ព័ត៌មានថ្មីៗ៖
 

Bayern Munich ឈរ​នៅ​កំពូល​តារាង បណ្តោះ​អាសន្ន (Video Inside)

10 Aug 2013 19:04|ដោយ៖admin | ព័ត៌មានកីឡា | មើល៖ 1845 | មតិ៖
 

ក្រុងម៉ូនិចៈ ក្លឹបជើងខ្លាំងខ្លារខិន Bayern Munich របស់លោក Pep Guardiola បានឡើងទៅ ឈរនៅកំពូល តារាង Bundesliga I ជាបណ្តោះអាសន្ន ក្រោយពីទទួលបាន ៣ពិន្ទុដំបូងពីការបើកឆាក រដូវកាលថ្មីឆ្នាំ២០១៣-២០១៤ ដោយបានផ្តួលក្រុមភ្ញៀវ Borussia Monchengladbach ៣-១ យប់មិញ ។

ប្រភពព័ត៌មានពីគេហទំព័រ Skysport បានឱ្យដឹងថា សម្រាប់រដូវកាលថ្មីនេះ ម្ចាស់ជើងឯក Bundesliga បាន ចាប់ផ្តើមនូវទម្រង់លេង ដ៏គាប់ប្រសើរដដែល ជាមួយនឹងការ រកបាន២គ្រាប់ នាំមុខមុនត្រឹម ១៦នាទីក្នុងវគ្គទី១ ដោយខ្សែប្រយុទ្ធ ឆ្នើមអន្តរជាតិហូឡង់ Arjen Robben នៅនាទីទី១២ និង៤នាទីបន្ទាប់ ដោយមិត្តរួមក្រុម Mario Mandzukic នៅនាទី១៦ ក្នុងការនាំមុខ ២-០ ។

តែយ៉ាងណាក៏ដោយ Monchengladbach បានវាយបកតាមបាន១គ្រាប់វិញ ពីការធ្វើឱ្យចូលទីខ្លួនឯងរបស់ ក្រុម Bayern ដោយកីឡាករ Dante នៅនាទីទី៤១ ជាមួយនឹងការនាំមុខ ២-១ ក្នុងវគ្គទី១ ជាមួយនឹងការថែម គ្រាប់ទី៣ចុងក្រោយ ដោយកីឡាករ David Alaba មួយគ្រាប់ទៀតនៅនាទីទី៦៩ ក្រោយពេល ដែលខ្សែប្រយុទ្ធ Thomas Muller បរាជ័យ ពីការទាត់បាល់ ១១ម៉ែត្រមួយគ្រាប់មិនចូល ដោយលទ្ធផល នេះបានបន្ត រហូតដល់បញ្ចប់នៃ ការប្រកួតពេញម៉ោង Bayern Munich ៣ និង Borussia Monchengladbach ១ ។

ស្ថិតក្រោមការដឹកនាំ របស់គ្រូបង្វឹកថ្មី ជនជាតិអេស្ប៉ាញ Pep Guardiola ៦ប្រកួតមកនេះរបស់ Bayern ឈ្នះ៥ និងចាញ់តែមួយគត់ ក្រោមថ្វីជើងគូស ត្រូវចាស់គឺ Borussia Dortmund ក្នុងពានបើករដូវកាល German-Super Cup ឆ្នាំ២០១៣ ជាមួយនឹង លទ្ធផលបច្ចេកទេស ២-៤ ៕

 
 
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner