ព័ត៌មានថ្មីៗ៖
 

សហព័ន្ធ​អ្នក​នាំចេញ​​អង្ករ ស្នើ​ឲ្យ​ពន្ធដារ​ជួយ កែសម្រួល​ការបង់​ពន្ធ VAT សម្រាប់​រោងម៉ាស៊ីនកិនស្រូវ

11 Feb 2014 11:07|ដោយ៖sopheaktra | សេដ្ឋកិច្ច | មើល៖ 2354 | មតិ៖
 

ភ្នំពេញៈ នៅក្នុងកិច្ចប្រជុំ រវាងសហព័ន្ធអ្នក នាំចេញអង្ករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ដែលរៀបចំឡើងកាលពី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅទីស្ដីការអគ្គនាយកដ្ឋាន ពន្ធដារសហព័ន្ធអ្នកនាំចេញ អង្ករកម្ពុជា បានស្នើដល់ អគ្គនាយកដ្ឋានពន្ធដារ ពិនិត្យនិងកែសម្រួលពន្ធ លើប្រាក់បន្ថែម (VAT) ដែលរោងម៉ាស៊ីនកិនស្រូវ ជាប់ពន្ធនេះពេល លក់ឲ្យអង្ករ ឲ្យក្រុមហ៊ុនបន្តនាំចេញ ។

កិច្ចប្រជុំរវាងស្ថាប័នទាំងពីរភាគីអគ្គនាយកដ្ឋានពន្ធដារ ដឹកនាំដោយលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃ អគ្គនាយកដ្ឋាន ពន្ធដារ តំណាតឲ្យលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋាន ពន្ធដារឯភាគី សហព័ន្ធអ្នកនាំចេញអង្ករ ដឹកនាំដោយលោកឧកញ៉ា គឹម សាវុធ ប្រធានសហព័ន្ធអ្នកនាំចេញអង្ករ ។

លោកឧកញ៉ា គឹម សាវុធ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ថាក្នុង កិច្ចប្រជុំ នោះ លោកបានស្នើដល់អគ្គនាយកដ្ឋានពន្ធដារ ឲ្យជួយកែសម្រួល ពន្ធលើអាករបន្ថែម(VAT) សម្រាប់ម៉ាស៊ីនកិនស្រូវ ដោយម៉ាស៊ីនកិនស្រូវបង់ VAT ហើយ អាចដក់ប្រាក់មកវិញនៅនឹង កន្លែងភ្លាមៗតែម្តង។ កាលដែលលោកស្នើបែបនេះ ក៏ព្រោះតែការបង់ពន្ធនេះ ធ្វើឲ្យមានលក្ខណៈស្មុគស្មាញ ដល់វិស័យស្រូវ-អង្ករនៅគ្រាដែល គ្រប់ភាគី ពាក់ព័ន្ធកំពុងតែ ប្រឹងប្រែង រួមគ្នាជំរុញ ឲ្យសម្រេចគោលដៅរបស់ រាជរដ្ឋាភិបាលនាំចេញអង្ករឲ្យបាន ១លានតោននៅក្នុងឆ្នាំ២០១៥ ។

លោក គឹម សាវុធ បានថ្លែងថា VAT ដែលរោងម៉ាស៊ីនកិនស្រូវត្រូវបង់ ពន្ធលើអាករបន្ថែម(VAT) ជូនរដ្ឋនោះក៏ត្រូវ រោងកិនស្រូវ ដកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឡប់មកវិញ ដដែលជាដដែលនៅពេលពួកគេមាន លិខិតស្នាមលក់ អង្ករ ឲ្យក្រុមហ៊ុន បន្តនាំចេញ ដូច្នេះការសម្រួលឲ្យរោងម៉ាស៊ីនកិនស្រូវបង់ VAT ហើយដកមកវិញភ្លាមជាការល្អ។

បើតាមលោកគឹម សាវុធ បន្ទាប់ពីទទួលបានការស្នើសុំ ឲ្យជួយសម្រួល ការបង់ពន្ធ VAT សម្រាប់រោងម៉ាស៊ីនកិនស្រូវ លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋាន ពន្ធដារបានចាត់ទុកថាជាការល្អ និងសន្យាជម្រាបជូននៃការ ស្នើសុំនេះ ដល់លោកអគ្គនាយកនៃអគ្គនាយកដ្ឋាន គង់ វិបុល ឈានដល់ការសម្រេចពី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

យ៉ាងណាក៏ដោយនេះមិនមែនជាលើកទី១នេះដែលសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា បានជួបជាមួយនឹង មន្ដ្រី រាជរដ្ឋាភិបាល នៃក្រសួងពាក់ព័ន្ធដើម្បីរកយុទ្ធសាស្ដ្រ បង្កភាពងាយស្រួលជំរុញការនាំចេញ អង្កររបស់កម្ពុជា ឲ្យបានកាន់តែច្រើននោះ ដោយការពីពេលថ្មីៗកន្លងទៅ សហព័ន្ធអ្នកចេញអង្ករបានជួបជាមួយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករដើម្បីឲ្យស្ថាប័នមួយនេះ កាត់ឬមិនតំរូវឲ្យបង់សេវ់ាកំរៃជើងសារគយ១៥ដុល្លារ ក្នុង១កុងតឺន័រដូច តំបន់ សេដ្ឋកិច្ចពិសេសដែរ។ លើសពីនេះសហព័ន្ធអ្នកនាំចេញអង្ករ ក៏ធ្លាប់បានជួបប្រជុំជាមួយរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងបណ្ដាក្រុមហ៊ុនដែលមានពីវិស័យដឹកជញ្ជូន ដើម្បីអាចជំរុញ ការដឹកជញ្ជូនអង្ករឲ្យបានកាន់តែលឿន និងងាយស្រួល ជាងមុន ។

ជាពិសេសទៅទៀត នៅថ្ងៃទី១០ ខែកុម្ភៈខាងមុខនេះ សហព័ន្ធអ្នកនាំចេញអង្ករក៏គ្រោងនឹង ជួបប្រជុំជាមួយនឹង រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាថ្មីម្តងទៀតដើម្បី ពិនិត្យមើលលទ្ធភាព នៃការសម្រួលដល់ការស្វែង រកហរិញ្ញប្បទាន ពីធនាគារ ដើម្បីទិញស្រូវ គិតជាអង្ករផងដែរ ៕

 
 
 
 
Dap-News
 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner