ព័ត៌មានថ្មីៗ៖
 

កម្ពុជាត្រៀម ធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍ និងរដ្ឋមន្ត្រី វប្បធម៌អាស៊ាន នៅឆ្នាំ២០១៥

31 Jan 2014 16:13|ដោយ៖sopheaktra | ព័ត៌មានជាតិ | មើល៖ 1846 | មតិ៖
 

ភ្នំពេញ៖ លោក នេត សាវុធ អគ្គនាយក នៃក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងនៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី២៧ខែ មករាឆ្នាំ២០១៤នេះថា កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរ ណ៍ និងរដ្ឋមន្ត្រីវប្បធម៌ អាស៊ាននៅឆ្នាំ២០១៥ខាងមុខ នៅទីរួមខេត្តសៀមរាប ដោយមាន ការសហការពី អង្គការទេសចរណ៍ពិភពលោក (UNWTO) និងអង្កការយូណេស្កូ។

ថ្លែងនៅក្នុងសន្និសីទកាសែត នៅក្រសួងទេសចរណ៍ លោក នេត សាវុធ បន្តថា កិច្ចប្រជុំនេះធ្វើឡើង ដោយមានការចូលរួមពីរដ្ឋមន្ត្រី ក្រសួងទេស ចរណ៍អាស៊ាន និងរដ្ឋមន្ត្រីក្រសួងវប្បធម៌អាស៊ានក្រោម ប្រធានបទទេសរណ៍ និងវប្បធម៌ពិភពលោក។ លោកបន្ថែមថា “ នេះជាកិច្ចប្រជុំថ្នាក់ ពិភពលោក ដំបូងគេ បំផុតមិនធ្លាប់មានពីមុននោះទេ ដែលអញ្ជើញ ទាំងរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងរដ្ឋមន្ត្រី ក្រសួងវប្បធម៌អាស៊ានទាំង១០ ប្រទេស។ ហើយកិច្ចប្រជុំនេះយើង នឹងធ្វើនៅថ្ងៃទីនៅខែកុម្ភះឆ្នាំ ២០១៥ខាងមុខ”។

លោកបញ្ជាក់ទៀតថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានស្នើទៅ UNWTO ឲ្យជួយពង្រឹង អនុវត្តវិស័យទេសចរណ៍កម្ពុជា ដើម្បីជួយលើកកំពស់កាត់ បន្ថយភាពក្រីក្រ និងការគាំទ្រជាជំនួយបច្ចេកទេស ក្នុងការអនុវត្តគម្រោង ជាមួយអាជ្ញាធរអប្សរា ក្នុងការគ្រប់គ្រងតំបន់អង្គរ ប្រកបដោយនិរន្តភាព។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួង ទៅចូលរួម វេទិកាទេសចរណ៍អាស៊ានលើកទី៣៣ ក្រោមប្រធានបទអាស៊ាន រួមគ្នាជម្រុញវិស័យទេសចរណ៍ នៅទីក្រុងគូជីង រដ្ឋសារ៉ាវ៉ាក់ ប្រទេសម៉ា ឡេស៊ី។ ហើយវេទិកា ទេសចរណ៍អាស៊ានឆ្នាំ២០១៤នេះ មានការរៀបចំកិច្ចប្រជុំមួយចំនួន ជាអាទ៌ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី១៧ កិច្ចប្រជុំ រដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េលើកទី១៣ និងការរៀបចំពិព័រណ៍ទេសចរណ៍Travex ។

កាលពីឆ្នាំ២០១៣ កន្លងទៅនេះ តំបន់អាស៊ានទាំងមូល ទទួលបានភ្ញៀវទេសចរណ៍ អន្តរជាតិប្រមាណ ៩០.២លាននាក់ ក្នុងអត្រាកំណើន ១២ភាគរយ ធៀបនិងឆ្នាំ២០១២។

តាមផែនការ យុទ្ធសាស្រ្តទេសចរណ៍ ២០១១-២០១៥អាស៊ាន គ្រោងនឹងទទួលបានភ្ញៀវទេសចរ ប្រមាណ១០៧លាននាក់។ សម្រាប់កម្ពុជាវិញ ក្នុង ឆ្នាំ២០១៣ ទទួលបានភ្ញៀទេសចរអន្តរជាតិ ប្រមាណ៤.២លាននាក់ កើនឡើង ១៨ភាគរយ ធៀបនឹងឆ្នាំ២០១២ ហើយតាមការរំពឹងទុក កម្ពុជានឹង អាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៥លាននាក់ នៅឆ្នាំ២០១៥ និងប្រមាណ៧.៥លាននាក់ នៅឆ្នាំ២០២០ខាងមុខ៕

 
 
 
ដើមអម្ពិល (DAP) ID- 014
 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner