ព័ត៌មានថ្មីៗ៖
 

បាតុ​កម្ម​ហិង្សា​នៅ​បូស្នី​ប្រឆាំង​ការ​ស្រុត​ចុះ​នៃ​សេដ្ឋ​កិច្ច​

08 Feb 2014 09:17|ដោយ៖sopheaktra | អន្តរជាតិ | មើល៖ 2586 | មតិ៖
 

មនុស្ស​ជាង​១៣០​នាក់​ភាគ​ច្រើន​ជា​ប៉ូលិស​បាន​​ត្រូវ​របួស​កាល​ពីថ្ងៃ​ទី​៦ កុម្ភៈ​ ក្នុង​បាតុ​កម្ម​ហិង្សា​មួយ​នៅ​បូស្នី​ ដោយ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​បាន​ធ្វើ​ការតវ៉ា​នៅ​តាម​ទីក្រុង​ជាច្រើន​ប្រឆាំង​ការ​ស្រុត​ចុះ​នៃ​សេដ្ឋ​កិច្ច ។​ពួក​បាតុករ​បាន​លើក​ប៉ង់​កាត​ដែល​សរសេរ​ថា​ «យើង​គ្មាន​អ្វី​ហូប​ទេ​ ហើយ​ចុះ​អ្នក​វិញ​?»​ ។ មែន​ហើយ​នៅបូស្នី​ ប្រជាជន​ជិត​​១​ភាគ​៥ រស់​នៅ​ក្នុង​ភាពក្រី​ក្រ ។​ ប្រាក់ខែ​មធ្យម​គឺ​៤២០​អឺរូ៉ ហើយ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​ឡើង​ដល់​ជាង​៤៤%​ ឯ​ណោះ ។​

នៅ​ក្រុង​ទូស្លា​ភាគ​ឦសាន​ប្រទេស មនុស្ស​ប្រមាណ​ជា​៧.០០០​នាក់​បាន​ធ្វើ​បាតុ​កម្ម​តវ៉ា​២​ថ្ងៃ​ជាប់ៗ​គ្នា ។ នៅ​ទី​នោះ​ការ​ប៉ះ​ទង្គិច​គ្នា​រ​វាង​ពួក​បាតុ​ករ និង​ប៉ូលិស​បណ្តាល​ឱ្យ​បាតុ​ករ​របួស​ប្រមាណ​ជា​៣០​នាក់​ រួច​ប៉ូលិស​ត្រូវ​របួស​ដល់​ទៅ​១០០​នាក់ ។​ ពួកបាតុករ​បាន​ទម្លុះ​របាំង​ប៉ូលិស​ដែល​រារាំង​ផ្លូវ​ចូល​ទីស្នាក់​ការ​រដ្ឋបាល​តំបន់ ហើយ​បាន​គប់​ដុំ​ថ្ម​ ព្រម​ទាំង​ដុំ​ក្រណាត់​ជ្រលក់​ប្រេង​ដុត​ឱ្យ​ឆេះ​ប្រឆាំង​ប៉ូលិស​ រួច​អគារ​រដ្ឋបាល​ត្រូវ​គប់បែក​កញ្ចក់​បង្អួច​អស់ ។​

បាតុ​កម្ម​នៅ​ក្រុង​ទូស្លា​នោះ​ធ្វើ​ឡើង​តាម​ការ​ផ្តួច​ផ្តើម​គំនិត​របស់​និយោ​ជិត​នៃ​អតីត​សហ​គ្រាស​រដ្ឋ​ជា​ច្រើន​ដែល​ដួល​រលំ​ ហើយ​គ្មាន​សមត្ថភាព​បើក​ប្រាក់​បៀវត្ស​ឱ្យ​ពួក​គេចាប់​តាំង​ពីច្រើន​ខែ​មក​ហើយ ។​ បាតុកម្ម​ដែល​ប្រមូល​ផ្តុំ​មនុស្ស​ជា​ច្រើន​រយ​នាក់​ក៏​កើត​មាន​ដែរ​នៅទីក្រុង​សារ៉ា​ហ្សេ​វ៉ូ​ ក្រុង​ប៊ី​ហាក់​ ក្រុង​ហ្សឺ​នីកា និង​ក្រុង​ម៉ូ​ស្តា ។​ នៅ​ក្រុង​សារ៉ា​ហ្សេ​វ៉ូ មនុស្ស​ប្រមាណ​ជា​១០០​នាក់​បាន​គប់​ពង​មាន់​ ពងទា និង​ដុំ​ថ្ម​លើ​អគាររដ្ឋ​បាល​តំបន់ ៕​

 
ព្រះអាទិត្យ
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner