ទូ ATM ដ៏ច្រើនស្អេកស្កះត្រូវបានគេយកទៅដំឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅចំកណ្ដាលរាជធានីភ្នំពេញ ដើម្បីឲ្យអតិថិជនអាចដកប្រាក់តាមតម្រូវការ។ ដោយសារតែភាពងាយស្រួលក្នុងការដកចាយវាយបានគ្រប់ពេលវេលា គ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាព ការប្រើសេវា ATM ត្រូវគេមើលឃើញកំពុងទទួលការពេញនិយមក្នុងចំណោមពលរដ្ឋកម្ពុជា ហើយបណ្តាស្ថាប័នរដ្ឋនិងឯកជនជាច្រើន ក៏បានងាកមកប្រើប្រាស់សេវាកម្មនេះដើម្បីបើកប្រាក់ខែដល់បុគ្គលិកនិងមន្រ្តីរបស់ខ្លួននោះដែរ។
ចុះប្រិយមិត្ត Sabay មានកាត ATM ប្រើហើយឬនៅ?