ព័ត៌មានថ្មីៗ៖
 

អាមេរិកគំរាមដាក់ទណ្ឌកម្មទាំងរុស្សីនិងអ៊ីរ៉ង

07 Feb 2014 09:43|ដោយ៖sopheaktra | អន្តរជាតិ | មើល៖ 2525 | មតិ៖
 

រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិកលោកស្រី Wendy Shermanបានប្រកាស់ថា រុស្សីនិងអ៊ីរ៉ងកំពុងពិភាក្សា​ដោយ​ស្ងាត់​ៗ​​​ស្តី​​ពី​​កិច្ច​​ព្រម​ ព្រៀង​ដូរ​ប្រេង​យក​​ទំនិញ​បង្ករការព្រួយបារម្មណ៍យ៉ាងខ្លំាងដល់អាមេរិកនិងក្រុមប្រទេស៥​បូក​១​ក្នុង​កិច្ច​ពិ​ភា​ក្សា​ជា​មួយ​អ៊ី​រ៉ង។

សារព័ត៌មានរ៉យទ័របានផ្សព្វផ្សាយថា ការដោះដូរនោះមានទឹកប្រាក់ដល់ទៅ១៥០០លានដុល្លារក្នុង១ខែរវាងទីក្រុងម៉ូស្គូនិង​​​អេ​រ៉ង ក្នុង​នោះ​​អ៊ី​​រ៉ង​​និ​ង​បង្កើន​នាំចេញ​ប្រេងទៅកាន់រុស្សី។

ប៉ុន្តែសកម្មភាពទាំងនោះនឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចពិភាក្សារវាងប្រទេស៥បូក១និងអ៊ីរ៉ងនាងពេលខាងមុខ។ លោកស្រី​Sherman មាន​ប្រ​សាសន៍​នៅ​ក្នុង​ស​ភា​អាមេរិកថា កិច្ចព្រមព្រៀងខាងលើអាចជំរុញដល់អាមេរិកត្រូវតែ​ដាក់​ទណ្ឌ​កម្ម ដល់​ប្រ​ទេស​ទាំង​ពីរ។

កន្លងមក រដ្ឋមន្ត្រីការបរទេសអាមេរិក លោកJohn Kerry ក៏បានប្រកាស់ថា ទីក្រុងវ៉ាស៊ីនតោននិងអនុម័តការដាក់ទណ្ឌកម្មដល់​រុស្សី​និង​អ៊ីរ៉ង​ប្រ​សិន​បើ​កិច្ច​ព្រម​ប្រៀង​នោះត្រូវបានចុះហត្ថលេខា ប៉ុនលោកមិនបានបញ្ចាក់ថា​ដាក់​ទណ្ដ​កម្ម​បែប​ណា​នោះ​ឡើយ។

ក្នុងពេលជាមួយគ្នានោះទីក្រុងវ៉ាស៊ីនតោនបានឯកភាពឲ្យដំណាងប្រទេសអ៊ីរ៉ងចូលរួមកិច្ចពិភាក្សាជាលើកទី២ស្តីពីសន្តិភាព​ស៊ីរី​នៅ​ទី​ក្រុង​ហ្សឺ​ណែវ​នា​ថ្ងៃ​ទី​១០​ ខែកុម្ភះ។

កន្លងម អាមេរិកបានប្រឆាំងនឹងការចូលរួមរបស់អ៊ីរ៉ងដោយសារតែ មេដឹកនាំប្រទេសនេះគាំទ្រដល់រដ្ឋាភិបាលលោកអាល​អា​សាដ។ការ​ផ្លាស់​ប្តូរ​ខាង​លើ​របស់​អាមេរិក​ក្រោយពេលដែលស៊ីរី បានបញ្ចប់ដំណាក់កាលដំបូងនៃកា​រ​បំ​ផ្លាញ់​អា​វុធ​គីមី​សាស្ត្រ។

កាលពីថ្ងៃទី៥កុម្ភះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោកJohn Kerry បានទទួលស្គាល់ថា ទាហានរដ្ឋាភិបានស៊ីរីមានប្រៀបទៅលើ​ក្រុម​ប្រ​ឆាំង​ក្នុង​ការ​ដណ្តើម​ទី​​តាំងនានាមក​គ្រប់គ្រងវិញ៕

 

 

 
ដោយ khmer7
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner