ព័ត៌មានថ្មីៗ៖
 

កំពូលវិធី ព្យាបាលជំងឺហើមសរសៃ នៅលើស្បែក ដោយធម្មជាតិ

06 Feb 2014 09:47|ដោយ៖sopheaktra | សុខភាព | មើល៖ 1982 | មតិ៖
 

ជំងឺហើមសរសៃឈាម គឺជាប្រភេទជំងឺធម្មតាមួយ ដែលកើតមាននៅលើស្បែករបស់អ្នក ធ្វើអោយ
សរសៃឈាមរបស់អ្នក  ឡើងហើមចេញមកនៅលើស្បែក  មើលឃើញសុទ្ធតែសរសៃឈាមពេញ
លើស្បែក។

យោងទៅតាមមន្ទីរសុខាភិបាលសហរដ្ឋអាមេរិក  បានឱ្យដឹងថា  ជំងឺហើមសរសៃឈាមនេះ ភាគ
ជាច្រើន កើតមានលើស្រ្តី ២៥ភាគរយ និងបុរស ១០ភាគរយ។ ជំងឺនេះ ជាធម្មតាកើតមាននៅលើ
ស្បែក ដូចជា៖ នៅលើដៃ និង ជើង។

ខាងក្រោមនេះ យើងសូមណែនាំអ្នកនូវវិធីងាយៗ  មួយចំនួន  អាចជួយព្យាបាលជំងឺហើមសរសៃ
ឈាមនេះ​ បានយ៉ាងឆាប់រហ័ស។

វិធីទី១៖ សូមយកប្រេងអូលីវ  លាយជាមួយនឹង ប្រេងវិតាមីន E រួចយកវាកំដៅវាបន្តិច  បន្ទាប់មក
យកវាមកម៉ាស្សា នៅលើកន្លែងហើមសរសៃនោះ ៣ ទៅ ៤ដង។ សូមព្យាបាលតាមវិធីនេះ  អោយ
បាន ២ដង ក្នុង១ថ្ងៃ រយៈពេល ១ខែ ទៅ ២ខែ ជាការស្រេច។

វិធីទី២៖ សូមយកខ្លឹមស ៦ខ្លែប ហាន់ជាបន្ទះស្តើងៗ  ដាក់ក្នុងកែវមួយ លាយជាមួយនឹងទឹកក្រូច
ស្រស់ ៣កែវ និងប្រេងអូលីវ ២ស្លាបព្រាបាយ ដាក់ចូលក្នុងកែវលាយជាមួយគ្នា ទុករយៈពេល១២
ម៉ោង ដើម្បីឱ្យវាលាយចូលគ្នាឱ្យសព្វ។ យកកែវមកប្រឡុង រួចយកទឹកនោះ ២ ទៅ ៣ដំណក់ដាក់
លើម្រាមដៃរបស់អ្នក ម៉ាស្សានៅលើកន្លែងហើមសរសៃ រយៈពេល ១៥នាទី  បន្ទាប់មក  សូមយក
ក្រណាត់ស្អាតមួយរុំពីលើកន្លែងហើមសរសៃនោះ ទុកមួយយប់ជាការស្រេច។ 
ចំណាំ៖ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ៣ ទៅ ៤ខែ ស្នាមហើមសរសៃ នៅលើស្បែក
របស់អ្នក នឹងបានជាសះស្បើយ។ មួយវិញទៀត អ្នកក៏អាចប្រើប្រាស់ខ្លឹមស  ធ្វើជារបប
អាហារប្រចាំថ្ងៃរបស់អ្នកបានដែរ៕

 
វណ្ណៈ
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner