ព័ត៌មានថ្មីៗ៖
 

អគ្គីភ័យឆាបឆេះសិប្បកម្មកែច្នៃស្មាច់

07 Feb 2014 09:37|ដោយ៖sopheaktra | ព័ត៌មានជាតិ | មើល៖ 1831 | មតិ៖
 

ភ្នំពេញ ៖ សិប្បកម្មផលិត និងកែច្នៃសំភារៈធ្វើអំពីស្មាច់មួយកន្លែងដែលមានទីតាំង ស្ថិតក្នុង ដីឡូត៍មួយកន្លែងគ្មាន​លេខ​ស្ថិត​ក្នុង ភូមិ ស្ពាន​ខ្ពស់ សង្កាត់ គីឡូម៉ែត្រលេខ6 ខណ្ឌឬស្សីកែវត្រូវបានអគ្គីភ័យឆាបឆេះកាលពីវេលាម៉ោង១០​ព្រឹក​ថ្ងៃ​ទី6 ខែកុម្ភៈ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា សិប្បកម្មកែច្នៃស្មាច់ខាងលើនេះគឺជាកម្មសិទ្ធរបស់លោក ចាន់ ថា ហើយ​លោក​មាន​ទី​តាំង​នៅ​ក្នុង​សង្កាត់ ឬស្សី​កែវ​មួយកន្លែងទៀតមុនពេលដែលអគ្គីភ័យឆាបឆេះនោះសិប្បកម្មនេះមិនដំណើរ​ការ​ទេ គឺទុក​ចោល​ដោយ​ឲ្យ​កម្មករ​ទៅ​ធ្វើ​ការ​នៅ​ឯ​សិប្ប​កម្ម​មួយ​ទៀត​នៅសង្កាត់ ឬស្សីកែវ​វិញ ហើយសិប្បកម្មរបស់លោក ចាន់ ថា មានកែច្នៃផលិត​ដូច​ជា​ទូក អូប័រ ឡាន​ក្មេង​លេង--។ល។

សុទ្ធតែធ្វើឡើងអំពីស្មាច់ទាំងអស់ពេលដែលអគ្គីភ័យឆាបឆេះនោះគឺគ្មាននរណានៅទេមានតែចុងភៅម្នាក់គត់ដែល​ដេក​ចាំ​សិប្ប​កម្ម​ហើយ​អគ្គីភ័យ​បាន​ឆាប​ឆេះផ្នែក​ខាងក្រោមនៃសិប្បកម្មគាត់សង្ស័យថាប្រហែលជាមានក្មេងឃ្វាលគោ ឫនរណាមួយ​ដុត​សំរាម​អ្វី​ក៍​មិន​ដឹ​ង​បាន​ជា​ធ្វើ​អោយ​មានអគ្គីភ័យឆាបឆេះបែបនេះ ។

អគ្គីភ័យបានឆាបឆេះយ៉ាងខ្លាំងដោយសារខាងក្រោយសិប្បកម្មនោះមានទុកជ័រស្មាច់ជាច្រើននិងពុម្ពសម្រាប់​ផលិត​គ្រឿង​ជ័រ​ផង​ដែរ ពេល​ភ្លើង​កំពុង​តែ​ឆេះ​ប្រជាពលរដ្ឋ​ដែលនៅជិតខាងបាននាំគ្នាយកទឹកទៅជួយពន្លត់តែដោយសារភ្លើងឆេះខ្លាំង​ពេក​ទើប​មិន​អាច​ពន្លត់​បាន រហូត​ដល់​សមត្ថ​កិច្ច​នគរ​បាល​ខណ្ឌឬស្សីកែវបានដឹកនាំ​ដោយ​លោក ទៀង ចន្ទីសារ អធិការខណ្ឌឬស្សីកែវបានហៅ​រថយន្ត​ពន្លត់​អគ្គីភ័យ​មក​ជួយ​បាញ់​ពន្លត់​អគ្គី​ភ័យ​ត្រូវបានរលត់ទាំងស្រុងទៅវិញបន្ទាប់ពីរថយន្តពន្លត់អគ្គីភ័យ​បាន​បាញ់​ពន្លត់​ទាន់​ពេល​វេលា​ក្នុង​ករណី​អគ្គី​ភ័យ​កើត​ឡើង​ មិន​បណ្ដាល​អោយ​គ្រោះ​ថ្នា​ក់​ដល់​អាយុ​ជិវិត​ប្រជា​ពលរដ្ឋ​ណា​ម្នាក់​ឡើយ ហើយរថយន្ត​ពន្លត់​​អគ្គីភ័យ​របស់​នគបាល​​រាជ​ធានី​ភ្នំពេញ​បាន​មក​ជួយ​អន្ត​គមន៍​បាញ់​ពន្លត់​ចំនួន​8​គ្រឿង​តែ​បាញ់​ពន្លត់​ប្រើ​ប្រាស់​ទឹ​ក​អស់​2​គ្រឿង​ភ្លើង​ក៍​ត្រូវ​បាន​រលត់​ទាំង​ស្រុង ។

បើតាមលោក ចាន់ ថា ដែលជាម្ចាស់សិប្បកម្មបានអោយដឹងថា អគ្គីភ័យបានឆាបឆេះនេះគឺពុំមានខូចខាតអ្វីច្រើន​ទេ ​គឺ​គ្រាន់​តែ​ឆេះ​ពុម្ព​អស់​ច្រើន​ឈុត​តែ​ប៉ុណ្ណោះ៕

 
ដោយ អេង វុត្ថា
 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner