ព័ត៌មានថ្មីៗ៖
 

បុរសម្នាក់ទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិត ក្នុងអាយុ៩១ឆ្នាំ

07 Feb 2014 08:38|ដោយ៖phanith | ព័ត៌មានជាតិ | មើល៖ 1819 | មតិ៖
 
មិនមែនជាងារបណ្ឌិតកិត្តិយសដូចឥស្សរជនកម្ពុជាដែលមានវ័យក្មេងជាងនេះ មួយចំនួនបានទទួលគ្រាន់តែបង្គ្រប់កិច្ចនោះ ទេ តែវាជាងារបណ្ឌិតផ្នែកស្រាវជ្រាវយ៉ាងពិតប្រាកដ និងអាចថាជាស្នាដៃចុងក្រោយបំផុតក្នុងជីវិតរបស់បុរសឥណ្ឌូនេស៊ី វ័យ៩១ឆ្នាំរូបនេះ ហើយដែលត្រូវបានប្រគល់កាលពីថ្ងៃអង្គារ។ កើតក្នុងខេត្តបាងកា ប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ១៩២២ លោកបណ្ឌិតជីកម៉ាន់ ហឺមែន ជាឪពុកដែលមានកូនប្រាំនាក់ ផងនោះ បានត្រូវកាសែត ចាកាតាប៉ុស្ដិ៍ដកស្រង់សម្ដីថា បានព្យាយាមអស់រយៈពេល៧ដង មុននឹងអាចសម្រេចជោគជ័យ ក្នុងការការពារនិក្ខេបបទថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ ប៉ាត់ចាត់ចារ៉ាន់ ក្នុងទីក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី។ ក្នុងដំណើរទៅកាន់ថ្នាក់បណ្ឌិតរបស់ លោកជីកម៉ាន់ ត្រូវបានបង្ហើបឱ្យដឹងពីសំណាក់កូនស្រីច្បងរបស់លោកថា លោកបាន ជម្នះនឹងរោគប្រចាំកាយ គឺជម្ងឺគាំងបេះដូងដែលធ្វើទុក្ខលោកជាប្រចាំ និងដែលធ្លាប់បណ្ដាលឱ្យលោកត្រូវបានបញ្ជូនទៅ សង្គ្រោះបន្ទាន់ អស់រយៈពេល២ដង ក្នុងអំឡុងពេលស្រាវជ្រាវ និក្ខេបបទនេះ ដែលប្រើពេលអស់ជាច្រើនឆ្នាំកន្លងមក។ ម្ចាស់និក្ខេបបទស្រាវជ្រាវផ្នែកច្បាប់ដែលមានចំណងជើងថា «កិច្ចការពារផ្នែកនីតិកម្មចំពោះ ពលករដែលបាត់បង់សម្បទា ពលកម្មហើយដែលត្រូវបានបញ្ឍប់ពីការងារពីសំណាក់និយោជក» រូបនេះ កន្លងមកមានតួនាទីជាមេធាវី ហើយក៏ធ្លាប់ជា គ្រូបង្រៀននៅសាលាទាហានឥណ្ឌូនេស៊ី អំឡុងពេលស្ថិតក្រោមអំណាចអាណានិគមរបស់ប្រទេសហូឡង់។ ក្នុងសុន្ទរកថា នាថ្ងៃទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតនេះ លោកជីកម៉ាន់ បាននិយាយថា បើគេចង់បានឥណ្ឌូនេស៊ីមួយដែល កាន់តែល្អប្រសើរជាងនេះ គេគួរចាំបាច់អភិវឌ្ឍបុគ្គលម្នាក់ដោយប្រើវិស័យអប់រំ៕
 
អូន ឆេងប៉រ
 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner