ព័ត៌មានថ្មីៗ៖
 

អេស ស៊ី ជី ចំណេញជាង ១ពាន់លានដុល្លារនៅឆ្នាំ ២០១៣ ខណៈពង្រីកទីផ្សារ កាន់តែធំនៅអាស៊ាន

06 Feb 2014 09:47|ដោយ៖sopheaktra | សេដ្ឋកិច្ច | មើល៖ 2195 | មតិ៖
 

ភ្នំពេញ៖ ក្នុងនាមជាក្រុមហ៊ុន ផលិតស៊ីម៉ងត៍ ដ៏ធំមួយ នៅអាស៊ី អេស ស៊ី ជី (SCG) បានប្រកាសពីការរីក ចម្រើនរបស់ខ្លួន នៅតំបន់អាស៊ាន កាន់តែធំ នៅឆ្នាំ២០១៣ កន្លងទៅនេះ ដែលទទួលបាន ប្រាក់ចំណេញជាង ១ពាន់លានដុល្លារ សហរដ្ឋអាមេរិក ។

 លោក Kan Trakulhoon នាយកប្រតិបត្តិរបស់ អេស ស៊ី ជី បានប្រកាសពី របាយការណ៍ហិរញ្ញវត្ថុរួម ក្នុងបញ្ជី អេស ស៊ី ជី និងក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ក្រុមហ៊ុននេះ សម្រាប់សារពើពន្ធក្នុងឆ្នាំ ២០១៣ កាលពីដំណាច់ ខែមករា កន្លងទៅថា ចំណូលក្រុមហ៊ុនប្រចាំ ឆ្នាំ២០១៣ មានចំនួន ១៤.១៣០ លានដុល្លារ ពីការលក់ ដែលកើន ៧% បើធៀបទៅនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈប្រាក់ចំណេញបាន ចុះបញ្ជីមានចំនួន ១.១៩៥ លានដុល្លារ ដែលមានកំណើន ៥៦% បើធៀបនឹង ឆ្នាំមុន។        

លោក Kan បានមានប្រសាសន៍ថា “នៅតំបន់អាស៊ាន អេស ស៊ី ជី នឹងបន្តពង្រីក ការវិនិយោគ របស់ខ្លួនបន្ថែម ទៀត។ យើងនឹងសាងសង់ ទៅតាមគម្រោងនូវ រោងចក្រស៊ីម៉ង់ត៍ ទីមួយរបស់យើងនៅ ប្រទេសឥណ្ឌូនេស៊ី និង ប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាពង្រីក សមត្ថភាពផលិតស៊ីម៉ង់ត៍ នៅក្នុងប្រទេសកម្ពុជា។ ការធ្វើសមាហរ័ណកម្ម គីមីឥន្ធនៈចម្រុះរបស់យើង នៅក្នុងប្រទេសវៀតណាម បានបង្ហាញពីការវិវត្តន៍ទៅមុខបន្ថែម ពីលើការដេញថ្លៃ ធ្វើជាអនុសហគ្រិនដែលកំពុងដំណើរការ។ ដោយត្រូវបានតែងតាំងជាអ្នកផ្តល់យោបល់ផ្នែកហិរញ្ញវត្ថុ  យើងគួរតែ មានលទ្ធភាពបញ្ចប់របាយការណ៍ហិរញ្ញវត្ថុរបស់យើងនៅដំណាច់ឆ្នាំ។ ជាមួយគ្នានេះដែរ អាជីវកម្មផ្សេងទៀត នឹងជំរុញផែនការរបស់យើងឲ្យបន្តឆ្ពោះទៅកាន់យុទ្ធសាស្រ្តពង្រីកអាជីវកម្ម នៅតំបន់អាស៊ាន”។

លោកបន្ថែមថា ក្រុមហ៊ុននឹងបន្តអភិវឌ្ឍបន្ថែមលើផលិតផលជាមួយថវិកា សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ជាង ៥១៩ ពាន់លានរៀល (១៣០ លានដុល្លារ)សម្រាប់ឆ្នាំនេះ។  ក្នុងឆ្នាំ ២០១៣ ថវិកាសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ត្រូវបានចំណាយអស់ ២៦៩ ពាន់លានរៀល (៦៧ លានដុល្លារ) ដែលកៀកនឹងគម្រោងដែលបាន កំណត់ ហើយបានជំរុញឲ្យកើនដល់ ៣៥% សម្រាប់ការលក់សរុបកាលពីឆ្នាំមុន ប្រៀបជាមួយការលក់របស់ អេស ស៊ី ជី អេកូ វេល្យូ (SCG Eco Value) នៃចំនួន ២៦% សម្រាប់ការលក់សរុប។

សម្រាប់ប្រតិបត្តិការ រួមនៅតំបន់អាស៊ានរបស់ អេស ស៊ី ជី (លើកលែងតែប្រទេសថៃ) ចំណូលពីការលក់ក្នុង ត្រីមាស ទី៤ នៃឆ្នាំ ២០១៤ ត្រូវបានធ្វើកំណត់ត្រា ថាមានកំណើន ៣១% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មានតម្លៃ ១.៣៦២ ពាន់លានរៀល (៣៤៣ លានដុល្លារ) ដែលមានចំនួន ១០% នៃចំណូលសរុប ពីការលក់របស់ អេស ស៊ី ជី។

សម្រាប់សារពើពន្ធឆ្នាំ ២០១៣ ចំណូលពីការលក់នៃប្រតិបត្តិការរួមរបស់ អេស ស៊ី ជី មានកំណើនចំនួន ២៥% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មានតម្លៃ ៥.០៥៦ ពាន់លានរៀល (១,២៦៧ លានដុល្លារ) ជាលទ្ធផល បានមកពីអាជីវកម្ម នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម។ ការទទួលបានក្រុមហ៊ុន Prime Group Joint Stock Company (Prime Group) ដែលជាក្រុមហ៊ុនផលិត សម្ភារសំណង់ឈានមុខគេ នៅប្រទេសវៀតណាម បានជំរុញឲ្យ អេស ស៊ី ជី ក្លាយជាក្រុមហ៊ុនផលិតឥដ្ឋការ៉ូ ធំជាងគេបំផុត នៅលើ ពិភពលោក ជាមួយនឹងសមត្ថភាពផលិតកម្មខ្ពស់បំផុត។

ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៣ ទ្រព្យសរុបរបស់ អេស ស៊ី ជី មានតម្លៃ ៥៣.០៩៨ ពាន់លានរៀល (១៣.៤២៧ លានដុល្លារ) ខណៈដែលទ្រព្យសរុបរបស់ អេស ស៊ី ជី នៅតំបន់អាស៊ាន មានតម្លៃ ៨,៦៥៦ ពាន់លានរៀល (២.១៨៩ លានដុល្លារ) ដែលមានចំនួន ១៦% នៃទ្រព្យសរុបរបស់ អេស ស៊ី ជី។

សម្រាប់លទ្ធផលប្រតិបត្តិការរបស់ អេស ស៊ី ជី នៅកម្ពុជា អេស ស៊ី ជី បានធ្វើរបាយការណ៍ចំណូលក្នុង ត្រីមាសទី៤ នៃឆ្នាំ ២០១៣ ពីការលក់ចំនួន ៩២ ពាន់លានរៀល (២៣ លានដុល្លារ) ដែលមានកំណើន ១៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ពីកំពត ស៊ីមេន។

សម្រាប់សារពើពន្ធឆ្នាំ ២០១៣ អេស ស៊ី ជី ក្នុងប្រទេសកម្ពុជា បានធ្វើរបាយការណ៍ ចំណូលពីការលក់ចំនួន ៣៤១ ពាន់លានរៀល (៨៦ លានដុល្លារ) ដែលមានកំណើន ៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សម្រាប់សារពើពន្ធឆ្នាំ ២០១៣ ទ្រព្យសរុបរបស់ អេស ស៊ី ជី ក្នុងប្រទេសកម្ពុជា មានតម្លៃ ៨២០ ពាន់លានរៀល (២០៨ លានដុល្លារ) ដែលមានកំណើន ៨០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពីការវិនិយោគថ្មី ទៅលើការពង្រីកសមត្ថភាពផលិតពោលគឺរោងចក្រកំពត ស៊ីមេន ទីពីរ ដែលបាននិងកំពុងសាងសង់ ហើយ រំពឹងថា ចាប់ផ្តើមដំណើរការនៅត្រីមាសទី២ ក្នុងឆ្នាំ ២០១៥៕

 
 
LookingTODAY-ID-017
 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner