ព័ត៌មានថ្មីៗ៖
 

ការប្រកួត​អង្គុយ​ក្នុង​ទឹកកក នៅ​ប្រទេស​ចិន ក្រោម​សីតុណ្ហភាព​ដក​៥​អង្សារ​

07 Feb 2014 10:12|ដោយ៖sopheaktra | ព័ត៌មានកីឡា | មើល៖ 1565 | មតិ៖
 

ខណៈដែល​ស្ថិតនៅក្នុង​រដូវរងា​មាន​អាកាសធាតុ​ត្រជាក់​យ៉ាងខ្លាំង​ស្ថិតនៅក្នុង​សីតុណ្ហភាព​ដក​៥​អង្សា តែ​ប្រទេស​ចិន​បែ​ជា​ប្រារព្វ​កម្មវិធី​ប្រកួត​ដោយ​អង្គុយ​ក្នុង​បន្ទប់​ទឹកកក ក្នុង​រយៈពេល​៤៨​ម៉ោង ។ នេះ​គឺជា​កម្មវិធី​មួយ​ថ្មី និង​ចម្លែក​បំផុត​នៅក្នុង​ប្រទេស​ចិន ប្រចាំឆ្នាំ​២០១៤ ។​

​យោងតាម​គេហទំព័រ​ព័ត៌មាន Miror.co.uk បាន​ឲ្យ​ដឹងថា កម្មវិធី​ប្រកួត​អង្គុយ​នៅក្នុង​បន្ទប់​ទឹកកក​នេះ បាន​ប្រារព្ធ​ឡើង​នៅក្នុង​ទីក្រុង Changsa នៃ​ប្រទេស​ចិន ហើយ​មាន​បេក្ខជន​-​បេ​ក្ខ​នារី​ជាច្រើន​បាន​ចូលរួម​ប្រកួត ដើម្បី​គ្រង​ក្នុង​តំណែង​ជើងឯក​។​

​កម្មវិធី​នេះ​តម្រូវ​ឲ្យ​បេក្ខជន​ទាំងអស់​ស្លៀក​សម្លៀកបំពាក់​ក្នុង (​ឈុត​ហែល​ទឹក​)​។ ជាងនេះទៅទៀត គេ​មិន​អនុញ្ញាត​ឲ្យ​បេក្ខជន​ទទួលទាន​ទឹក និង​ចំណីអាហារ​បន្តិច​សោះឡើយ ក្នុងអំឡុង​ពេលដែល​អ​ង្គុ​យ​នៅក្នុង​បន្ទប់​ទឹកកក​ដែលមាន​ភាព​ត្រជាក់​ខ្លាំង​បំផុត​។ ថ្វីដ្បិតតែ​លក្ខខណ្ឌ​នៃ​ការប្រកួត​មាន​ភាព​តឹងរឹង​បន្តិច​មែន តែ​រាល់​ការចូលរួម​របស់​បេក្ខជន គឺជា​ការស្ម័គ្រចិត្ត​។​

​ជាងនេះទៅទៀត រាល់​បេក្ខជន​ទាំងនោះ​មុននឹង​ចូលរួម​ប្រកួត​មាន​ក្រុមគ្រូពេទ្យ​ពិនិត្យ​សុខភាព​ជាមុនសិន​។ អ្វីដែល​សំខាន់​គឺ​អ្នករៀបចំ​កម្មវិធី​យកចិត្តទុកដាក់​ខ្លាំង​នោះ គឺ​ការដាក់​ឧបករណ៍​ជាប់​នឹង​ខ្លួន​របស់​បេក្ខជន​ទាំងអស់​ក្នុង​គោលបំណង​តាមដាន​សុខភាព​របស់​ពួកគេ​។ ប្រសិនបើ​អំឡុង​ពេលដែល​បេក្ខជន​អង្គុយ​នៅក្នុង​បន្ទប់​ទឹកកក​នោះ មាន​សុខ​ភាពមិនប្រក្រតី​គេ​នឹងធ្វើ​ការបញ្ឈប់​ការប្រកួត​ភ្លាមៗ​តែម្តង ព្រោះ​ដើម្បី​ទប់ស្កាត់​បញ្ហា​ណាមួយ​ដែល​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​រហូតដល់​ការបាត់​បង់ជីវិត​ជាយថាហេតុ​នោះ​៕​

 

 

 
ដោយ khmer7
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner