ព័ត៌មានថ្មីៗ៖
 

CEO Mark Zuckerberg របស់ Facebook រួមជាមួយភរិយា ជាជនជាតិអាមេរិច ដែលធ្វើសប្បុរសធម៌ច្រើនជាងគេឆ្នាំ២០១៣

11 Feb 2014 10:27|ដោយ៖sopheaktra | បច្ចេកវិទ្យា | មើល៖ 1685 | មតិ៖
 

កាលពីពេលថ្មីនេះ សារព័ត៌មាន AP បាននាំយកសំដីរបស់ទស្សនាវត្តី Chronicle of Philanthropy មកផ្សាយឲ្យដឹងថា លោកនាយកប្រតិបត្តិការ Mark Zuckerberg របស់ Facebook រួមជាមួយ ភរិយាគឺអ្នកនាង Priscilla Chan គឺជាជនជាតិអាមេរិច ដែលបានបរិច្ចាគប្រាក់ធ្វើសប្បុរសធម៌ ច្រើនជាងគេបំផុត ក្នុងឆ្នាំ២០១៣ (នេះបើផ្អែកតាមចំនួនតួរលេខ ដែលដាក់បង្ហាញចេញមក)។

គូស្វាមីភរិយា មួយគូនេះ បានរួមចំណែក ១៨លានភាគហ៊ុន Facebook ដែលមានតំលៃសរុប ច្រើនជាង ៩៧០លានដុល្លារ ដល់មូលនិធី មិនស្វែងរកប្រាក់ចំណេញមួយនៅ Silicon Valley កាលពីខែធ្នូ ឆ្នាំ២០១៣ កន្លងទៅនេះ ដែលកត្តានេះ បានធ្វើឲ្យពួកគេ ឈរនៅលំដាប់កំពូល ក្នុងតារាង ក្នុងចំណោមមនុស្ស ៥០នាក់ របស់ទស្សនាវត្តី Chronicle។

ឈរនៅលេខរៀងទី២ គឺលោក George Mitchell ដែលជាអ្នកពាណិជ្ជកម្មថាមពល និងអចលន ទ្រព្យ នៅរដ្ឋ Texas (ប៉ុន្តែគាត់បានបាត់បង់ជីវិតហើយ ហើយបានទុកទ្រព្យសម្បត្តិ សម្រាប់ ការងារ  សប្បុរសធម៌)។ ចំណែកលេខរៀងទី៣ គឺលោក Philip Knight (ជាប្រធានក្រុមហ៊ុន Nike) និងភរិយា របស់គាត់៕

Mark Zuckerberg និងភរិយា (រូបភាព៖ MediaMax)

 
សិលា
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner