ព័ត៌មានថ្មីៗ៖
 

តើលោកអ្នក មានបំណង ចង់បំបាត់ អាការៈឈឺបំពង់ក ច្រមុះ និងត្រចៀក ដែរឫទេ ?

01 Feb 2014 10:12|ដោយ៖sopheaktra | សុខភាព | មើល៖ 1989 | មតិ៖
 

តើលោកអ្នក រមែងកណ្ដាស និងឈឺក្បាល ជារៀងរាល់ថ្ងៃ មែនទេ? តើលោកអ្នក កំពុងមានបំណង ចង់បំបាត់អាការៈរមាស់បំពង់ក និងត្រចៀកដោយ អារម្មណ៍អន្ទះសាមែនទេ? តើអាការៈក្អក ជារឿយៗ ទាំងនេះបង្កការរំខាន ចំពោះលោកអ្នក ណាស់មែនទេ? តើលោកអ្នកមាន បំណងចង់បំបាត់ អាការៈហៀរសំបោរ ឥតឈប់ឱ្យបាត់ទាំងស្រុងមែនទេ?

ឥឡូវនេះ លោកអ្នកមិនចាំបាច់ ប្រឈមនឹង ការឈឺចាប់អស់មួយជីវិត ដោយសារអាការៈធុញថប់ ក្នុងការដក ដង្ហើមទៀតទេ។

តើលោកអ្នកអាច បំបាត់អាការៈប្រតិកម្មអាឡាក់ហ្ស៊ី ទាំងនេះ ឱ្យបាត់ទាំងស្រុង ដោយវិធីណា?

លោកវេជ្ជបណ្ឌិត Stephen Lee បានមានប្រសាសន៍ថា “ ការប្រើប្រាស់ថ្នាំលេប ការពារអាឡាក់ស៊ី និង/ឬ ថ្នាំបាញ់លើកន្លែង រលាកអាចជួយគ្រប់គ្រងអាការៈបាន ប៉ុន្ដែវាជា ការប្រសើរបំផុត ដែលត្រូវកំណត់ អត្ដសញ្ញាណមេរោគបង្ក អាឡាក់ស៊ីដើម្បីឱ្យលោកអ្នក អាចកាត់បន្ថយ ការប៉ះទៅនឹងមេរោគ ទាំងនោះ បានច្រើន” ។ មេរោគអាឡាក់ស៊ីក្នុង ចំណីអាហារមួយចំនួនមានភាពកាចសាហាវដែលអាចឱ្យលោកអ្នកស្លាប់បាន។ ដើម្បីដឹងថាលោកអ្នកប្រតិបត្ដិកម្ម ទៅនឹងអ្វីមួយនោះ លោកអ្នកអាចធ្វើតេស្ដដោយចោះស្បែក និងតេស្ដឈាមដើម្បីកំណត់ពីកំរិតប្រតិកម្មទៅនឹងពពួក មេរោគអាឡាក់ស៊ីនីមួយៗ ដូចជា លំអងផ្កា និងចំណីអាហារជាដើម។ 

ការវះកាត់ច្រមុះ តាមវិធីសាស្ដ្រស៊កបំពង់ផ្ទាស្ទិច (Balloon)

ប្រសិនបើលោកអ្នក មានអាការៈកណ្ដាស ហៀរសំបោរ និងដកដង្ហើមដង្ហក់ ឥតឈប់ជារៀងរាល់ថ្ងៃ ធ្វើឱ្យលោកអ្នក មានអារម្មណ៍ល្ហិតល្ហៃនោះ លោកអ្នកអាចនឹងកើត រោគរលាកច្រមុះហើយ។ រោគរលាកច្រមុះ គឺជាអាការៈមួយដែល កើតមាននៅពេលដែល ភ្នាសកំពែងច្រមុះ (ផ្លូវដង្ហើម ដែលស្ថិតនៅខាងក្រោយ ឆ្អឹងមុខ ផ្នែកខាងលើនៅចន្លោះភ្នែក ទាំងពីរខាងក្រោយថ្ងាស ច្រមុះ និងថ្ពាល់) មានការរលាក។ 

លោកអ្នកអាចនឹងកំពុងកើតមានរោគរលាកច្រមុះ ប្រសិនបើលោកអ្នកមានរោគសញ្ញាដូចតទៅ ៖ ហៀរសំបោរ កណ្ដាស ក្អក ឈឺក្បាល សំបោរហៀរចូលបំពង់ក ស្អាបំពង់កញឹកញាប់ រមាស់ភ្នែក និងច្រមុះ បាត់បង់សមត្ថភាព ផ្នែកឃានវិញាណ និង/ឬ ជីវ្ហាវិញាណ ក្លិនមាត់មិនល្អ គ្រុនក្ដៅ រងារស្រាញៗ និងឈឺចាប់ត្រង់ខ្ទង់ច្រមុះ ក្រអូមមាត់ ធ្មេញ ផ្ទៃមុខ ឬភ្នែក។  

ប៉ុន្ដែជាមួយនឹងបច្ចេក្ខវិទ្យាវះកាត់ច្រមុះដោយការស៊កបំពង់ផ្លាស្ទិច (Balloon Sinuplasty) លោកអ្នកមិនចាំបាច់ អត់ទ្រាំនឹងអាការៈនៃរោគរលាកច្រមុះទាំងនេះទៀតទេ។ 

បច្ចេក្ខវិទ្យាវះកាត់ច្រមុះ Balloon Sinuplasty ដែលអ្នកជំងឺប្រមាណ ១០០០០០ នាក់នៅទូទាំងសកលលោកបាន ជ្រើសរើស ដើម្បីបំបាត់រោគរលាកច្រមុះរបស់ពួកគេនោះ កំពុងត្រូវបានប្រើប្រាស់នៅមន្ទីរពេទ្យ Raffles Hospital ។

ប្រវត្ដិរូបសង្ខេប ៖ វេជ្ជបណ្ឌិត Stephen Lee គឺជាគ្រូពេទ្យឯកទេស វះកាត់ភ្នែក ច្រមុះ និង បំពង់ក ដែលមានបទពិសោធន៍វះកាត់ភ្នែក ច្រមុះ និងបំពង់កចាប់តាំងពីឆ្នាំ ១៩៨៤ មក ម្ល៉េះ។ លោកធ្លាប់បម្រើការងារជាអនុសាស្ដ្រាចារ្យ និងជាអ្នកឯកទេសផ្ដល់ប្រឹក្សាផ្នែកវះកាត់

ភ្នែក ច្រមុះ និងបំពង់កនៅសាកលវិទ្យាល័យ The University of Malaya ចាប់ពីឆ្នាំ ១៩៩០ រហូតដល់ឆ្នាំ ១៩៩៣។ នៅពេលទទួលបានការតែងតាំងនេះ  លោកគឺជាសាស្ដ្រាចារ្យ ដែលមានវ័យក្មេងបំផុត ក្នុងប្រវត្ដិសាស្ដ្ររបស់សាកល វិទ្យាល័យ។ លោកវេជ្ជបណ្ឌិត Lee ក៏ធ្លាប់មានមុខងារ នៅក្នុងផ្នែកបណ្ដុះបណ្ដាល និងស្រាវជ្រាវនៅទីក្រុង Glasgow និងសាកលវិទ្យាល័យ តូក្យូផងដែរ។ លោកបានបោះពុម្ពផ្សាយអត្ថបទជាង ២០ អត្ថបទនៅក្នុង និងក្រៅប្រទេស ហើយក៏បាននិពន្ធសៀវភៅអាន ៣ ក្បាលរួចមកហើយដែរ។ ចាប់តាំងពីឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ ១៩៩៥ លោកវេជ្ជបណ្ឌិត Lee ត្រូវបានឧទ្ទេសនាមជា សាស្ដ្រាចារ្យទស្សនកិច្ច និងក្រោយមកជាអ្នកផ្ដល់ប្រឹក្សាទស្សនកិច្ច ទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យជាតិសិង្ហបុរី (National University Hospital Singapore) នៅកំឡុងពេល នោះ លោកកំពុងធ្វើការនៅមន្ទីរពេទ្យ Mount Elizabeth ។ ចាប់តាំងពីឆ្នាំ ១៩៩៥ មក លោកបំពេញការងារនៅ Raffles Medical Group ហើយគឺជាដៃគូ និងជាអ្នកផ្ដល់ប្រឹក្សាជាន់ខ្ពស់ផ្នែកពិនិត្យព្យាបាលភ្នែក ច្រមុះ និង បំពង់កនៃមន្ទីរពេទ្យ Raffles លោកវេជ្ជបណ្ឌិត Lee គឺជាគ្រូឧបទេសថ្នាក់តំបន់ ដ៏ល្បីល្បាញមួយរូប ដែលបានផ្ដល់ការ បណ្ដុះបណ្ដាល ដល់គ្រូពេទ្យឯកទេសវះកាត់ ជាច្រើន រូបសម្រាប់វគ្គបណ្ដុះបណ្ដាល ជំនាញវះកាត់បែប Balloon Sinuplasty របស់សិង្ហបុរី។ 

មន្ទីរពេទ្យ Raffles ដៃគូថែទាំវេជ្ជសាស្ដ្រគួរជាទីទុកចិត្ដរបស់លោកអ្នក

មន្ទីរពេទ្យ Raffles គឺជាមន្ទីរពេទ្យឯកទេសកំរិតខ្ពស់ ដែលផ្ដល់នូវសេវាវេជ្ជសាស្ដ្រជំនាញជាច្រើនប្រភេទ។ ផ្អែកលើបទពិសោធន៍ក្នុងការផ្ដល់នូវសេវាថែទាំវេជ្ជសាស្ដ្រប្រកបដោយគុណភាពខ្ពស់ ្រាថថលសេ គឺជាឈ្មោះមួយ ដែលទទួលបាននូវការទុកចិត្ដ និងមានអត្ថន័យដូចគ្នានឹងពាក្យថាប្រកបដោយគុណភាពខ្ពស់។

សំរាប់អ្នកជំងឺអន្ដរជាតិ លោកអ្នកអាចទាក់ទងមកមន្ដ្រីទំនាក់ទំនងអ្នកជំងឺអន្ដរជាតិរបស់យើងខ្ញុំនៅគ្រប់ម៉ោង ដើម្បី សុំឱ្យពួកគេជួយធ្វើការរៀបចំទាំងអស់ដែលចាំបាច់សំរាប់ការមកពិនិត្យ និងស្នាក់នៅព្យាបាលប្រកបដោយផាសុកភាព ជាមួយនឹងយើងខ្ញុំ។

មន្ទីរពេទ្យ  Raffles គឺជាមន្ទីរពេទ្យដែលទទួលបានការទទួលស្គាល់ពីគណៈកម្មាធិការអន្ដរជាតិចំរុះ (JCI) និងទទួលបាន វិញ្ញាបនប្រ័ត ISO 9001:2001 ។

មជ្ឈមណ្ឌលអ្នកជំងឺអន្ដរជាតិ Raffles

សម្រាប់អ្នកជំងឺអន្ដរជាតិ យើងខ្ញុំមានផ្ដល់សេវាកម្មជួយលោកអ្នកសម្របសម្រួល ក្នុងការរៀបចំ សម្រាប់ការមក ពិនិត្យ និងការស្នាក់នៅ ប្រកបដោយ ផាសុកភាពដូចជាគេហដ្ឋានរបស់លោកអ្នកផ្ទាល់។

ដើម្បីធានាអោយមានភាពរលូន យើងខ្ញុំនឹងធ្វើការចាត់ចែងក្រុមភ្នាក់ងារពិសេសដើម្បីជួយលោកអ្នកទៅ តាមតម្រូវការដែលមានដូចជាៈ

-         ការណាត់ជួបជាមួយវេជ្ជបណ្ឌិតជំនាញ

-         ការធ្វើដំណើរ និងការស្នាក់នៅ

-         ការទទួលនៅអាកាសយាន្ដដ្ឋាន និងការបញ្ជូនមកកាន់មន្ទីរពេទ្យ

-         សេវាកម្មបកប្រែ

សម្រាប់ព័ត៌មានបន្ថែម ឬការណាត់ជួប សូមទំនាក់ទំនងមកកាន់ៈ

គ្លីនិកលីស្រីវិណា ភ្នំពេញ

ផ្ទះលេខ ៣៣៩A, ផ្លូវលេខ ១៦៣,ទូលទំពូង, ក្រុងភ្នំពេញ

ទូរស័ព្ទដៃៈ (855) 17 978 999; (855) 12 990 988; (855) 12 555 746

ទូរសារៈ (855) 23 99 46 86

Email: [email protected]

[email protected]

 

បុគ្គលិកនិយាយភាសាខ្មែរប្រចាំនៅមន្ទីរពេទ្យ Raffles

ទូរស័ព្ទដៃ (65) 6311 2207 / (65) 6311 2213

Email: [email protected]

ជាវ ឧបករណ៍ ម៉ាស្សាបាតជើង ជំនួយចលនាឈាម ម៉ាកធៀនស៍ ដើម្បីឱ្យសុខភាព កាន់តែប្រសើរ

(ពាណិជ្ជកម្ម) ឧបករណ៍ ម៉ាស្សាបាតជើង ជំនួយចលនាឈាម ម៉ាកធៀនស៍ នាពលេនេះ បានមកដល់ប្រទេស កម្ពុជាហើយ ដោយផ្តល់នូវ អត្ថប្រយោជន៍ ច្រើនយ៉ាង ដើម្បីជំនួយដល់សុខភាព មនុស្សមានលក្ខណៈល្អប្រសើរ។

តាមការបញ្ជាក់ របស់ក្រុមហ៊ុន អតិថិជនជន គ្រាន់តែប្រើប្រាស់ ត្រឹមតែ៥-១០នាទីប៉ុណ្ណោះ ប៉ុន្តែអាចស្មើនឹងការ រត់ចម្ងាយ ៥-១០គីឡូម៉ែត្រដែរ ។ ឧបករណ៍នេះ អាចប្រើប្រាស់ចំពោះអ្នកមានជំងឺ ដូចបានបញ្ជាក់ក្នុង ខិតប័ណ្ណ ខាងក្រោម៖

ទំនាក់ទំនងលេខទូរស័ព្ទ 011 65 87 96, 089 84 27 45 ឬ 097 51 15 872 ៕

 
ដើមអម្ពិល ID:037
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner