ព័ត៌មានថ្មីៗ៖
 

អាមេរិក​បង្កើត​ការងារ​បាន ១៦២ពាន់​កន្លែង​ក្នុង​ខែ​កក្ក

10 Aug 2013 20:32|ដោយ៖admin | សេដ្ឋកិច្ច | មើល៖ 1993 | មតិ៖
 

ការ​ងើប​​ឡើង​នៃ​សេដ្ឋកិច្ច​​អាមេរិក​បាន​បង្កើត​ការងារ​បន្ថែម​ចំនួន​ ១៦២ ០០០ ​កន្លែង​ក្នុង​ខែ​កក្កដា​កន្លង​ទៅ។ ​នេះ​បើ​យោង​តាម​ស្ថិតិ​របស់​​ក្រសួង​ការងារ​អាមេរិក។

​​តួលេខ​នេះ ​(វាយ​តម្លៃ​ទៅ​លើ​​ចំនួន​ការងារ​​ធ្វើ​ដែល​នៅ​ក្រៅ​ពី​វិស័យ​កសិកម្ម) ​គឺ​នៅ​ទាប​ជា​ការ​រំពឹង​ទុក​របស់​សេដ្ឋកិច្ចវិទូ​ដែល​ទស្សន៍ទាយ​ថា ​​មាន​ច្រើន​ជាង​ ១៨ ​ម៉ឺន​កន្លែង​​។

​ទោះ​ជា​យ៉ាង​ណា​ ​ការ​បន្ថែម​ការងារ​ថ្មី​នេះ​​ បាន​រុញ​ច្រាន​អត្រា​គ្មាន​ការងារ​ធ្វើ​របស់​អាមេរិក​ឲ្យ​ធ្លាក់​ចុះ​មក​​ត្រឹម​៧,៤% ​​ពី​អត្រា​ ៧,៦% ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល ​៤​ឆ្នាំ​ចុងក្រោយ។

​​​កាល​ពី​ដើម​សប្ដាហ៍​នេះ​ តួលេខ​​បាន​បង្ហាញ​ថា ​សេដ្ឋកិច្ច​អាមេរិក​ប្រចាំ​ឆ្នាំ​​​​ក្នុង​ត្រីមាស​ទី​ពីរ​កើន​ខ្ពស់​ជាង​ការ​រំពឹង​ទុក​​ក្នុង​ល្បឿន ១,៧% ​ពី​ត្រីមាស​ដំបូង​ដែល​ធ្លាក់​ទាប​ត្រឹម ១,១%​ ប៉ុណ្ណោះ៕

 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner