ព័ត៌មានថ្មីៗ៖
 

ទាហាន​​ថៃ​ដាក់​​ពង្រាយ​​ជុំវិញ​​បរិវេណ​​មណ្ឌល​​បោះ​ឆ្នោត

01 Feb 2014 09:17|ដោយ៖sopheaktra | អន្តរជាតិ | មើល៖ 1690 | មតិ៖
 

ប្រភព​ព័​ត៌មាន​​ពី​កា​សែត​ថៃ​កាល​ពី​ថ្ងៃ​ទី​​៣១​មករា​​ ផ្សាយ​ថា​ លោក​ វីន​ថៃ​ ស៊ូ​វ៉ា​នី​​ អ្នក​នាំ​ពាក្យ​​កង​ទ័ព​​ជើង​គោក​ថៃ​​ថ្លែង​ថា​ ​ឧ​ត្ត​ម​សេនី​យ៍​ប្រាយុទ្ធ​​ ចន្ទ​អូ​​ចា​ ​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​​​បាន​ចេញ​បញ្ជា​ឱ្យ​កង​ទ័ព​​បំពេញ​​តួ​នាទី​​ឱ្យ​បាន​ល្អ​ ​ក្នុង​​ការ​ការ​ពារ​សុវត្ថិ​ភាព​​នៅ​ថ្ងៃ​បោះ​ឆ្នោត​​​ ២​កុម្ភៈ​ ខាងម​ុខ​ ។ ​បទ​បញ្ជា​​ខាង​លើ​​​ គឺ​ការ​ពារ​​ការ​ប៉ះ​​ទង្គិច​​គ្នា​រវាង​ភាគី​ទាំង​២​​​ ជា​ពិសេស​​ត្រូវសង​្កត់​​ធ្ងន់​​លើ​ការ​ចរចា​​មិន​ប្រើ​កម្លាំង​ រារាំង​​អំ​ពើ​ហិង្សា​​កុំ​ឱ្យ​​កើត​ទ្បើ​ង​ ។ ​លើស​ពី​នេះ​​ទៀត​ កង​ទ័ព​ក៏​មាន​តួនាទី​ក្នុង​ការ​​ការ​ពារ​ជុំ​វិញ​បរិវេណ​មណ្ឌល​បោះ​ឆ្នោត​​ទាំង​នៅ​បាង​កក​ ទាំង​នៅតាម​ស​បណ្តា​ខេត្ត​ទូ​ទាំង​ប្រទេស​ ។ ​

ក្នុង​ថ្ងៃ​ទី​៣​១​ មករា​ ដែរ​មាន​ប្រជា​ពលរដ្ឋ​ថៃ​​ប្រហែល​៥០០​នាក់​ ​នាំ​គ្នា​​ពាក់​អាវ​ស​ និង​កាន់​ប៉េង​ប៉ោង​ពណ៌​ស​ ​មាន​កាន់​​បដាទ្រ​ទ្រង់​​ដល់​ការ​បោះ​ឆ្នោត​​ថ្ងៃ​ទី​​២​ កុម្ភៈ​ ​ឈរ​នៅ​តាម​ដង​ផ្លូវ​មួយ​នៅ​ទី​ក្រុង​​ណា​ខន​​សុវណ្ណ​ ​ខេត្ត​​ណា​​ខន​សុវណ្ណ​ ។ ចំណែក​​ក្រុម​អ្នកត​វ៉ា​​ដើម្បី​ប​​ណ្តេញ​​លោក​ស្រី​ ​យីង​ទ្បាក់​ ស៊ី​ណា​វ៉ា​ត្រា​ ​ចេញ​ពី​តំណែង​​នាយក​រដ្ឋ​មន្ត្រី​​ បាន​បេ្តជ្ញា​​ថា​​ នៅ​ថ្ងៃ​ទី​​២ កុម្ភៈ​ ​ខាង​មុខ​ ​ពួក​គេ​​នឹង​បន្ត​បាតុ​កម្ម​​ ដោយ​បិទ​​​​ក្រុង​បាង​កក​ ​ក្នុង​ដំណាក់​​កាល​ទី​២​ ​ដើម​្បី​រារាំង​​ដល់​ការ​បោះ​ឆ្នោត​ ៕

 
ព្រះអាទិត្យ
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner