ព័ត៌មានថ្មីៗ៖
 

Sony ចង់​បង្កើន​ការផ្គត់ផ្គង់​ដល់ Apple

13 Feb 2014 09:07|ដោយ៖phanith | បច្ចេកវិទ្យា | មើល៖ 5270 | មតិ៖
 

ក្រុមហ៊ុន Sony Corp បាននឹងកំពុងតែពិភាក្សាជាមួយក្រុមហ៊ុន Apple Inc ដើម្បីបន្ថែកការ ផ្គត់ផ្គង់ទ្វេដងទៅលើ Sensors កាមេរ៉ា របស់ iPhone។ នេះបើយោងតាមសារ ព័ត៌មានជប៉ុន Nikkei បានរាយការណ៍ ឲ្យដឹងនៅថ្ងៃនេះ។

បច្ចុប្បន្ន ក្រុមហ៊ុន Sony ជាអ្នកផ្គត់ផ្គង់ Sensors ឲ្យ iPhone 5S ហើយក្រុមហ៊ុនជប៉ុន មួយនេះចង់បង្កើន ការផ្គត់ផ្គង់បន្ថែមទៀត ទៅលើ Sensors មុខ និងក្រោយរបស់ iPhone។
សារព័ត៌មានខាងលើ បានចុះផ្សាយថា ក្រុមហ៊ុន Apple កំពុងតែសម្លឹង មើលពីគុណភាពនៃ Sensors របស់ Sony ទៅលើមុខងារ Video call ប៉ុន្តែមិនដឹងថាក្រុមហ៊ុន Apple នឹងបន្តការសហការ ឬមួយយ៉ាងណានោះទេ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Sony ជាអ្នកផ្គត់ផ្គង់ Sensors ឲ្យក្រុមហ៊ុន Samsung និងក្រុមហ៊ុន Huawei ផងដែរ៕

 
Looking TODAY
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner