ព័ត៌មានថ្មីៗ៖
 

ឃាត់មុខសញ្ញាចោរកាច់កម៉ូតូបាន៤នាក់និងដក​ហូតម៉ូតូមួយគ្រឿង

06 Feb 2014 09:47|ដោយ៖sopheaktra | សន្តិសុខសង្គម | មើល៖ 2673 | មតិ៖
 

ភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌខណ្ឌទួលគោកចុះបង្រ្កាបមុខសញ្ញាកាច់កម៉ូតូយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញបានចំនួន​៤​នាក់ ម៉ូតូ​ស្កុក​ពី​មួយ​គ្រឿង ឧប​ក​រណ៍​​កាច់ក​ម៉ូតូមួយឈុតនិងសម្ភារៈមួយចំនួនទៀត ​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ចំណុច​ម្តុំ​អធិ​ការ​ដ្ឋាន​ខណ្ឌ​ទួល​គោក ចំណុចផ្ទះ​លេខ១៨ ផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

ប្រភពព័ត៌មានពីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោកបានឲ្យដឹងថា កាលពីថ្ងៃត្រង់ថ្ងៃទី៥ ខែកុម្ភៈនេះ ជនសង្ស័យ​មានគ្នា៤​នាក់​បាន​ធ្វើ​សកម្ម​ភាព​លួច​កាច់​ក​ម៉ូ​តូ​មួយគ្រឿង​ម៉ាកស្កុកពី ពណ៌ស ស៊េរី២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BN 6466 ចតទុកនៅមុខ​ក្រុម​ហ៊ុន​នៅ​ខាង​ក្រោយ​សា​លា​ដំបូង​រាជ​ធា​នី​ភ្នំពេញ ក្នុងសង្កាត់ វាលវង់ ខណ្ឌ ៧មករា បានសំរេចហើយនាំគ្នា ជិះម៉ូតូគេចទៅបាត់ ។

បន្ទាប់មកទើបម្ចាស់ម៉ូតូឈ្មោះ ចាន់ ដាណេ ភេទស្រី អាយុ២១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ៨៧កា ផ្លូវ​បេ​តុង សង្កាត់ ឬស្សី​កែវ ខណ្ឌ ឬស្សីកែវ បាន​មើល​ឃើញ​តាមកាម៉េរាសុវត្ថិភាពឃើញ ភិនភាគមុខសញ្ញា​ទាំង​៣​នាក់​ធ្វើ​សកម្ម​ភាព​លួច​កាច់​កម៉ូតូ​ចេញ​ទៅ​បាន​ទូរ​ស័ព្ទ​ប្រាប់​មិត្ត​ភក្កិ ឲ្យជួយតាមរកម៉ូតូ​របស់គេនិងប្តឹង​សមត្ថកិច្ច រហូតដល់ម៉ោង៤និង៣០នាទីល្ងាច ទើប​ប្រទះ​ឃើញ​ចោរ​ទាំង​៣​នាក់​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​លេខ​២៨៩ ម្តុំ​អតីត​អធិការ​ដ្ឋាន​ខណ្ឌ ទួលគោក សមត្ថកិច្ច​ធ្វើ​ការ​ឡោម​ព័ទ្ធ​ចាប់​ត្រូវ​​បាន​​ជន​ល្មើស​​ដឹ​ង​ខ្លួន​បាន​ជិះ​ម៉ូតូ​សម្រុ​កចូល​ផ្ទះ​លេខ​១៨ ត្រូវ​សមត្ថកិច្ច​ព័ទ្ធ​ចាប់​ជន​ល្មើស​ម្នាក់​ឈ្មោះ អ៊ឹម វត្ថា រួច​ទើប​ឃាត់​ខ្លួន​ជន​ល្មើស​៣​នាក់​ទៀត រួម​ជា​មួយ​វត្ថុ​តាង។​

ហេតុការណ៍បង្រ្កាបមុខសញ្ញាចោរកាច់កម៉ូតូបាន៤នាក់ រួមមាន ១ ឈ្មោះ អ៊ឹម វត្ថា ភេទប្រុស អាយុ៣០ឆ្នាំ, ២ ឈ្មោះ ហុង ពៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ, ទី៣ ឈ្មោះ មិត្ត រ៉ាមន ភេទប្រុស អាយុ២១ឆ្នាំ និងទី៤ ឈ្មោះ ចាន់ ឌឿន ភេទប្រុស អាយុ១៦ឆ្នាំ អ្នក​ទាំង​៤​នាក់​ មាន​មុខ​របរ​និង​ស្នាក់​នៅ​មិន​ពិត​ប្រាកដ ព្រមទាំងដកហូតបានម៉ូតូស្កុក​ពីមួយគ្រឿង ឧបករណ៍​កាច់កម៉ូតូមួយឈុត កន្រ្តក​ម៉ូតូ កញ្ចក់​ម៉ូតូ និង​ឧបករណ៍​ជក់​គ្រឿង​ញៀន​ដែល​លាក់ ទុកនៅ​ក្នុង​ផ្ទះ​លេខ​១៨ ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចសាកសួរនិងកសាងសំណុំរឿងនៅអធិការដ្ឋានខណ្ឌទួលគោកដើម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចាត់​ការតាម​ច្បាប់ ៕

 
មុំ ច័ន្ទវិរៈ
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner