លះ​គេ​ធ្វើ​ឱ្យ​កីឡា​ករ​ជើង​ខ្លាំង​ឯ​ទៀត​ ទទួល​បរា​ជ័យ​ដោយ​នឹក​ស្មាន​មិន​ដល់​ ។ មនុស្ស​ជា​ច្រើន​នៅ​តែ​​យល់​ថា ការ​យក​ឈ្នះ​ ផង​់​ សុភាព​ មិន​មែន​ជា​ឧប​សគ្គ​ទាល់​តែ​សោះ​របស់​ សូយ​ យក្ស​តឿ​ ដោយ​សារ​តែ​ ផង់ សុភាព​ ដក​ថយ​ពី​ការ​ហ្វឹក​ហាត់​អស់​យូរ​ក្រែល​ដែរ​ហើយ​ ។ រវាង​គូ​នេះ​អ្នក​ទស្សនា​ហាក់​លម្អៀង​ច្រើន​ទៅ​លើ​កីឡា​ករ​ សូយ​ យក្ស​តឿ​ ។

មួយ​គូ​ទៀត​ កីឡា​ករ​ ឯម​ សា​វឿន​ ក៏​ត្រូវ​គេ​ផ្តោត​ការ​ជឿ​ជាក់​ផង​ដែរ​ថា នឹង​ឈ្នះ​លើ​គូ​ប្រកួត​ក្នុង​សន្ទស្សន៍​​ភាគ​ច្រើន​ ។ ឯម​ សា​វឿន​ ត្រូវ​គេ​ជឿជាក់​ថា​​នឹង​យក​ឈ្នះ​ ជ័យ​ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំង​មឿង​កីឡា​ ដោយ​មិន​ពិបាក​ឡើយ​ បន្ទាប់​ពី​ ឯម​ សាវឿន​ ធ្លាប់​បាន​យក​ឈ្នះ​ម្តង​រួច​ទៅ​ហើយ​ទៅ​លើ​កីឡា​ករ​ដៃ​គូ កាល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ឆ្នាំ​២០១៣ ។ ឯម​ សា​វឿន​ ជា​កីឡា​ករ​ល្អ​លើ​កណ្តាប់​ដៃ​ជើង​ ប៉ុន្តែ​ផ្អែក​តាម​ប្រវត្តិ​ប៉ះ​គ្នា​​ស្នៀត​ទាំង​នេះ​ គឺ​មិន​សីុ​លើ​កីឡា​ករ​ ជ័យ​ វណ្ណៈ​ ប៉ុន្មាន​ឡើយ​ ។ ក្រុម​អ្នក​តាម​ដាន​នៅ​តែ​មាន​ជំនឿ​ចិត្ត​ដោយមិន​កែ​ប្រែ​ ព្រោះ​សំអាង​ថា ក្រៅ​ពី​ធ្លាប់​ចាញ់​គឺ​ ជ័យ​ វណ្ណៈ ថែម​ទាំង​មាន​រូប​រាង​តូច​ជាង​ចាញ់​ប្រៀប​​ជាង​ទៀត​ផង ។ សូយ​ យក្ស​តឿ​ និយាយ​ថា ការ​បរា​ជ័យ​ក្រោម​កណ្តាប់​ដៃ​ ឌុន រដ្ឋា កាល​ពី​សប្តាហ៍​មុន​ គឺ​ជា​រឿង​ដែល​គេ​មិន​អស់​ចិត្ត​ទាល់​តែ​សោះ​ ប៉ុន្តែ​ការ​ប៉ះ​ជាមួយ​ ផង​់​ សុភាព​ គេ​មិន​ជឿ​នោះ​ឡើយ​ថា ​អាច​ជួប​វាសនា​ដូច​មុន​ ។ ដូច​គ្នា​ដែរ​កីឡា​ករ​ ឯម​ សា​វឿន​ បាន​បង្ហាញ​ជំនឿ​ចិត្ត​ដូច​គ្នា​ថា នឹង​ឈ្នះ​លើ​កីឡា​ករ​ ជ័យ​ វណ្ណ​ៈ​ បើ​ទោះ​ជា​ជ័យ​ជម្នះ​ប្រកាស​ថា​នឹង​សង​សឹក​ឱ្យ​បាន​ ។ ទោះ​យា៉ង​ណា​ ក្នុង​ចំណោម​ សូយ​ យក្ស​តឿ​ និង​ ឯម​ សា​វឿន​ មាន​តែ​៣០​%​ប៉ុណ្ណោះ​ ដែល​គេ​ជឿ​ថា ពួក​គេ​នឹង​ឈ្នះ​គូ​ប្រកួត​ព្រម​គ្នា​នា​ល្ងាច​នេះ​ ។ ប៉ុន្តែ​បើ​ភាគ​រយ​បា៉ន់​ប្រមាណ​ថា ម្នាក់​ក្នុង​ចំណោម​ពួក​គេ​នឹង​ឈ្នះ​ គឺ​មាន​រហូត​ដល់​  ៧០% ។

កីឡា​ករ​ សូយ​ យក្ស​តឿ មាន​ភាគ​រយ​ប្រមាណ​ជា​៥០​%​ ត្រូវ​គេ​ជឿ​ថា​អាច​ឈ្នះ​ ផង​់ សុភាព ស្រប​គ្នា​ដែល​ ឯម​ សា​វឿន​ ក៏​មាន​តែ​៥០%​ស្រដៀង​គ្នា​ថា​គេ​នឹង​ឈ្នះ​ ជ័យ​ វណ្ណៈ។ បើ​ទោះ​ជា​ ឯម​ សាវឿន​ ហាក់​មាន​ទម្ងន់​ធ្ងន់​ជាង​ដើម្បី​ឱ្យ​គេ​ជឿ​ជាក់​ ប៉ុន្តែ​គេ​មិន​អាច​មើល​ស្រាល​ចំពោះ​ជំហរ​សង​សឹក​របស់​កីឡា​ករ​ ជ័យ​ វណ្ណៈ បាន​ឡើយ​ ខណៈ​ដែល​ ជ័យ​ វណ្ណៈ​ កាល​ចាញ់​ពិន្ទុ​លើក​មុន​ ក៏​ចាញ់​ក្នុង​ពិន្ទុ​ប្រកៀក​ប្រកិត។ ចាំ​មើល​រវាង​កីឡា​ករ​ទាំង​ពីរ​ អ្នក​ណា​នឹង​ឈ្នះ​​ឬ​ពួក​គេ​នឹង​អាច​ឈ្នះ​ទាំង​ពីរ​ ឬ​ត្រូវ​អាមា៉ស់​ព្រម​គ្នា? ដើម្បី​ឱ្យ​ប្រាកដ​គឺ​មាន​តែ​ការ​ប្រដាល់​នៅ​លើ​សង្វៀន​នា​ពេល​បន្តិច​ទៀត​ប៉ុណ្ណោះ​ ។ នៅ​លើ​សង្វៀន​នោះ​ កីឡា​ករ​ វុត្ថា​ រា៉វី​ មក​ពី​ក្លិប​អង្គ​រ​ធំ​គុន​ខ្មែរ នឹង​ឡើង​ប្រកួត​សង​សឹក​ជាមួយ​កីឡា​ករ​ ថន​ វាសនា មក​ពី​ក្លិប​នាគ​មាន​ជ័យ​ ។ ពួក​គេ​ទាំង​ពីរ​ កាល​ពី​ប៉ះ​គ្នា​លើក​មុន​ ថន​ វាសនា ជា​អ្នក​យក​ឈ្នះ​ដោយ​ពិន្ទុ​ ។ មួយ​គូ​ទៀត​ កីឡា​ករ​ ផង​ សុភ័ស្ស​ ជួប​ប្រកួត​ជាមួយ​កីឡា​ករ​ យុគ​ យក្ស​​ខួច មក​ពី​ក្លិប​អប់​រំ​កាយ​ខេត្ត​បាត់​ដំបង​ ។

កន្លង​មក​ ផង់​ សុភ័ស្ស ប៉ះ​ជាមួយ​ យុគ​យក្ស​ ផ្លែ​ជា​បង យុគ​ យក្ស​ខួច គឺ​មិន​ធ្លាប់​ឈ្នះ​ទាល់​តែ​សោះ​ ខណៈ​ដែល​កាល​ប៉ះ​ជាមួយ​ យុគ​យក្ស​ខួច ក៏​មិន​ធ្លាប់​ឈ្នះ​នោះ​
ដែរ​ ៕

 
ផ្កាយព្រឹក
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner