ព័ត៌មានថ្មីៗ៖
 

របៀប​ក្នុង​ការពង្រឹង​ភាពស្និទ្ធស្នាល​ជាមួយ​ប្តីរ​របស់​អ្នក

10 Aug 2013 21:23|ដោយ៖admin | សុខភាព | មើល៖ 1837 | មតិ៖
 
តើ​អ្នក​កំពុងតែ​ងឿងឆ្ងល់​អំពី​របៀប​ដាក់​គ្រឿង​ដល់​ជីវិត​អាពាហ៍ពិពាហ៍ និង​ធ្វើអោយ​វា​រីករាយ​កាន់តែ​ខ្លាំង​ជាមួយ​ប្តី​របស់​អ្នក​មែន​ទេ​? ខាងក្រោម​នេះ​គឺជា​មធ្យោបាយ​ដែល​អ្នក​អាច​ពង្រឹង​ភាពស្និទ្ធស្នាល​ជាមួយ​ប្តី​របស់​អ្នក​បាន​។​
 
​ការ​ណាត់​ជួប​គ្នា​
​ការ​ណាត់​ជួប​គ្នា​ដ៏​រ៉ូ​ម៉ែន​ទិច​មួយ​ក្រោយ​ពី​របៀប​ការ​បាន​ច្រើន​ឆ្នាំ​មក​ហាក់បីដូចជា​មិន​អាច​អនុវត្ត​ន៍​បាន ឬ​មិន​ដែល​គិត​ដល់​ទេ ប៉ុន្តែ​ការ​រៀប​គម្រោង​មួយ​នេះ​អាច​ប្រាកដថា​នឹង​ពង្រឹង​ដល់​ភាពស្និទ្ធស្នាល​ជាមួយ​ប្តីរ​របស់​អ្នក​បាន​។ ក្រោយ​ពី​ការរស់នៅ​ជាមួយគ្នា​អស់​ជាច្រើន​ឆ្នាំ មនុស្ស​ទាំង​ពីរ​នាក់​នឹង​ឈានដល់ “​ចំណុច​មួយ​ដែល​មាន​ផាសុខភាព​” ដែល​ទំនាក់ទំនង​មួយ​នេះ​ប្រហែលជា​មាន​លក្ខណៈ​ល្អ​ជាង​មុន​ដែរ​។ ដើម្បី​បង្ការ​ការបាត់បង់​សេចក្តីស្រឡាញ់ និង​រក្សា​ភាព​ស្រស់បំព្រង​ដល់​ដដែល​ទៀត ចូរ​ធ្វើការ​ណាត់​ជួប​គ្នា​ជាមួយ​ប្តី​នូវ​បរិយាកាស​ដ៏​រ៉ូ​ម៉ែន​ទិច​បំផុត​មួយ​ទៅ​។​
 
​បរិយាកាស​រ៉ូ​ម៉ែន​ទិច​ដែល​គួរអោយ​ភ្ញាក់ផ្អើល​មួយចំនួន​
​ជាធម្មតា បុរស​ច្រើនតែ​រំពឹងថា​នឹង​ផ្តល់​ភាព​ភ្ញាក់ផ្អើល​នៅ​ក្នុង​ទំនាក់ទំនង​មួយ ប៉ុន្តែ​បើសិនជា​អ្នក​ចង់​បាន​ភាពខុសគ្នា​តិចតួច និង​អោយ​ប្តី​ភ្ញាក់ផ្អើល ចូរ​រៀប​គម្រោង​ធ្វើ​អ្វីមួយ​ដែល​គេ​មិន​អាច​នឹកស្មាន​ដល់​។ បរិយាកាស​ដ៏​រ៉ូ​ម៉ែន​ទិច​របស់​អ្នក​ដូចជា ការ​ទុក​សំបុត្រ​តូច​មួយ​អោយ​គេ​នៅ​ពេល​អ្នក​មិន​នៅផ្ទះ​, សរសេរ​អក្សរ​អ្វី​មួយ​អោយ​គេ​នៅ​កន្លែង​ធ្វើការ​អាច​ថា “​អូន​ស្រឡាញ់​បង​” ឬ​ការតុបតែង​បន្ទប់ដេក​ដែល​ងាច​ផ្តល់​ជា​សេចក្តីស្នេហា​វិញ​បាន​។ ការ​កាន់​ដៃ​របស់​គេ​ក្នុងពេល​កំពុង​ដើរ​ទិញ​ឥ​វ៉ាន​, ការដើរ​ព្រឹក ឬ​ល្ងាច ឬ​លួច​ថើប​គាត់​អោយ​លឿន​ប្រាកដ​ជា​ប្រាកដ​ថា​បន្ថែម​បាន​នូវ​ទំនាក់ទំនង​ដ៏​រ៉ូ​ម៉ែន​ទិច​។ ការ​ចំអិន​អាហារ​ជាមួយ​គ្នា​ក៏​អាច​ជា​កាយវិការ​ដ៏​រ៉ូ​ម៉ែន​ទិច​បាន​ដែរ​។​
 
​ពង្រឹង​ជីវិត​ផ្លូវភេទ​
​ការ​រួមភេទ​មួយ​ដែល​គ្មាន​ការ​រួមភេទ​សោះ​គឺជា​រឿង​ដែល​ពិបាក​នឹង​ទៅ​រួច​ណាស់​។ នៅពេល​ការរៀប​ការចាប់ផ្តើម​មា​ន​អាយុកាល​យូរ​ទៅ ការ​រួមភេទ និង​ស្និទ្ធស្នាល​គ្នា​ហាក់បីដូចជា​រឿង​កាលពី​អតិ​ត​អញ្ជឹង​។ ការ​រួមភេទ​ជាមួយ​ដៃគូ​មិន​មែន​ជា​រឿង​ទទួលខុសត្រូវ ហើយ​ក៏​មិនមែន​ជា​តួនាទី​ដែល​ត្រូវតែ​ធ្វើ​ដែរ​។ ការ​រួមភេទ​ជួយ​បន្ថែម​កាមតណ្ហា​ដល់​អាពាហ៍ពិពាហ៍ និង​អោយ​ជីវិត​របស់​អ្នក​ស្រស់បំព្រង​។ ចូរ​ធ្វើខ្លួន​អោយ​សិច​ស៊ី​, គួរអោយ​ចាប់អារម្មណ៍ និង​ស្រស់ស្អាត​សម្រាប់​ប្តីរ​របស់​អ្នក​។ ចូរ​ឈប់​រង​ចាំង​ប្តីរ​របស់​អ្នក​ចាប់ផ្តើម​មុន​អី ហើយ​ចូរ​ធ្វើអោយ​គេ​ភ្ញាក់ផ្អើល​ជាមួយនឹង​ការចាប់អារម្មណ៍​របស់​អ្នក​ទៅ​។ កាលណា​អ្នក​ថ្នាក់ថ្នម​ជាមួយ​ប្តី​អ្នក​កាន់តែច្រើន​គាត់​កាន់តែ​មាន​សម្រើប​ផ្លូវភេទ​។ ការ​ម៉ាស្សា​រាងកាយ​ជាមួយនឹង​ការស្ងៀមស្ងាត់​តិចតួច ឬ​ការ​ដោះ​សម្លៀក​បំពាក់​អាចធ្វើអោយ​ប្តី​របស់​អ្នក​ឆ្គួត​នឹង​សម្រស់​អ្នកបាន​។ ការផ្លាស់ប្តូរ​ក្បាច់​រួមភេទ​ថ្មី​ក៏​ប្រហែលជា​ជួយ​អ្នក​បាន​ដែរ​។ យក​ល្អ​គួរតែ​ធ្វើ​ខ្លួន​អោយ​សិច​សី និង​ចាប់អារម្មណ៍ ប៉ុន្តែ​អ្នក​ត្រូវតែ​ដឹង​អំពី​ល្បិច​ក្នុងការ​ធ្វើ​វា​អោយបាន​។​
 
​បង្ហាញ​ការគោរព​
​ការរៀប​ការ​មិន​មែន​មានន័យ​ថា អ្នក ឬ​ដៃគូ​ត្រូវការ​នៅ​ជិត​គ្នា​បេះ​មិន​ចេញ​ជាប់​រហូត​នោះតេ​។ ការគ្រប់គ្រង​ការងារ​ក្នុងផ្ទះ​មិនមែន​ជា​ការគ្រប់គ្រង​ប្តី​នោះទេ​។ ចូរ​ផ្តល់​គំលាត​ផ្ទាល់ខ្លួន​មួយ​ដល់​គេ ហើយក៏​មិន​ត្រូវ​ដាក់​ពិន័យ​គេ​គ្រប់ពេល​ដែរ​។ បើសិនជា​គាត់​ពេញចិត្ត​នឹង​ការជួបជុំ​មិត្តភក្តិ​ម្តងម្កាល់ មិន​ត្រូវ​តាមដាន​គេ​ឡើយ​។ មិន​ត្រូវ​រំពឹង ឬ​បង្ខំ​អោយ​គេ​និយាយ​រឿងរ៉ាវ​គ្រប់​នាទី​ពេល​គេ​ចេញ​ទៅ​ក្រៅ​ប្រាប់​អ្នក​ទាំង​អស់​ឡើយ​។ ទាំងអស់នេះ​គឺជា​របៀប​ដែល​អ្នក​គ្រប់គ្រង​មនុស្ស​យើង​។ ការស្នើសុំ ឬ​ពិនិត្យ​ទៅលើ​មិត្តភក្តិ​ស្រីៗ​របស់​គាត់​បង្ហាញ​ថា អ្នក​មិន​មាន​យុត្តិធម៌​ពោះ​ដៃគូ​ឡើយ​។ ចូរ​ផ្តល់​ការ​សរសើរ​ចំពោះ​ជម្រើស​របស់គាត់ ប៉ុន្តែ​មិន​ត្រូវ​បញ្ជាក់​អំពី​កំហុស​របស់​គាត់​ជ្រុល​ពេក​ឡើយ ផ្ទុយទៅវិញ​គួរតែ​ស្តាប់​ដោយ​យកចិត្តទុកដាក់​នូវ​ការបារម្ភ ឬ​ការសារភាព​របស់​គេ​។​
 
​ជាមួយ​នឹង​រឿងរ៉ាវ​ជាច្រើន​ផ្សេងៗ​ទៀត​ដែល​កំពុង​កើតឡើង​ក្នុង​ជីវិត​របស់​អ្នក ការថែរក្សា​សេចក្តីស្រឡាញ់ និង​ការគោរព​ចំពោះ​ការរៀប​ការ​របស់​អ្នក​ប្រហែលជា​រឿង​មួយ​ពិបាក ប៉ុន្តែ​ចំនុច​ដែល​យើង​និយាយ​ពី​ខាងលើ​នេះ​អាច​ជា​ជំនួយ​ដល់​អ្នក​ក្នុង​ការបង្ហាញ​ពី​ចំណង់ស្នេហា​ដ៏​ស្រស់បំព្រង​របស់​អ្នក​ជាមួយ​ប្តី​៕​
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner