ព័ត៌មានថ្មីៗ៖
 

ម្ចាស់​ខ្សែ​ក្រវាត់​ ​WBA welterweight ​ច្រាន​ចោល​ការ​លេចឮ​ថា​ព្រម​ឡើង​រេញ​ជាមួយ​ Mayweather

20 Feb 2014 09:12|ដោយ៖phanith | ព័ត៌មានកីឡា | មើល៖ 5262 | មតិ៖
 

ម្ចាស់​ខ្សែ​ក្រវាត់​ WBA welterweight សញ្ជាតិ​អាហ្សង់ទីន​ Marcos Maidana ​បាន​ច្រាន​ចោល​ការ​លេចឮ​ដែល​ថា​ខ្លួន​ព្រមព្រៀង​​ឡើង​រេញ​​ជា​ផ្លូវការ​ជាមួយ​អ្នក​ប្រដាល់​​ជើង​ខ្លាំង​របស់​អាមេរិក Floyd Mayweather

​Maidana ​ត្រូវ​បាន​គេ​នាំ​គ្នា​និយាយ​ព្រោងព្រាត​ថា​ជា​​អាច​ក្លាយ​ជា​គូ​ប្រកួត​របស់ Mayweather នៅ​ថ្ងៃ​ទី​៣​ឧសភា ខណៈ​កីឡាករ​អង់គ្លេស Amir Khan ក៏​ជា​បេក្ខភាព​​ដែល​អាច​នឹង​កើត​ឡើង​ម្នាក់​ដែរ។ ប៉ុន្តែ​មក​ទល់​ពេល​នេះ កីឡាករ​វាយ​មិន​ដែល​ចាញ់​និង​មិន​ដែល​ស្មើ​របស់​អាមេរិក​នៅ​មិន​ទាន់​បញ្ជាក់​ជា​ផ្លូវការ​ថា​នរណា​នឹង​ត្រូវ​សាក​ល្បង​សមត្ថភាព​ជាមួយ​ខ្លួន​នៅ Las Vegas នៅ​ឡើយ​ទេ។

ទន្ទឹម​នឹង​នេះ Maidana ដែល​មាន​កំណត់ត្រា​ប្រកួត​ឈ្នះ​៣៥​ចាញ់​៣ ក៏​បាន​បដិសេធ​ព័ត៌មាន​ថា​ខ្លួន​បាន​ចុះ​កិច្ចសន្យា​ឡើង​វាយ​ជាមួយ Mayweather រួច​ហើយ​នោះ។ ​កីឡាករ​វ័យ​៣០​ឆ្នាំ​រូប​នេះ​សរសេរ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​៖ “ខ្ញុំ​សូម​ធ្វើ​ការ​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ពាក្យចចាមអារ៉ាម​ដែល​ថា​ម្ចាស់​ជើងឯក​ WBA welterweight Marcos Maidana និង​ម្ចាស់​ជើងឯក WBC Floyd Mayweather ​បាន​ចុះ​កិច្ចសន្យា​ឡើង​សង្វៀន​រួច​រាល់​ហើយ​នោះ​ គឺ​មិន​មែន​ជា​ការពិត​ទេ។ Maidana ដឹង​ថា​គាត់​​ពិត​ជា​បេក្ខភាព​​ដែល​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​តតាំង​ជាមួយ Mayweather ​នា​ថ្ងៃ​ទី​៣​ឧសភា​ ប៉ុន្តែ​សូម​បញ្ជាក់​ថា​ការ​ប្រកួត​នៅ​មិន​ទាន់​ត្រូវ​បាន​កំណត់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ​ខណៈ​អ្នក​ប្រដាល់​ដទៃ​ទៀត​ក៏​មាន​ឱកាស​ដែរ។ ​យើង​សង្ឃឹម​ថា​នឹង​មាន​ព័ត៌មាន​​សម្រាប់​អ្នក​ទាំង​អស់​គ្នា​​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ”។​

Maidana ​ប្រកួត​ចាញ់​ពិន្ទុ​ Khan ​ក្នុង​​ជំនួប​ដណ្ដើម​ខ្សែ​ក្រវាត់ WBA light-welterweight ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១០ ​តែ​តាំង​ពី​ក្រោយ​​ចាញ់​ Devon Alexander ​នា​ខែ​កុម្ភៈ​ឆ្នាំ​២០១២​មក​ ជើង​ខ្លាំង​របស់​អាហ្សង់ទីន​វ័យ​៣០​ឆ្នាំ​រូប​នេះ​ឈ្នះ​ទាំង​៤​លើក​ក្នុង​ការ​ឡើង​សង្វៀន​៤​ដង​ចុង​ក្រោយ៕​

 
យ៉ុង ម៉ុងហាក់
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner