ព័ត៌មានថ្មីៗ៖
 

កម្ពុជា​​អាច​​មាន​​កំណើន​​សេដ្ឋកិច្ច ៧,៦ % បើ​រក្សា​បាន​​ស្ថិរភាព​​នយោបាយ​

10 Aug 2013 20:25|ដោយ៖admin | សេដ្ឋកិច្ច | មើល៖ 1837 | មតិ៖
 

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៣ កម្ពុជា​អាច​ទទួល​​បាន​កំណើន​សេដ្ឋកិច្ច ក្នុង​រង្វង់ ៧,៣ ភាគរយ​ប្រហាក់ប្រហែល​ឆ្នាំ ២០១២ បើ​សិន​ជា​គ្មាន​ការ​រំជើបរំជួល​ក្រោយ​ការ​បោះឆ្នោត។

លោក​ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​គូស​បញ្ជាក់​នៅ​ពិធី​បើក​ពិព័រណ៍​គ្រឿងយន្ត​ឧស្សាហកម្ម និង​វាយនភណ្ឌ​កម្ពុជា​អន្តរជាតិ​នៅ​ព្រឹក​នេះ​ថា សេដ្ឋកិច្ច​កម្ពុជា បាន​ទទួល​កំណើន​​ដ៏​ខ្ពស់​ក្នុង​ឆ្នាំ ២០១២​គឺ​ប្រហែល ៧,៦ % និង​ត្រូវ​គេ​រំពឹង​ទុក​ថា​នឹង​កើន​ឡើង​ចំនួន​ប្រហាក់ប្រហែល​គ្នា​នេះ​នៅ​ឆ្នាំ ២០១៣ បើ​សិន​គ្មាន​ភាព​រំជើបរំជួល​ក្រោយ​ការ​បោះឆ្នោត​នោះ​ទេ។

ការ​វិនិយោគ​ដោយ​ផ្ទាល់​មក​កម្ពុជា កើន​ឡើង​ចំនួន ៧០% នៅ​ឆ្នាំ​២០១២ ដែល​មាន​ទឹកប្រាក់​ប្រមាណ ១,៥ កោដិ​ដុល្លារ​អាមេរិក ហើយ​ដែល​បាន​បង្កើត​ការងារ​យ៉ាង​សន្ធឹកសន្ធាប់​ដល់​យុវជន​ខ្មែរ។

លោក​ថា ការ​កើន​ឡើង​នេះ មិន​មែន​ជា​លទ្ធផល​នៃ​ការ​កើន​ឡើង​តម្រូវការ​របស់​បរទេស​ប៉ុណ្ណោះ​ទេ តែ​ក៏​បង្ហាញ​ពី​សក្ដានុពល និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ។ លើស​ពី​នេះ កម្ពុជា​ក៏​ត្រូវ​ធ្វើ​ឲ្យ​មាន​ភាព​សំបូរ​បែប​លើ​សកម្មភាព​សេដ្ឋកិច្ច​របស់​ខ្លួន ជាមួយ​ការ​ជំរុញ​ការ​នាំ​ចេញ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្ពស់​ ប្រកប​ដោយ​ចិរភាព។

 

 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner