ព័ត៌មានថ្មីៗ៖
 

កីឡាករអូ​ស្ត្រា​លី​ Hepburn ឈ្នះដំណាក់ទី3 ប្រណាំងកង់ Tour of Qatar

12 Feb 2014 11:55|ដោយ៖sopheaktra | ព័ត៌មានកីឡា | មើល៖ 3488 | មតិ៖
 

Michael Hepburn ទទួល​បាន​ក្តី​រីក​រាយ​ជា​លើក​ទី​១​ ក្នុង​រ​ដូវ​កាល​ប្រ​ណាំង​ឆ្នាំ​ថ្មី​ បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​៣​​​ កម្ម​វិធី​ Tour of Qatar កាល​ពី​ថ្ងៃ​អង្គារ​​​​ ទី១១​​​​​​​ ខែកុម្ភ​ៈកន្លង​មក​នេះ​ ។ ការ​ប្រណាំង​ក្នុង​ដំ​ណាក​​់នេះ​​ត្រូវ​បាន​បញ្ចប់​នៅ​ទី​លាន​ប្រ​ណាំង Grand Prix ឈ្មោះ ​​​ ​Lusail Circuit ប្រទេស​កាតា ​។

Hepburn ដែល​ជា​អ្នក​ជិះ​កង់ឱ្យ​​ក្រុម Orica GreenEdge ​​​បាន​យក​ឈ្នះ​ដំណាក់​​មាន​ចម្ងាយ​ផ្លូវ១០,៩​​​​​​​​​​គីឡូ​ម៉ែត្រជុំ​វិញ​​ Lusail Circuit ប្រទេស​កាតា​ ដោយ​ប្រើ​អស់​ថិរវេ​លា១៣​នាទី​និង​២៩​​​វិនាទី​​យក​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​របស់​ហូឡង់​ Lars Boom​​ ជិះ​ឱ្យ​​ក្រុម Belkin-Pro Cycling Team​​​ ដែល​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង​១​វិ​នា​ទី​ និង​​​បានយក​ឈ្នះ​កីឡាករ​អុីតា​លី​​​​ ​​Daniele Bennati ​ជិះ​ឱ្យ​​ក្រុម ​Tinkoff-Saxo ដែល​​​ប្រើ​ថិរវេលា​ច្រើន​ជាង​៦​វិ​នា​ទី​​​​ ​។​

ថ្លែងបន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​​កីឡាករ​​​Hepburn បាន​បញ្ជាក់​ដោយ​ក្តី​រីក​រាយ​ថា​ ៖ «ខ្ញុំ​សប្បាយ​ចិត្ត​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន ​។ ​ វា​ពិត​ជា​មិន​គួរ​ឱ្យ​ជឿ​ដែល​ខ្ញុំ​អាច​យក​ឈ្នះ​ដំ​ណាក់​នេះ ​។ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ដែល​បាន​ពាក់​អាវ​កាក់​ពណ៌​បៃ​តង​នេះ ​។ ឥឡូវនេះ​ខ្ញុំគិត​ថា ខ្ញុំ​នឹង​អាច​បន្ត​ដណ្តើម​បាន​ជ័យជម្នះ​លើក​ក្រោយ​ទៀត» ។​

ឯនៅ​លើ​តារាង​ពេល​វេលា​សរុប​វិញ បន្ទាប់​ពី​បញ្ចប់ដំ​ណាក់​ទី​៣​នេះ កីឡាករ​ Niki Terpstra​​ ដែល​បា​ន​បញ្ចប់​​​ដំណា​ក់​នេះ​ក្នុង​លំ​ដាប់​ទី​៥ ស្ថិត​នៅ​លើ​គេ​ជា​ដដែល​​​ដោយ​ប្រើ​ថិរវេលា​សរុប​អស់​៦​ម៉ោង​ ៥៧​នា​ទី​ និង​៦​វិនា​ទី​នាំ​មុខ​កីឡាករ​បែល​ហ្ស៊ិក ​​Jurgen Roelandts ជិះ​ឱ្យ​ក្រុម​ Lotto Belisol ដែល​ប្រើ​ថិរវេលា​ច្រើន​ជាង២១​​វិនា​ទី​ ។ ចំណែក​កីឡា​ករ​ហូ​ឡង់ ​Lars Boom  ស្ថិត​នៅ​លំ​ដាប់​ទី​៣ ​ដោយ​ប្រើ​អស់​ថិរ​វេលា​សរុប​​ច្រើន​ជាងកីឡាករ​ Niki Terpstra ២៤​​វិនាទី ​។​

សូម​បញ្ជាក់​ថា​ ការ​ប្រណាំងកម្ម​វិធី​​ Tour of Qatar ឆ្នាំ​២០១៤ ​​​នេះ​ចែក​ចេញ​ជា​៦​ដំណាក់​ និង​មាន​ចម្ងាយ​ផ្លូវ​សរុប៧១៤,៤​​គីឡូ​ម៉ែត្រ​ ។ ដោយ​ឡែក​ ដំ​ណាក​​់​ទី​៤ ដែល​ជា​ដំ​ណាក់បន្ត​​មាន​ចម្ងាយ​ផ្លូវ១៣៥​​​​​​​​​​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​ទី​ក្រុង​​ Dukhan ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​Mesaieed ប្រ​ទេស​កាតា ៕

 
ព្រះអាទិត្យ
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner