ព័ត៌មានថ្មីៗ៖
 

គូស្នេហ៍វ័យក្មេងមួយគូរត់ចេញពីផ្ទះបាត់មួយ​អាទិ​ត្យទើបចូលផ្ទះវិញ

11 Feb 2014 09:29|ដោយ៖sopheaktra | ព័ត៌មានជាតិ | មើល៖ 2505 | មតិ៖
 

ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងស្រឡាញ់គ្នាស្អិតរមួតដើរដេកផ្ទះសំណាក់អស់ប្រាក់ទើបចូលផ្ទះហើយនៅតែស្អិតជាប់គ្នា​​មិន​ព្រម​បែក​គ្នា​ទៀត​ទើប​ឪពុក​ម្តាយ​ខាងប្រុស​ទូរស័ព្ទ​ឲ្យឪពុកម្តាយខាងស្រីទៅទទួលកូនត្រឡប់ទៅផ្ទះវិញ ។

 

ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី៩ ខែកុម្ភៈ មុខផ្សារត្រពាំងថ្លឹង ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។

យុវជនឈ្មោះ ព្រី សុខហៀង អាយុ១៥ឆ្នាំ ជាសិស្សសាលាអាមេរិកកាំង ស្នាក់នៅផ្ទះជួល ភូមិកើតហេតុខាងលើ មានស្រុក​កំ​ណើត​នៅ​ស្រុក​ចំ​ការ​លើ ខេត្ត កំពង់ចាម ចំណែកនាងជា សង្សារមានឈ្មោះ អាម៉ី អាយុ១៨ឆ្នាំ ជន​​ជាតិ​វៀត​ណាម មុខ​របរ​លក់​កា​ហ្វេ​ជា​មួយ​អុំ​នៅ​ចំ​ការ​ដូង សង្កាត់ ដង្កោ ខណ្ឌ ដង្កោ ។

ប្រភពព័ត៌មានបានឲ្យដឹងថា គូស្នេហ៍វ័យក្មេងនេះបាននាំគ្នាចាកចេញពីផ្ទះបាត់មួយអាទិត្យ ហើយដោយទៅរស់នៅជា​មួយ​គ្នា​ជា​ក្រុម​មាន​គ្នា​៨​នាក់ សុទ្ធ​តែ​ជាគូស្នេហ៍វ័យ​ក្មេងបាននាំគ្នាដើរដេកក្នុងផ្ទះសំណាក់ ប៉ុន្តែគូស្នេហ៍៣គូទៀតដេកបាន៥​ថ្ងៃ​ត្រូវ​ម្តាយ​ឪពុក​តាម​រក​ឃើញ​បាន​នាំ​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ នៅ​សល់​តែគូស្នេហ៍ខាងលើ​នៅដេក​ផ្ទះសំណាក់បានមួយអាទិត្យ រហូត​អស់​ប្រាក់ ទើប​នាំ​គ្នា​ចូល​ផ្ទះ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​នេះ គឺ​អ្នក​ទាំង​ពីរនាក់បាននាំគ្នាទៅនៅផ្ទះខាងប្រុសនៅដើរត្រសង​អោបរឹតគ្នាស្អិត​រមួត​ជាប់​គ្នា​មិន​របេះ ត្រូវ​បាន​ម្តាយ​ឪពុក​កូន​ប្រុស​ប្រាប់​ខាង​កូន​ស្រី​ឲ្យ​វិល​ត្រឡប់​ទៅ​​ផ្ទះ​វិញ​សិន​ទៅ តែ​នាង​​មិន​ព្រ​ម​ទៅ​វិញ​សោះ ទើប​ឪពុក​ម្តាយ​ខាង​ប្រុស​បាន​ទូរស័ព្ទ​ហៅ​ឪពុក​ម្តាយ​ខាង​ស្រី​ដែល​ជា​ជន​ជាតិវៀត​ណាម​និយាយ​ខ្មែរ​មិន​សូវ​ច្បាស់​មក​នាំ​កូន​ស្រី​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​នាង​មិន​ព្រម​ទៅ​វិញ​ទេ ទាល់​​តែ​ទូរ​ស័ព្ទ ហៅ​អុំ​ប្រុស​មក​ជួយ​អន្ត​រាគមន៍ ដោយ​ចាប់​គូ​ស្នេហ៍​ទាំង​ពីរ​នាក់​យក​ទៅ​ប៉ុស្តិ៍​នគរ​បាល​ចោម​ចៅ​ដើម្បី​ច​រចា​គ្នា ។

ខណៈពេលទៅដល់ប៉ុស្តិ៍នគរបាលចោមចៅឪពុកម្តាយទាំងសងខាងមិនបានធ្វើការប្តឹងប្តល់ ទេ គ្រាន់តែសំណូម​ពរ​ឲ្យ​ខាង​កូន​ប្រុស​រៀន​ចប់​សិន​មាន​ការ​ងារធ្វើសិន ព្រោះអីពួកគេទាំងពីរនាក់សុទ្ធតែនៅក្មេងៗពេកមិនទាន់ចេះរកស៊ីធ្វើ​ការ​អី​នៅ​ឡើយ តែ​អ្នក​ទាំង​២​​អាច​ទាក់​ទង​គ្នា​បាន ប៉ុន្តែសូររស់នៅបែកគ្នាមួយរយៈសិន ទើបនាងយល់ព្រមត្រឡប់ទៅផ្ទះវិញទាំងក្តីអា​ឡោះ​អាល័យ​គ្នា ៕

 
ឡេង វណ្ណសុធា
 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner