ព័ត៌មានថ្មីៗ៖
 

ATMOSPHERE ផលិត កម្មវិធីកុំព្យូទ័រ គ្រប់ប្រភេទ ជាលក្ខណៈអន្តរជាតិ តាមបច្ចេកទេសទំនើប សម្រាប់លក់ជូន លោកអ្នកនៅកម្ពុជា

11 Feb 2014 11:30|ដោយ៖phanith | បច្ចេកវិទ្យា | មើល៖ 1986 | មតិ៖
 

ATMOSPHERE TECHNOLOGY Co.,Ltd. ជាក្រុមហ៊ុនធំ វិនិយោគរួមគ្នា រវាងខ្មែរ និង បរទេស ឯកទេសខាង បច្ចេកវិទ្យាកុំព្យូទ័រ និងពត៌មានវិទ្យា ច្បាស់លាស់ មានវិស្វករ បច្ចេកទេសជំនាញ កុំព្យូទ័រ ខ្មែរ និងបរទេស ជាច្រើននាក់ មានស្នាដៃបង្កើត កម្មវិធីកុំព្យូទ័រ ល្បីៗជាច្រើន ដែលជាបច្ចេកវិទ្យា ទំនើបចុងក្រោយ និងមាន សមត្ថភាពខ្ពស់ ។

រាល់កម្មវិធីរបស់ ATMOSPHERE ជាកម្មវិធីកុំព្យូទ័រអន្តរជាតិ ព្រោះជាការផលិតរួមគ្នារវាងវិស្វករខ្មែរ និងបរទេស បន្ថែមពីលើនេះក្រុមហ៊ុនមានក្រុមប្រឹក្សាបច្ចេកទេសច្រើននាក់ ក្នុងនោះក៏មានសាកលវិទ្យាល័យល្បីៗ នៅប្រទេសអង់គ្លេសចំនួន៣ ជាអ្នកប្រឹក្សាបច្ចេកទេសផងដែរ ដោយផលិត កម្មវិធីកុំព្យូទ័រនានាជាភាសាអង់គ្លេស ភាសាខ្មែរ ឬ ភាសានានា  លក់នៅទីផ្សារអាមេរិច អឺរ៉ុប អាស៊ី និងទីផ្សារផ្សេងៗទៀត។
សម្រាប់ ទីផ្សារ ប្រទេសកម្ពុជា ATMOSPHERE លក់ជូនលោកអ្នកក្នុងតម្លៃសមរម្យបំផុតផ្អែកតាមទំហំ និងកម្រិតនៃតម្រូវការប្រើប្រាស់របស់ស្ថាប័នលោកអ្នក ស្របតាមមុខរបរគ្រប់ ប្រភេទទោះបីជាមុខរបរខ្នាតតូច ខ្លាំង តូច តូចមធ្យម មធ្យម បង្គួរ ធំ ធំខ្លាំងប៉ុណ្ណាក៏ដោយ ហើយមានវិសាលភាពអាចប្រើប្រាស់ និងគ្រប់គ្រងបានគ្រប់ប្រភេទស្ថាប័នទាំងអស់មិនថា ជាក្រុមហ៊ុន ធនាគារ អង្គការ សមាគម សណ្ឋាគារ កន្លែងកំសាន្ត រោងចក្រ សហគ្រាស ផ្សារទំនើប………..ទោះបីជាទម្រង់អាជីវកម្មជាឯកកម្មសិទ្ធិ សហកម្មសិទ្ធិ ឬសាជីវកម្មក៏ដោយ  ទោះបីជាមានសាខាច្រើនកន្លែងក៏ដោយ ទោះបីជាអាជីវកម្មឆ្លងប្រទេសក៏ដោយ ក៏កម្មវិធី នេះផ្តល់ភាពងាយស្រួលដល់លោកអ្នកបានជានិច្ច ។ ទាក់ទងអាសយដ្ឋានអគារលេខ២ ផ្លូវលេខ ២៨៤ កែងផ្លូវលេខ១៦៣ សង្កាត់អូឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពេញ ជាប់កែងខាងត្បូង វត្តមហាមន្ត្រី ទូរស័ព្ទ (855) 023 97 70 70, 017 888 987 អ៊ីម៉ែល [email protected]

ATMOSPHERE មានកម្មវិធីកុំព្យូទ័រដែលបានផលិតជោគជ័យរួចរាល់កន្លងៗមក ទទួល បានការគាំទ្រពេញនិយម និងជឿជាក់ពីក្រុមហ៊ុន រោងចក្រ អង្គការ សមាគមនានា ក្នុងប្រទេស និងក្រៅប្រទេសរួមមាន៖ ការសរសេរគេហទំព័រ (Web Design) កម្មវិធីគ្រប់គ្រង ធនធានមនុស្ស(Human Resources Management System) កម្មវិធីគ្រប់គ្រងការទំនាក់ទំនង អតិថិជន (Customer Relation Management System) កម្មវិធីគ្រប់គ្រងបណ្តាញទីផ្សារ (Network Marketing System)     កម្មវិធីគ្រប់គ្រងកន្លែងជួសជុលរថយន្ត (Car Garage System) កម្មវិធីគ្រប់គ្រងវិក្ក័យប័ត្រ(Billing Management System) កម្មវិធីគ្រប់គ្រងការលក់ និងស្តុកទំនិញ(Point of Sales System( កម្មវិធីគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ (Financial and Accounting System) កម្មវិធីគ្រប់គ្រងភោជនីយដ្ឋាន ក្លឹបរាត្រី ខារ៉ាអូខេ (Restaurant, Club, Karaoke Management Systems) កម្មវិធីគ្រប់គ្រងហាងលក់ទូរស័ព្ទដៃ(Phone Shop Management System) និង កម្មវិធីដ៏ទៃៗជាច្រើនទៀតតាមតម្រូវការរបស់លោកអ្នក។
មានទស្សនៈខ្លះយល់ច្រឡំថាទាល់តែ ទិញកម្មវិធីគ្រប់គ្រងនានាពីបរទេស ឬជួលអ្នក ជំនាញពីបរទេសមកសរសេរ កម្មវិធី ទើបទទួលបានកម្មវិធីកុំព្យូទ័រដែលមានគុណភាពល្អ ករណីបែបនេះ ATMOSPHERE TECHNOLOGYCo., Ltd.សូមបញ្ជាក់ថា៖
១-បើលោកអ្នកជួលអ្នកជំនាញពីបរទេសមកសរសរកម្មវិធីកុំព្យូទ័រ នានាលោកអ្នកត្រូវ ចំណាយថវិការច្រើន ជាអតិបរមា ហើយនៅពេលកម្មវិធីនោះគាំង ឬមានបញ្ហាលើចំនុចណាមួយនោះលោកអ្នកត្រូវចំណាយ ពេលវេលា យូរក្នុងការរង់ចាំអ្នកជំនាញពីបរទេសមកដោះស្រាយបញ្ហានេះជូន និងចំណាយថ្លៃសេវាខ្ពស់ទៀតផង ។
២-បើលោកអ្នកទិញកម្មវិធីកុំព្យូទ័រ នានាពីក្រុមហ៊ុនក្នុងស្រុកខ្លះក្នុងតម្លៃទាប ប៉ុនែ្តបើកម្មវិធី នោះ ជាកម្មវិធីដែល ទិញបន្តតាម Internet ពីបរទេស ដើម្បីយកមកកែលម្អសោភ័ណ្ឌភាព ផ្នែកខាងមុខ ហើយដាក់ជូនលោកអ្នកដើម្បី ប្រើប្រាស់ ករណីនេះមានបញ្ហាខ្លាំងណាស់ ទៅថ្ងៃក្រោយ ព្រោះថាបើសិនជាលោកអ្នកចង់លុបចំនុចណាមួយ ឬកែចំនុចណាមួយ ឬចង់បន្ថែមចំនុចណាមួយនៃកម្មវិធី ឬនៅពេលកម្មវិធីនោះគាំង ឬមានបញ្ហាលើចំនុចណា មួយនៃកម្មវិធី នោះក្រុមហ៊ុនក្នុងស្រុកមិន អាចដោះស្រាយបញ្ហាទាំងឡាយនេះជូនលោកអ្នក បាន ឡើយព្រោះ គ្មាន នរណាអាចកែអក្សរកូដកម្មវិធី កុំព្យូទ័ររបស់គេផ្សេង ដែលមិនបាន សរសេរ ដោយខ្លួនឯងបាននោះទេ។
៣-បើលោកអ្នកជួលក្រុមមនុស្ស ក្នុងប្រទេស ដែលមិនមែនជាស្ថាប័ន មានច្បាប់ត្រឹមត្រូវ ដើម្បី សររសេរ កម្មវិធីកុំព្យូទ័រនានាជូនលោកអ្នក ករណីនេះនឹងមានផលពិបាកចំពោះលោក អ្នកទៅថ្ងៃក្រោយ ព្រោះថានៅថ្ងៃក្រោយបើលោកអ្នកចង់លុបចំនុចណាមួយឬកែរចំនុច ណាមួយ ឬចង់បន្ថែមចំនុចណាមួយ នៃកម្មវិធី ឬនៅពេលកម្មវិធីនោះគាំង ឬមានបញ្ហាលើ ចំនុចណាមួយនៃកម្មវិធី នោះក្រុមអ្នកដែលសរសេរកម្មវិធី ជូនលោកអ្នកទាំងនេះមិន មានការទទួលខុសត្រូវជូនលោកអ្នកយូរអង្វែងបានទេ ព្រោះពួកគាត់មិនមែនជាស្ថាប័ន ដែលមានច្បាប់ត្រឹមត្រូវ ។
៤-បើលោកអ្នកជួលអ្នកបច្ចេកទេសកុំព្យូទ័រម្នាក់ ឬពីរនាក់ធ្វើការងារជាប្រចាំក្នុងស្ថាប័នលោកអ្នកដើម្បី សរសេរ កម្មវិធីកុំព្យូទ័រនានាជូនលោកអ្នក ករណីនេះក៏អាចមានផលពិបាកចំពោះលោកអ្នកទៅថ្ងៃក្រោយផងដែរ មូលហេតុ គឺនៅពេលដែល បុគ្គលិករបស់លោកអ្នក លាឈប់ពីស្ថាប័នលោកអ្នក បុគ្គលិកថ្មីដែលលោកអ្នកជ្រើសរើស មកជំនួស ពួកគាត់ មិនអាចស្គាល់អក្សរកូដកម្មវិធីកុំព្យូទ័ររបស់បុគ្គលិកចាស់(ពិបាកស្វែងយល់) ។
    ប៉ុន្តែសម្រាប់ ATMOSPHERE TECHNOLOGY Co.,Ltd. គឺជាក្រុមហ៊ុនមានឯកទេសខាង បច្ចេកវិទ្យាកុំព្យូទ័រ និងពត៌មានវិទ្យាច្បាស់លាស់ មានសក្តានុពល មានកេរ្តិ៍ឈ្មោះ មានច្បាប់ ត្រឹមត្រូវ  មានការទទួលខុសត្រូវខ្ពស់ មានការធានាត្រឹមត្រូវ ផលិត កម្មវិធីកុំព្យូទ័រជាលក្ខណៈអន្តរជាតិ មានគុណភាពល្អ ជាបច្ចេកវិទ្យាទំនើបថ្មី ចុងក្រោយ មានសេវាកម្មដោះស្រាយ គ្រប់បញ្ហានានារបស់លោកអ្នកទាន់ចិត្ត ។ មិនតែប៉ុណ្ណោះ ATMOSPHERE មានសមត្ថភាព គ្រប់គ្រាន់ក្នុងការសរសេរកម្មវិធីកុំព្យូទ័នៃគម្រោងធំៗរបស់ក្រសួង អង្គការ សមាគម ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ប្រសិនបើលោកអ្នកត្រូវការ ។ រាល់ការប្រឹក្សាយោបល់នានា ជាមួយលោកអ្នកគឺមិន គិតកម្រៃសេវាឡើយ ។

 
 
 
ដើមអំពិល
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner