ព័ត៌មានថ្មីៗ៖
 

ការពិត នៅពីក្រោយ ការបង្ករោគនៅ ផ្លូវដង្ហើម ផ្នែកខាងលើ (URTI)

11 Feb 2014 11:54|ដោយ៖sopheaktra | សុខភាព | មើល៖ 1991 | មតិ៖
 

ការបង្ករោគ នៅផ្លូវដង្ហើម ផ្នែកខាងលើ  (URTI ) ឬហៅថាជំងឺផ្ដាសាយ តែងតែត្រូវបាន ធ្វើរោគវិនិច្ឆ័យឃើញ មានជាប្រចាំ នៅក្នុងបន្ទប់ របស់វេជ្ជបណ្ឌិត។

ជាការពិតណាស់ អ្នកជំងឺប្រមាណជា ៣០%  ដែលមកកាន់ គ្លីនិករបស់វេជ្ជបណ្ឌិត គឺដោយសារមាន (URTI) ។ យោងតាមប្រសាសន៍របស់ វេជ្ជបណ្ឌិត Michael Lee ដែលជាគ្រូពេទ្យ ជាន់ខ្ពស់មួយរូបនៅផ្នែក Raffles Medical បានបង្ហាញថា ជាមធ្យម មនុស្សម្នាក់អាចកើតមាន URTI  ២ ទៅ ៤ ដងក្នុងមួយឆ្នាំ ហើយកុមារអាចកើតមានបញ្ហានេះ ៥ ទៅ ១០ ដងក្នុងមួយឆ្នាំ។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏មានមនុស្សជាច្រើន មិនបានយល់ច្បាស់ថាតើ URTI ពិតប្រាកដគឺជាអ្វី ហើយគួរព្យាបាលតាមរបៀបណានោះទេ។

សូមអានបន្ថែមដើម្បីស្វែងយល់ ការពិតនៅពីក្រោយការបង្ករោគ ដែលកើតមានញឹកញាប់នេះ។

ការភ័ណ្ឌច្រឡំទី១: URTI គឺជាប្រភេទជំងឹមួយ ដែលដាច់តែឯង

URTI គឺជាជំងឺដែលបណ្ដាលមកពី ការបង្ករោគដ៏ធ្ងន់ធ្ងរ នៅផ្នែកខាងលើនៃផ្លូវដង្ហើម ដែលមាន ច្រមុះ ប្រហោងឆ្អឹងច្រមុះ បំពង់ក ឬ បំពង់សំឡេង។ ជំងឺផ្ដាសាយធម្មតា បង្កឡើងដេយវិរុសជាង ២០០ប្រភេទ ដែលក្នុងនោះ វិរុសចម្បងៗ រួមមាន Rhinovirus, Adenovirus និងCoronavirus ។ ពួកវាឆ្លងចូលមកក្នុងរាងកាយ របស់យើងតាមរយៈ ខ្យល់ដង្ហើម ឬការប៉ះពាល់នឹងវត្ថុ ដែលមានជាប់វិរុសដូចជា ដៃទ្វារ ក្រដាសប្រាក់ និងបង្កាន់ដៃ។ ពេលខ្លះ បាក់តេរីក៏ អាចបង្កអោយមាន URTI ផងដែរ។

ដោយសារមានប្រភេទវិរុសខុសៗគ្នា រោគសញ្ញានៃ URTI ក៏មានភាពខុសគ្នា ពីមនុស្សម្នាក់ទៅមនុស្សផងដែរ។

វេជ្ជបណ្ឌិត Lee បានមានប្រសាសន៍បន្ថែមថា “ រោគសញ្ញានៃ URTI ខុសគ្នាអាស្រ័យ ទៅតាមទីកន្លែងដែលមាន ការបង្ករោគនោះ។ រោគសញ្ញាអាចមានការតឹងច្រមុះ ឬហៀរសំបោរ ឈឺបំពង់ក ហើយក្រពេញនៅក ឬក្នុង បំពង់ក សំឡេងស្អក និងក្អក។ ក្ដៅខ្លួន ឈឺក្បាល អស់កំលាំង និងមួម៉ៅក៏ជារោគសញ្ញាទូទៅផងដែរ។”

ការភ័ណ្ឌច្រឡំទី២: អង់ទីប៊ីយោទិក នឹងជួយអោយខ្ញុំ ឱ្យជាសះស្បើយពី URTI

ជាធម្មតា ប្រសិនបើអ្នកមាន សុខភាពល្អនោះ ថ្នាំផ្សះ (អង់ទីប៊ីយោទិក) មិនត្រូវបានណែនាំ អោយប្រើឡើយ ព្រោះថាប្រព័ន្ធភាពស៊ាំ របស់អ្នកអាចបំបាត់ ការបង្ករោគនេះបាន។ អ្នកជំងឺមួយចំនួនអាចមានការរាគរូស និងកើត កន្ទួលរមាស់ ដែលជាផលអាក្រក់នៃថ្នាំផ្សះ (អង់ទីប៊ីយោទិក)។

វេជ្ជបណ្ឌិត Lee បានពន្យល់ថាៈ “ អង់ទីប៊ីយោទិកមិនអាច សម្លាប់វិរុសទេ។ ទោះបីជាការបង្ករោគបណ្ដាលមកពីបាក់តេរីក៏ដោយ ក៏អង់ទីប៊ីយោទិក មានប្រយោជន៍តិចតួចណាស់ ក្នុងការធ្វើអោយឆាប់អោយជាសះស្បឿយពី URTI ។ លើសពីនេះ ការបន្ថយការ ប្រើប្រាស់អង់ទីប៊ីយោទិក នឹងបង្ការការកើនឡើង នូវភាពស៊ាំរបស់ថ្នាំទៅនឹងមេរោគ ដែលអាចបង្កជាបញ្ហាកាន់តែ ខ្លាំង។”

ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចាប់ផ្ដើម មានអារម្មណ៍ថាកាន់តែមិនស្រួលនោះ អ្នកអាចនឹងត្រូវប្រើ ថ្នាំផ្សះ។ វានឹងត្រូវបានណែនាំ អោយប្រើប្រសិនបើអ្នកមានការវិវត្ដិន៍ ទៅជាជំងឺដែលមានផលវិបាក ដូចជាជំងឺ រលាកសួតជាដើម។

ការភ័ណ្ឌច្រឡំទី៣: ខ្ញុំអាចស្លាប់ដោយសារ URTI

ជាសំណាងដែរ ដែលកំរនឹងបង្កអោយ មានផលវិបាកណាស់។ ជាទូទៅ រោគសញ្ញារបស់ URTI រួមមាន ការក្អក តឹងដង្ហើម និងដង្ហើមខ្លីចំពោះអ្នកកើតមានជំងឺហឺត ឬជំងឺសួតផ្សេងទៀត។ ទោះជាយ៉ាងណា អ្នកអាចមានការ វិវត្ដិន៍ទៅជាការបង្ករោគបន្ទាន់បន្សំបណ្ដាលមកពីបាក់តេរី ប្រសិនបើជំងឺនេះរាលដាលទៅដល់សួត ប្រហោងឆ្អឹង ច្រមុះ ឬ ត្រចៀក។ ជំងឺទាំងនេះអាចមានសភាពធ្ងន់ធ្ងរ ដូច្នេះអ្នកគួរតែតាមដានជាមួយនឹង គ្រូពេទ្យប្រចាំគ្រួសារ របស់អ្នក ប្រសិនបើរោគសញ្ញាមិនធូរស្បើយក្នុងរយៈពេលពី ៣ ទៅ ៥ ថ្ងៃ។

វេជ្ជបណ្ឌិត Wong Wei Mon ដែលជាគ្រូពេទ្យជាន់ខ្ពស់ម្នាក់នៅផ្នែក Raffles Medical បានចែករំលែកពី រោគសញ្ញាដែលអាចបង្ហាយនូវការវិវត្ដិន៍ទៅរកជំងឺដែលមានផលវិបាកៈ

*        ក្ដៅខ្លួន ដង្ហើមតឹង និងឈឺក្បាលខ្លាំងឡើង

*        មានបញ្ហាក្នុងការដកដង្ហើមដូចជា ដង្ហើមខ្លី ដកដង្ហើមញាប់ ឬឈឺទ្រូង

*        ក្អកមានឈាម មានកំហាក ឬ ស្លេសលាយឈាម

*        ធីងធោង ឬវង្វេងវង្វាន់

*        ក្អកមិនបាត់លើសពី ៣ សប្ដាហ៍

*        ការលាប់នៃ URTI

ការភ័ណ្ឌច្រឡំទី៤: URTI និងជំងឺផ្ដាសាយធំគឺដូចគ្នា

ជាធម្មតា តែងតែមានការយល់ច្រឡំថា វាជាជំងឺតែមួយ និងដូចគ្នា ដោយសារវាមាន រោគសញ្ញាស្រដៀងគ្នា។ ការពិតជំងឺផ្ដាសាយធំ និង URTI គឺខុសគ្នា។ ផលប៉ះពាល់នៃវិរុសជំងឺផ្ដាសាយធំគឺមានលក្ខណៈជាប្រព័ន្ធ (ប៉ះពាល់ ពេញរាងកាយទាំងមូល) រីឯវិរុសដែលបង្កអោយមាន URTI គឺធ្វើទុក្ខទៅតាមកន្លែងដែលបង្ករោគ (ត្រឹមផ្លូវ ដង្ហើមផ្នែកខាងលើ)។

វេជ្ជបណ្ឌិត Wong បានបន្ថែមថា “ហេតុដូច្នេះហើយ រោគសញ្ញាជំងឺផ្ដាសាយធំជាទូទៅមានភាពធ្ងន់ធ្ងរ ជាងរោគសញ្ញា URTI ។  រោគសញ្ញាទាំងនោះរួមមាន ក្ដៅខ្លួនខ្លាំង ចុករួយ និងឈឺសាច់ដុំ និងសន្លាក់ ព្រមទាំងអស់ កំលាំង និងល្ហិតល្ហៃ។”

ការភ័ណ្ឌច្រឡំទី៥: URTI អាចបង្ការបាន

គួរអោយសោកស្ដាយ URTI កំរនឹងអាចបង្ការបានណាស់។ វិរុលជាច្រើន អាចបណ្ដាលអោយកើតមាន URTI ។ ហើយជាធម្មតា វិរុសទាំងនេះតែងតែមាននៅក្នុងខ្យល់ ឬ បរិស្ថានរបស់យើង ដែលយើងមិនអាចជៀសវាងបាន។ ប៉ុន្ដែទោះបីជាយ៉ាងណា អ្នកអាចកាត់បន្ថយការប្រឈមមុខនឹងកើតមាន URTI ឬ ចំលងវាបន្ដដោយការ អនុវត្ដន៍ដូចខាងក្រោមៈ

*        ជៀសវាងនៅក្បែរអ្នកផ្សេងប្រសិនបើអ្នកមាន URTI ។

*        ពាក់ម៉ាសប្រសិនបើអ្នកមាន URTI ។

*        លាងសំអាតដៃជាមួយសាប៊ូអោយបានញឹកញាប់ ដើម្បីជៀសវាងពីវិរុស ដែលចំលងតាមការប៉ះពាល់។

*        ជៀសវាងការប្រើកន្សែង និងសំភារៈផ្ទាល់ខ្លួនផ្សេងទៀតរួមគ្នាជាមួយអ្នកផ្សេង។

*        ជៀសវាងកុំអោយកុមារលេងប្រដាប់ក្មេងលេងរួមគ្នាជាមួយកុមារដែលមានជំងឺ។ លាងសំអាតប្រដាប់ក្មេងលេងជាមួយនឹងទឹកសាប៊ូដែលក្ដៅ ប្រសិនបើកូនរបស់អ្នកមាន URTI ។

វេជ្ជបណ្ឌិត Wong  មានប្រសាសន៍ថា “ ការថែរក្សាអនាម័យផ្ទាល់ខ្លួនអោយបានល្អមានសារៈសំខាន់ណាស់ក្នុង ការបង្ការ URTI ” កុមារតូចៗអាចនឹង ងាយកើតមាន URTI ដោយសារពួកគេមិនទាន់មានឱកាស ពង្រឹងប្រព័ន្ធ្ធ ភាពស៊ាំសំរាប់ប្រឆាំងនឹងវិរុស URTI ដ៍ច្រើននោះ។ ប្រព័ន្ធ្ធភាពស៊ាំនេះ នឹងមានភាពប្រសើរឡើង តាមអាយុកាល របស់ពួកគេ។ ឪពុកម្ដាយមិនចាំបាច់បារម្ភខ្លាំងពេកនោះទេ។ ការពារប្រសើរជាងការព្យាបាល។ សូមពិភាក្សា ជាមួយនឹងគ្រូពេទ្យប្រចាំគ្រួសាររបស់អ្នក និងទទួលវ៉ាក់សាំងការពារផ្ដាសសាយប្រចាំឆ្នាំដែលថ្មីបំផុត។

មជ្ឈមណ្ឌលអ្នកជំងឺអន្ដរជាតិ Raffles

សម្រាប់អ្នកជំងឺអន្ដរជាតិ យើងខ្ញុំមានផ្ដល់សេវាកម្មជួយលោកអ្នក សម្របសម្រួលក្នុងការរៀបចំសំរាប់ការមកពិនិត្យ និងការស្នាក់នៅប្រកបដោយផាសុកភាពដូចជាគេហដ្ឋានរបស់លោកអ្នកផ្ទាល់។

ដើម្បីធានាអោយមានភាពរលូន យើងខ្ញុំនឹងធ្វើការចាត់ចែងក្រុមភ្នាក់ងារពិសេសដើម្បីជួយលោកអ្នកទៅតាម តម្រូវការដែលមានដូចជាៈ

*        ការណាត់ជួបជាមួយវេជ្ជបណ្ឌិតជំនាញ

*        ការធ្វើដំណើរ និងការស្នាក់នៅ

*        ការទទួលនៅអាកាសយាន្ដដ្ឋាន និងការបញ្ជូនមកកាន់មន្ទីរពេទ្យ

*        សេវាកម្មបកប្រែ

សម្រាប់ព័ត៌មានបន្ថែម ឬការណាត់ជួប សូមទំនាក់ទំនងមកកាន់ៈ

គ្លីនិកលីស្រីវិណា ភ្នំពេញ

ផ្ទះលេខ ៣៣៩A, ផ្លូវលេខ ១៦៣, ទួលទំពូង, ក្រុងភ្នំពេញ

ទូរស័ព្ទដៃៈ  (855) 17 978 999; (855) 12 990 988; (855) 12 555 746

ទូរសារៈ  (855) 23 99 46 86

Email:  [email protected]

[email protected]

បុគ្គលិកនិយាយភាសាខ្មែរប្រចាំនៅមន្ទីរពេទ្យ Raffles

ទូរស័ព្ទលេខៈ (65) 6311 2207 / (65) 6311 2213

Email:  [email protected]

 
ដើមអម្ពិល ID:037
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner