ព័ត៌មានថ្មីៗ៖
 

ទំនាក់ទំនងសិង្ហបុរីនិងឥណ្ឌូនេស៊ីប្រឈម​មុខ​តានតឹងដាក់គ្នា ដោយសារតែ«ឈ្មោះនាវា»

11 Feb 2014 10:13|ដោយ៖sopheaktra | អន្តរជាតិ | មើល៖ 2503 | មតិ៖
 

រដ្ឋាភិបាលសិង្ហបុរីបានលុបចោលការអញ្ចើរបស់ឥណ្ឌូនេស៊ីទៅទស្សនកិច្ចប្រទេសនេះដោយសារតែឥណ្ឌូនេស៊ីមា​ន​គម្រោង​យ​ក​ឈ្មោះ​ទា​ហាន​ដែលវាយប្រហារ​គ្រាប់បែកនៅអាគាMacDonald ក្នុងប្រទេសសិង្ហបុរីកាលពីឆ្នាំ១៩៦៥ ទៅ​ដាក់​ឲ្យ​នា​វា​ចម្បាំង​របស់​ហ្វី​លី​ពីន។

សារព័ត៌មានChannel news asia បានដក់ស្រងការប្រកាស់ក្រសួងការពារជាតិសិង្ហបុរីថា រដ្ឋមន្រ្តីក្រសួងការពារជាតិ​ឥណ្ឌូ​នេស៊ី ក៏​ដូច​ជា​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើនទៀតបា​នសម្រេចលុបចោលគម្រោងចូលរួមពិធីតាំងពិពណ៌នៅសិង្ហបុរី«Singapore Airshow »​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១១ ខែកុម្ភះ។

សកម្មភាពខាងលើដោយសារតែ សិង្ហបុរីបានដក់ការអញ្ចើញមន្រ្តីយោធានឥណ្ឌូនេស៊ី ក្រោយពេលប្រទេសនេះមាន​គម្រោង​យក​ឈ្មោះ​ទាហាន​ដែលវាយប្រហារ​គ្រាប់បែកទៅលើអាគាMacDonald នៅប្រទេសសិង្ហបុរី ដាក់​ឈ្មោះ​នា​វា​ចម្បាំ​ង​របស់​ខ្លួន។

សារព័ត៌សិង្ហបុរីបានផ្សាយថា សកម្មភាពរបស់ទីក្រុងJakarta បានធ្វើឲ្យប៉ះពាលដល់សាច់ញាត្តិគ្រួសារជនរង្គ្រោះ​ដោយ​ការ​វាយ​ប្រ​ហារ​ខាងលើ។

ទាហានជើងទឹកឥណ្ឌូនេស៊ីមានគម្រោងដាក់ឈ្មោះឲ្យនាវាច្បាំង KRI Usman Harun តាមឈ្មោះទាហាន Osman Haji Mohamed Ali និង Harun Said ត្រូវបានកាត់ទោស​ប្រហារជីវិត្តនៅសិង្ហបុរីពីបទវាយប្រហារគ្រាប់បែក កាលពីខែមីនាឆ្នាំ១៩៦៥ បណ្តាល​ឲ្យ​មាន​មនុស្ស​៣​នា​ក់​ស្លាប់​និង៣៣រងរបួស៕

 

 

 
khmer7
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner