យោងតាមគេហទំព័របច្ចេកវិទ្យាចេញផ្សាយកាលពីថ្ងៃទី៣ មករា ឆ្នាំ២០១៤ ឱ្យដឹងថា ក្រុមហ៊ុន Apple នឹងប្រើប្រាស់ប្រព័ន្ធ iOS8 ដើម្បីតាមដានសុខភាព ក៏ដូចជាវិធីសាស្ត្រថែរក្សារាងដក់អ្នកប្រើប្រាស់ ។ បច្ចុប្បន្ន ក្រុមហ៊ុន Apple បានប្រើប្រាស់កម្មវិធី Healthbook ដើម្បីតាមដានសុខភាព។
ដោយមានមូលដ្ឋានគ្រឹះនៃប្រព័ន្ធ Healthbook ក្រុមហ៊ុន Apple នឹងបន្តប្រើប្រាស់ប្រព័ន្ធ iOS8 ដើម្បីត្រួតពិនិត្យសុខភាព និងការប្រែប្រួលក្នុងរាងកាយដូចជា ការធ្វើលំហាត់ប្រាណ ថាមពលកាល់ទ្បូរី និងការរត់ចម្ងាយជាដើម ។ លើសពីនេះទៅទៀតកម្មវិធីនេះ អាចបង្ហាញប្រាប់ពីសម្ពាធឈាម, ចង្វាក់បេះដូង ត្រួតពិនិត្យការទ្បើងទម្ងន់ និងរក្សាកម្រិតតុល្យភាពក្នុងរាងកាយទៀតផង ។
ចំណែកឯគេហទំព័របច្ចេកវិទ្យា 9To5Mac ឱ្យដឹងថា កម្មវិធីនេះនឹងទទួលបានប្រជាប្រិយភាពខ្លាំងរបស់ប្រព័ន្ធប្រតិបត្តិការទូទៅ ដែលភ្ជាប់ក្នុងទូរស័ព្ទ Smartphone ក្នុងពេលឆាប់ៗខាងមុខនេះ ។
នេះមិនមែនជាស្នាដៃលើកទី១របស់ក្រុមហ៊ុន Apple ដែលយកចិត្តទុកដាក់លើបញ្ហាសុខភាពទេ ផ្ទុយទៅវិញក្រុមហ៊ុនមួយនេះ តែងតែផ្តល់ផលប្រយោជន៍ជាច្រើនចំពោះការរស់នៅរបស់មនុស្សសម័យបច្ចេកវិទ្យាដូចជា កម្មវិធីប្រព័ន្ធអប់រំ ប្រព័ន្ធសុវត្ថិភាពពិសេស និងកម្មវិធីមួយចំនួនទៀត ៕