ព័ត៌មានថ្មីៗ៖
 

តា​រា​​ចម្រៀង​នាង​សេ​ឡេ​ណា​ ហ្គោ​មេស​ ចូល​មណ្ឌល​កែ​ប្រែ​ស្ងាត់​ៗ

07 Feb 2014 10:22|ដោយ៖sopheaktra | ជីវិតកម្សាន្ត | មើល៖ 2807 | មតិ៖
 

យោង​តាម​​គេ​ហ​ទំព័រ​សិល្បៈ​ចេញ​ផ្សាយ​​ កាល​ពី​​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៤ ឱ្យ​ដឹង​ថា តា​រា​ចម្រៀង​អាមេ​រិក​វ័យ​ក្មេង​ នាង​សេ​ឡេ​ណា​ ហ្គោ​មេស​ បាន​ចូល​​មណ្ឌល​កែ​ប្រែ​ដោយ​ស្ម័គ្រ​ចិត្ត​ និង​ដើម្បី​រំងាប់​អារម្មណ៍ ។

តា​រា​ចម្រៀង​វ័យ​២១​ឆ្នាំ​ សេ​ឡេ​ណា​ ហ្គោ​មេស​ មិន​មាន​​ការ​ពាក់​ព័ន្ធ​​ជាមួយ​សារ​ធាតុ​ញៀន​ ឬ​ក៏​សកម្ម​ភាព​អ្វី​ខុស​​ច្បាប់​ទេ ។ នាង​បាន​ចូល​ទៅ​ក្នុង​មណ្ឌល​កែ​ប្រែ​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​មករា ឆ្នាំ​២០១៤ ហើយ​បន្ត​រហូត​រយៈ​ពេល​កន្លះ​ខែ​ ដូច្នេះ​ត្រូវ​លុប​ចោល​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​អូ​ស្ត្រា​លី​ ។

មាន​ទស្យ​និក​ជន​ និង​អ្នក​កាសែត​ចោទ​សួរ​នាង​សេ​ឡេ​ណា ថាតើ​មាន​បញ្ហា​អ្វី​ឱ្យ​ពិត​​ប្រាកដ​ ខណៈ​ដែល​រូប​នាង​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​សោះ​ តែ​​បែរ​ជា​ចូល​ទៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ខ្លួន​ទៅ​វិញ​? ទាក់​ទង​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​ សេ​ឡេ​ណា​ ហ្គោ​មេស​ សុំ​មិន​បក​ស្រាយ​ទេ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ បញ្ហា​នេះ​​ត្រូវ​អ្នក​សិល្បៈ​រួម​អាជីព​ អះ​អាង​ថា​ អាច​ជាប់​​ពាក់​ព័ន្ធ​នឹង​អតី​ត​គូ​សង្សារ​របស់​នាង​គឺ​ ចា​ស្ទីន​ ប៊ី​ប៊ើ។ ឥ​ឡូវ​នេះ​នាង​មាន​សភាព​ធម្ម​តា​វិញ​ហើយ​បន្ទាប់​ពី​ចេញ​ពី​កន្លែង​នោះ​ ដោយ​សរ​សេរ​ជា​ពាក្យ​ពេចន៍​មួយ​ចំនួន​បង្ហោះ​លើ​បណ្តាញ​កម្សាន្ត​របស់​នាង​ដែល​មាន​ន័យ​ថា «នាង​​មាន​វត្ត​មាន​នៅ​ក្នុង​ផលិត​កម្ម​ បន្ត​ថត​ចម្រៀង​ជា​ប្រក្រតី​វិញ​ហើយ​»៕

 
 
ព្រះអាទិត្យ
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner