ព័ត៌មានថ្មីៗ៖
 

អាសាដា​ ប្តេជ្ញា​ផ្តួល​នាង​គីម យូ​ណា​ ដណ្តើម​យក​មេដាយ​មាស​អូ​ឡាំ​​ពិក​ក្រុង​សូ​ជី​ឱ្យ​ខាង​តែ​បាន​

07 Feb 2014 10:32|ដោយ៖sopheaktra | ព័ត៌មានកីឡា | មើល៖ 2045 | មតិ៖
 

តារា​ស្គី​ជប៉ុន​នាង​ម៉ា​អូ អា​សាដា​ បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​​សប្តាហ៍​នេះ​ថា ខ្លួន​នឹង​ប្រឹង​ប្រែង​ឱ្យ​អស់​ពី​លទ្ធ​ភាព​ធ្វើ​យ៉ាង​ណា​ផ្តួលតារា​ស្គី​កូ​រ៉េ​​ខាង​ត្បូង​​នាង​គីម យូ​ណា​ ដណ្តើម​យក​មេដាយ​មាស​អូ​ឡាំ​ពិក​រដូវ​រងា​ ក្រុង​សូ​ជី​ ឆ្នាំ ២០១៤​នេះ​ឱ្យ​ខាង​តែ​បាន ។ ថ្លែង​ប្រាប់​អ្នក​កា​សែត​នៅ​​អា​កាស​យាន​ដ្ឋាន​Narita ​ក្រុង​តូ​ក្យូ​ មុន​ចាក​ចេញ​ទៅ​ប្រ​ទេស​រុស្ស៊ី​  ម្ចាស់​មេដាយ​មាស​ឆ្នាំ ២០០៨​និង​២០១០​រូប​នេះ​បាន​បញ្ជាក់​ថា ៖«ពេល​វេលា​បាន​មក​ដល់​ហើយ ។ នោះ​ជា​អ្វី​ដែល​ខ្ញុំគិត ទាំង​សុខ​ភាព​រាង​កាយ​ និង​ទាំង​បច្ចេក​ទេស​ប្រ​កួត​របស់​ខ្ញុំ​គឺ​សុទ្ធ​តែ​ល្អ​ ជា​ព​ិសេស​សម្រាប់​ឆ្នាំ​ថ្មី​នេះ ខ្ញុំ​នឹង​កែ​តម្រូវ​លក្ខខណ្ឌ​ទាំង​អស់​​់​របស់​ខ្ញុំ​បន្ទាប់ពី​​ទៅ​ដល់​ទី​ក្រុង​សូ​ជី» ។

នាង​អា​សាដា​ និង​នាង​យូ​ណា​ ដែល​មាន​វ័យ​២៣ឆ្នាំ​ដូច​គ្នា​បាន​ក្លាយ​ជា​គូ​ប្រ​ជែង​នឹង​គ្នា​តាំង​ពី​វ័យ​ជំ​ទង់​មក​ម៉្លេះ​ ។​ ពួក​គេ​ទាំង​២សុទ្ធ​តែ​បាន​អះអាង​ថា ខ្លួននឹង​ចូល​និ​វត្តន៍​ពី​ការប្រកួត​នានាបន្ទាប់​ពី​ព្រឹត្តិ​ការ​ណ៍​អូឡាំ​ពិក​ក្រុង​សូ​ជី​បញ្ចប់​ទៅ ។ កាល​ពី​ប្រ​កួត​ក្នុង​ព្រឹត្តិ​ការ​ណ៍​​អូឡាំ​ពិក​ក្រុង​វែន​ខូ​វ័រ ប្រ​ទេស​កា​ណា​ដា​ ឆ្នាំ​២០១០ យូ​ណា​បាន​បំ​បាក់​នាង​អា​សាដា​ ដណ្តើម​បាន​មេដាយ​មាស​យក​មក​គ្រប់​គ្រង​ ។ ដូច្នេះ​ក្នុង​ព្រឹត្តិ​ការ​ណ៍​នៅ​ឆ្នាំ​នេះ អា​សាដា​ថា គឺ​ជា​ឱកាស​សង​សឹក​មួយ សម្រាប់​រូប​នាង​ ។

​ទោះ​ជា​យ៉ាង​នេះ​ក្តី កាល​ពី​ប្រ​កួត​ក្នុង​ព្រឹត្តិ​ការ​ណ៍​ជ្រើស​រើស​ជើង​ឯក​ពិភព​លោក​ខែ​មី​នា​ ឆ្នាំ​កន្លង​ទៅ​ យូ​​ណា​​ ដណ្តើម​បាន​ជើង​ឯក​ ខណៈ​នាង​អា​សាដា​ ដណ្តើម​បាន​ត្រឹម​ចំ​ណាត់​ថ្នាក់​លេខ៣​ប៉ុណ្ណោះ ។ នៅ​រដូវ​កាល​នេះ​ ពួក​គេ​មិន​ទាន់​បានជួប​គ្នា​លើ​ទី​លាន​ប្រ​កួត​នៅ​ឡើយ​ទេ ។ ​ចំណែក​លោក​ប្រាយ​អាន់ អ័រ​ស៊័រ​ អតីត​គ្រូ​បង្ហាត់​នាង​យូ​ណា​ បាននិយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជា​មួយ​កា​សែត​កី​ឡា​ជប៉ុនឈ្មោះ Tokyo Sports កាល​ពី​​ថ្ងៃ​ពុធ​ថា អូឡាំ​ពិក​ក្រុង​សូ​ជី​ឆ្នាំ​នេះ​គឺ​ដល់​វេន​នាង​អា​សាដា​ ឈ្នះ​មេដាយ​មាស​វិញ​ម្តងហើយ ។ ការ​អះ​អាង​បែប​នេះ​ ក៏​ព្រោះ​លោក​ប្រា​យ​អាន់​ មើល​ឃើញ​ថា នាង​អា​សាដា​ មាន​ស្នៀត​លោត​ Axel ៣តង់​ដ៏​មាន​ថាមពល​ ៕

 
 
ព្រះអាទិត្យ
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner