ព័ត៌មានថ្មីៗ៖
 

តូច​ចិត្ត​​​​ប្រុស​ស្នេហ៍​​​ប្រែ​​​និស្ស័យ លែង​​​នឹកអាល័យ​កាយ​​ពុំ​ងា នាង​​លេប​ថ្នាំ​​​ប៉ង​សម្លាប់​​ខ្លួន​

05 Feb 2014 10:41|ដោយ៖sopheaktra | ព័ត៌មានជាតិ | មើល៖ 1674 | មតិ៖
 

រាជធានីភ្នំពេញ​​​ ​៖ ​​កម្មការិនី​កាត់​ដេរ​ម្នាក់​ព្រោះ​តែ​ខឹង​​​​ប្រុស​ស្នេហ៍​​​​ក្បត់​​ចិត្ត​ទៅ​មានស្រី​​ថ្មី​​​​​ក៏បាន​​លេ​ប​ថ្នាំ​ងងុយ​ដេក​ចំនួន​១០​គ្រាប់​​ប៉ុន​ប៉ង​សម្លាប់​​​ខ្លួន ។ ហេតុ​ការណ៍​​នេះ​បង្ក​​​ឱ្យ​មាន​ការ​ភ្ញាក់​​​ផ្អើ​ល​កាល​ពីវេលា​ម៉ោង​​៩​និង​៣០​នាទី​​យប់​​ថ្ងៃ​ទី​៣ ​កុម្ភៈ ​នៅ​ចំណុច​​​​ផ្ទះ​ជួល​​មួយ​កន្លែង​ ស្ថិត​​ក្នុងសង្កាត់​​ចោម​ចៅ​ ខណ្ឌ​​ពោធិ៍​សែន​ជ័យ ​។

​កម្មការិនី​​រោង​ចក្រ​កាត់​ដេរ​​ដែល​​ប៉ង​សម្លាប់​ខ្លួន ​​​​ព្រោះ​​តែ​ស្នេហា​​នេះ​​ឈ្មោះ​​ភាព ​សុភា ​អាយុ​២២​ឆ្នាំ ​ស្នាក់​នៅ​​ផ្ទះ​ជួល​​​ខាង​លើ ។ ​​បើ​តាម​​​ក្រុម​គ្រួសារ​​​​​ឱ្យ​​ដឹង​ថា​ នាង​​បាន​លួច​​ទាក់​ទង​​ជា​មួយ​នឹង​​​​យុវ​ជន​​ម្នាក់​អស់​​រយៈ​ពេល​ជាង​២​ឆ្នាំ​មក​ហើយ លុះ​​ដល់​ពេល​​យប់​កើត​ហេតុ​​ខាង​លើ​​​គឺ​​នាង​បាន​អង្គុយ​​និយាយ​ទូរ​ស័ព្ទ​​ជា​មួយ​នឹង​ប្រុស​ស្នេហ៍​ ​​ដោយ​មាន​ការ​​ឈ្លោះ​ប្រកែក​គ្នា​​​​​ផង​​អស់​​រយៈ​ពេល​ជាង​១ម៉ោង​ ​។ ក្រោយ​​ពេល​ឈ្លោះ​គ្នា​ជាមួយ​​ប្រុស​ស្នេហ៍​​តាម​ទូរ​ស័ព្ទ​​រួច​ នាង​​បាន​ដើរ​មក​​សួរ​ពួកគាត់​ថា​​នៅទី​ណា​​មាន​លក​់ថ្នាំ​សម្លាប់​​សត្វ​កណ្តុរ​​ ដែល​​ឮ​ដូច​នេះ​ពួកគាត់​​ក៏​សួរ​​ថារក​ធ្វើ​អ្វី ?​ ប៉ុន្តែ​នាង​មិន​បាន​​ឆ្លើយ​​តប​ទេ​ រួច​​ក៏​ដើរ​​ចេញ​​​ទៅ​ក្រៅ​ផ្ទះ​បាត់​ប្រមាណ​​១០​​នាទី​ទើប​ឃើញ​​​ត្រឡប់​មក​វិញ ហើយ​ក៏​ចូល​ទៅ​ដេក​ក្នុង​បន្ទប់​​ទាំង​ទឹក​ភ្នែក​រលីង​រលោង​ផង ។

​​​ពេល​ឃើញ​សភាព​​​ដូច​នោះ​ ពួកគាត់​ខ្លា​ច​​ថា​នាង​គិត​ខ្លី​​ ហើយ​លេប​ថ្នាំ​​សម្លាប់​ខ្លួន​ក៏​​​ចូល​ទៅ​មើល​​ស្រាប់តែ​ឃើញ​​​នាង​​​សន្លប់​​ស្តូក​ស្តឹង​​បែក​ពពុះ​​មាត់​បាត​់​ទៅ​​ហើយ ។ ភ្លាម​ៗ​​នោះ​ ពួកគាត់​​បាន​​ដឹក​នាង​យក​ទៅសង្គ្រោះ​​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​​ព្រះ​កុះសុមៈ​ ហើយ​​សួរ​នាំ​ទើប​ដឹង​ថា​​នាង​បាន​លេប​ថ្នាំ​ងងុយ​​​ដេក​ចំនួន​១០​គ្រាប់​​ប៉ុង​ប៉ង​​សម្លាប់​ខ្លួន​ព្រោះ​ខឹង​នឹ​​ង​ប្រុស​ស្នេហ៍​មានស្រី​ថ្មី ៕

 
 
ផ្កាយព្រឹក
 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner