ព័ត៌មានថ្មីៗ៖
 

ក្រុមហ៊ុន អង្គការនានា គួរស្វែងយល់អំពី ការងារគណនេយ្យ ហិរញ្ញវត្ថុ និង ពន្ធដារអោយបាន ច្បាស់លាស់ដើម្បី បង្កាហានិភ័យ ប្រឈមធ្ងន់ធ្ងរកើតឡើង

01 Feb 2014 09:49|ដោយ៖sopheaktra | សេដ្ឋកិច្ច | មើល៖ 2398 | មតិ៖
 

I. តើអ្វីជាហានិភ័យ ឬបញ្ហាប្រឈម លើការងារគណនេយ្យ ហិរញ្ញវត្ថុ និងសារពើពន្ធដារ?

សម្រាប់ក្រុមហ៊ុន អង្គការ សមាគម រោងចក្រ សហគ្រាស សណ្ឋាគារ សិប្បកម្ម… គួរតែយក ចិត្តទុកដាក់ អោយ បានខ្លាំងអំពីការងារ គណនេយ្យ ហិរញ្ញវត្ថុ និង ពន្ធដាររបស់អង្គភាព ឬស្ថាប័នខ្លូនឯង ព្រោះបញ្ហាទាំងឡាយនេះ គឺជាសរសៃឈាម ឬជាបេះដូងដ៏សំខាន់ របស់អង្គភាព ដែលមិនអាចបណ្តោយ ឲ្យមានការរាំង ស្ទះជាដាច់ខាត ។ បច្ចុប្បន្ននេះនៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជា យើងបាន នឹងកំពុងធ្វើកំណែទម្រង់ ប្រព័ន្ធគណនេយ្យ ទៅតាម ស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិ (International Financial Reporting Standards (IFRSs)) ហើយជាងនេះទៅទៀតប្រទេស កម្ពុជាកំពុងតែធ្វើ កំណែទម្រង់ និង ពង្រឹងកាតព្វកិច្ចសារពើពន្ធ ដើម្បីបង្កើន ចំណូល ថវិកាជាតិ ជៀសវាងហានិភ័យសាច់ប្រាក់ សម្រាប់ គាំទ្រចំណាលើវិស័យសាធារណៈ ស្របពេលដែល ដំណើរការ សមាហរ័ណកម្មអាស៊ាន (ASEAN Integration) និងការកម្រិតឲ្យអនុវត្ត កិច្ចព្រមព្រៀងក្នុងនាម សមាជិក អង្គការពាណិជ្ជកម្ម ពិភពលោក (WTO) ដែលឈានមកដល់ក្នុងឆ្នាំ ២០១៥ ខាងមុខ ដែលនឹងនាំឲ្យ បាត់បង់ ចំណូលជាតិពីវិស័យពន្ធគយស្ទើរ តែទាំងស្រុង ។ ស្ថិតក្នុងបរិបទនេះ រដ្ឋាភិបាលដែលមានក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុជាសេនាធិការ នឹងជំរុញឲ្យគ្រប់ប្រភេទអាជីវកម្មធ្វើការផ្លាស់ប្តូរពីរបបម៉ៅការ (ប៉ានស្មាន ផលរបរ) ទៅជារបបពិត (របបស្វ័យប្រកាស) ដែលកិច្ចការនេះត្រូវទាមទារ អោយម្ចាស់អាជីវកម្មទាំងអស់ ត្រូវ រៀបចំរបាយការណ៍ គណេយ្យ និង ហិរញ្ញវត្ថុ ចាប់ពីពេលបច្ចុប្បន្ននេះតទៅអោយច្បាស់លាស់ ជៀសវាងមាន បញ្ហាប្រឈម នានាធ្ងន់ធ្ងរតាមផ្លូវច្បាប់ កើតឡើងចំពោះម្ចាស់អាជីវកម្ម (ការផាកពិន័យធ្ងន់ធ្ងរ ឬការប្រឈមរហូត ដល់មានទោសទណ្ឌតាមផ្លូវច្បាប់) ។

កត្តាហានិភ័យដែលប្រឈម និងត្រូវដោះស្រាយជាចាំបាច់សម្រាប់ អង្គភាពអាជីវកម្មនានារួមមាន ៖
១. កត្តាសមត្តភាពជំនាញរបស់បុគ្គលិកទទួលបន្ទុកលើកិច្ចការគណនេយ្យ ហិរញ្ញវត្ថុ និងពន្ធដារ នៅមានកម្រិត។
២. កត្តាខ្វះខាតគោលនយោបាយ និង នីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុផ្ទៃក្នុង ដែលជា មគ្គទេសក៍តម្រង់ ទិសលើការអនុវត្តការងារបច្ចេកទេស គ្រប់គ្រងតាមដាន ត្រួតពិនិត្យ និង បញ្ជារការអនុវត្តការងារ ដើម្បីបង្កើតបាន ព័ត៌មានហិរញ្ញវត្ថុត្រឹមត្រូវច្បាស់លាស់ ជឿទុកចិត្ត ស្របតាមស្តង់ដាជាតិ អន្តរជាតិ និងលក្ខខណ្ឌតម្រូវ តាមផ្លូវ ច្បាប់។
៣. កត្តាការជ្រើសរើសប្រព័ន្ធកុំព្យូទ័រគ្រប់គ្រងព័ត៌មានគណនេយ្យ មិនមានភាពពេលលេញ សម្រាប់ ការបែង ចែកសិទ្ធិតាមឋានានុក្រមការងារ កត់ត្រាព័ត៌មានតាមមុខងារ និង ផលិតរបាយការណ៍ ស្របតាមគោល នយោបាយ ដែលបានកំណត់ ។

ដើម្បីបង្ការ និង ដោះស្រាយលើបញ្ហា ឬហានិភ័យប្រឈមនេះ ការិយាល័យព្រឹទ្ធបុរសមហា វិទ្យាល័យគណនេយ្យ និង ហិរញវត្ថុរបស់សាកលវិទ្យាល័យHRU សូមផ្តល់យោបល់ដល់លោកអ្នកថា ៖ លោកអ្នកគួរតែរកអ្នកជំនាញ ឬ ក្រុមហ៊ុនដែល បម្រើសេវាកម្មវិជ្ជាជីវៈ គណនេយ្យឯករាជ្យ ព្រោះក្រុមហ៊ុន ទាំងនេះមានជំនាញឯកទេស លើ ការងារ គណនេយ្យ និង ហិរញវត្ថុច្បាស់លាស់ រក្សាការសម្ងាត់ និង មានការទទួលខុសត្រូវ ចំពោះមុខច្បាប់ដើម្បី ជួយដោះស្រាយជូនលោកអ្នក ។

II. តើសេវាកម្មណាខ្លះដែលលោកអ្នកគួរពិចារណាយកមកប្រើប្រាស់ដើម្បីបង្ការហានិភ័យ ឬដោះស្រាយបញ្ហា ប្រឈមនានា ពិសេសេដើម្បីភាពរឹងមាំនៃអាជីវកម្មរបស់លោកអ្នក និងដើម្បីជៀសផុតពីការផាកពិន័យធ្ងន់ធ្ងរ ឬការប្រឈមរហូតដល់មានទោសទណ្ឌតាមផ្លូវច្បាប់?

សេវាកម្មដែលលោកអ្នកអាច រកបានតាមរយៈក្រុមហ៊ុន ដែលបម្រើសេវាកម្មវិជ្ជាជីវៈគណនេយ្យ ឯករាជ្យរួម មានដូចជា ៖

១-សេវាកម្មពន្ធដារៈ
ជួយរៀបចំបញ្ជីពន្ធដារគ្រប់ប្រភេទ និងយកទៅបង់នៅកន្លែងពន្ធដារជូនលោកអ្នក ដែលធ្វើបែប នេះគឺចំណេញ ថវិការជាងការជួលបុគ្គលិកធ្វើការជាប្រចាំឆ្ងាយណាស់។
ការដោះស្រាយបញ្ហាពន្ធដារ គ្រប់ប្រភេទដូចជា ដោះស្រាយបំណុលពន្ធដារ ការជំរះបញ្ជីបិទ ក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់សម្រាប់ដាក់ជូនសវនករពន្ធដារ ។
ប្រឹក្សាយោបល់លើផែនការពន្ធដារ ជាមួយនឹងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការ លើកលែងពន្ធ ។

២-សេវាកម្មគណនេយ្យៈ
សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាម គោលនយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។

សេវាកម្មរៀបចំ និងកត់ត្រាសមតុលដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តការជាច្រើន ឆ្នាំ ឲ្យបានត្រឹមត្រូវឡើងវិញ ។
សេវាកម្មប្រឹក្សាយោបល់ លើការកែរលំអរ ឬធ្វើបច្ចុប្បន្នភាពលើគោលនយោបាយគណនេយ្យ និង នីតិវិធី គណនេយ្យ និង ហិរញ្ញវត្ថុ ។
៣-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើកក្រុមហ៊ុន អង្គការ សមាគម
សេវាកម្មប្រឹក្សាយោបល់ លើការជ្រើរើសប្រប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី
សេវាប្រឹក្សាយោបល់ លើការរៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណ កម្មសារពើពន្ធ វិញ្ញាប័ណ្ណបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬ ស្ថាប័ន អាណាព្យាបាល ។
សេវាកម្ម ប្រឹក្សាយោបល់លើការបំពេញបែបទបិទក្រុមហ៊ុន អង្គការ សមាគម រោងចក្រ សហគ្រាស សណ្ឋាគារ... ។
៤-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ
សេវាប្រឹក្សាយោបល់លើការ ជ្រើសរើកម្មវិធីគណនេយ្យកុំព្យូទ័រ ឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និងធនធានហិរញ្ញវត្ថុ របស់ក្រុមហ៊ុន អង្គការ សមាគម ... សម្រាប់កត់ត្រា ផ្ទៀងផ្ទាត់ និង ផលិតរបាយការណ៍ ស្របតាមគោលនយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និង លក្ខខណ្ខត្រូវផ្នែកច្បាប់ ។
សេវាប្រឹក្សាយោបល់លើការវិភាគ និង ធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...
៥-សេវាកម្មវបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង
ជាសេវាកម្មបណ្តុះបណ្តាល ជំនាញគណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)
III. តើហេតុអ្វីបានចាំបាច់ទិញសេវាកម្មគណនេយ្យ និង ពន្ធដារពីក្រុមហ៊ុនវិជ្ជាជីវៈគណនេយ្យឯករាជ្យ?
ចម្លើយគឺដើម្បី៖
បង្ការបាននូវហានិភ័យ ឬដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើង ឬនឹងកើតឡើង។
ធានាបាននូវការគ្រប់គ្រងហិរញ្ញវត្ថុផ្ទៃក្នុងឲ្យតម្លាភាព និងគណនេយ្យភាព។
គេចផុតការកេងបន្លំ និង ការប្រព្រឹត្តិអំពើពុករយលួយនានា។
ធានបាននិរន្តភាពក្រុមហ៊ុន អង្គការ សមាគម... តាមរយៈបែបចែក គ្រប់គ្រង និង ប្រើប្រាស់ ធនធានហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាព និង ផលិតភាពការងារខ្ពស់។
បង្កើតបានរបាយការណ៌ហិរញ្ញវត្ថុមានភាពត្រឹមត្រូវច្បាស់លាស់ និង ជឿទុកចិត្តបាន ស្របតាម គោលនយោបាយ និងនីតិវិធី បទដ្ឋានជាតិ-អន្តរជាតិ និងលក្ខខណ្ឌតម្រូវតាមផ្លូវច្បាប់។
គណៈគ្រប់គ្រង បុគ្គលិកទទួលបន្ទុកមានឱកាសទទួលបាននូវការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ គណនេយ្យអនុវត្តជាក់ស្តែង ចំគោលដៅ តាមប្រភេទ និងទំហំអាជីវកម្ម ។
ធានាបាននូវការបែងចែកសិទ្ធ តួនាទី និងការទទួលខុសត្រូវបានច្បាស់លាស់។

បើលោកអ្នកចង់ឈ្វេងយល់លើកិច្ចការទាំងឡាយខាងលើនេះ សូមទាក់ទងទូរស័ព្ទលេខៈ 017 93 93 90 និង 011 777 110 ការិយាល័យព្រឹទ្ធបុរសមហាវិទ្យាល័យគណនេយ្យ និងហិរញវត្ថុរបស់ សាកល វិទ្យាល័យ HRU នឹងជួយចង្អុលបង្ហាញក្រុមហ៊ុន ដែលបម្រើសេវាកម្មវិជ្ជាជីវគណនេយ្យ ឯករាជ្យល្អៗនានា មួយចំនួនជូនលោកអ្នក ដោយមិនយកកម្រៃសេវាកម្ម និងកម្រៃជើងសារឡើយ ៕

 
 
 
ដើមអម្ពិល(DAP)-ID:078
 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner