ព័ត៌មានថ្មីៗ៖
 

កម្មករ​-​កម្មការិនី​​រោង​ចក្រ R.T.I ធ្វើ​កូដកម្ម​មិន​​ព្រម​ចូល​ធ្វើការ ខណៈ​​ទាម​ទារ​បញ្ឈប់​ប្រធាន​​ផ្នែករដ្ឋ​​បាល

11 Feb 2014 09:41|ដោយ៖sopheaktra | ព័ត៌មានជាតិ | មើល៖ 2710 | មតិ៖
 

ខេត្តព្រះសីហនុ ៖ កម្ម​ករ​-កម្ម​ការិនី​របស់​រោង​ចក្រ​ R.T.I ប្រមាណ​ជាជាង​១ពាន់​នាក់ បាន​នាំ​គ្នា​​​ធ្វើ​កូដកម្ម​មិន​ព្រម​ចូល​ធ្វើ​ការ​ដើម្បី​ទាម​​ទារ​លក្ខខណ្ឌ​​​ឱ្យ​រោង​ចក្រ​បញ្ឈប់​ប្រធាន​ផ្នែករដ្ឋ​បាល​​ កាលពី​ព្រឹក​ថ្ងៃទី​០៦ កុម្ភៈ ២០១៤ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​ពូធឿង ឃុំបិទ​ត្រាង ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រភព​​ពី​កម្ម​ករ​បានឱ្យ​ដឹងថា ការ​ទា​ម​ទារ​នោះ គឺដោយ​សារ​ប្រធាន​រដ្ឋបាល​រូបនោះ មិន​មា​ន​តម្លា​ភាពក្នុង​ការ​​បំពេញ​ការងារ​​, ​កាត់​លុយ​​មិន​ត្រឹមត្រូវ  និង​កេង​ប្រវ័ញ្ចប្រាក់​ថែម​ម៉ោង​របស់ពួកគាត់ទៀត ។ ប្រភពបានបន្តថា ប្រសិនជា​​ខាង​រោង​ចក្រ​មិន​ជួយ​រក​ដំណោះ​ស្រាយ​ឱ្យពួកគាត់ទេ ពួក​គាត់​មិន​ព្រម​ចូល​ធ្វើការ​ជា​ដាច់ខាត ។

ទោះជាយ៉ាងណា គេ​នៅពុំទាន់​ឃើញ​​តំណាង​រោងចក្រ​ចេញ​មក​ដោះ​ស្រាយ​​​នៅឡើយ ខណៈ​ដែលរោងចក្រ​មិនព្រម​ឱ្យ​ចូលជួប ចំណែក​ឯខាង​កម្លាំង​សមត្ថ​កិច្ច​​វិញ កំពុង​ព្យា​យាម​​​ការពារសណ្តាប់ធ្នាប់ និង​សុវត្ថិភាពរបស់ពួកគាត់​ផងដែរ ។​

 
ព្រះអាទិត្យ
 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner