ព័ត៌មានថ្មីៗ៖
 

តារា​​​​កែ​ភេទ​​របស់​ថៃ​​មាន​ប្រជា​ប្រិយ​​ភាព​ខ្លាំង​​ក្នុង​រឿង​​«វង្វេង​​នៅ​ថៃ​»

11 Feb 2014 10:19|ដោយ៖sopheaktra | ជីវិតកម្សាន្ត | មើល៖ 2925 | មតិ៖
 
យោង​តាមគេ​ហ​ទំ​ព័រ​​សិល្បៈ​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​ទី​៤​ កុម្ភៈ​ ឆ្នាំ​២០១៤​​ បាន​ឱ្យ​​ដឹង​ថា​ ​តារា​សម្តែង​កែភេទ​​របស់​​ប្រទេស​ថៃ​ ទទួល​​​ប្រ​ជា​ប្រិយ​​ភាព​​​ខ្លាំង​​​​នៅ​ក្នុង​ប្រទេស​ចិន​ បន្ទាប់​ពី​មាន​​​មុខ​ក្នុង​​ខែ្ស​​ភាព​យន្ត​ចិន​រឿង​ «Lost in Thailand» ដែល​ប្រែ​​ជា​ភាសា​ខ្មែរ​ថា​ ​«​វង្វេង​នៅ​ថៃ​» ។​ ​

វត្ត​មាន​​ត្រឹម​​តែ​១នាទី​ប៉ុណ្ណោះ​ នៅ​ក្នុង​ខ្សែ​​ភាព​យន្ត​​ ​ធ្វើ​ឱ្យ​​នារី​​កែ​ភេទ​រូប​នេះ​ ​ទទួល​បាន​ការ​គាំ​ទ្រ​​​ច្រើន​ពី​​ទស្សនិក​ជន​​ ​ដែល​​បាន​​ស្វែង​​រក​រូប​របស់​នាង​​ដ៏​ច្រើន​​លើស​លប់​​នៅ​​​តាម​គេហ​ទំព័រ​ ។ ​មាន​ទស្សនិក​ជន​​ចិន​ជា​ច្រើន​​នាក់​ ​ភ្ញាក់​ផ្អើល​​ចំពោះ​​សម្រស់​ដ៏​ស្រស់​​ស្អាត​ ក៏​ដូច​ជា​​កាយ​វិការ​ទន់​ភ្លន់​​ដូចស្រី​ ពិត​ៗ​ ​ហើយ​ពួក​គេ​បាន​​​​សរសើរ​​មិន​ដាច់​ពី​មាត់​ ​។ លើ​ស​ពី​នេះ​ទៀត​ ពួក​គេ​បាន​សរសើរ​​នាង​ចំពោះ​ទេព​កោសល្យ​​ដ៏​ប៉ិន​​ប្រសប់​ក្នុង​​ការ​ធ្វើ​ត្រាប់​​តាម​គ្រប់​ភាសា​ចិន​​​​នៅ​ក្នុង​ភាព​យន្ត​ ៕
 
ព្រះអាទិត្យ
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner