ព័ត៌មានថ្មីៗ៖
 

ចំ​ណុច​សំ​ខាន់ៗ ដែល​ធ្វើ​ឱ្យ​សិច​ដល់​កំ​ពូល

10 Aug 2013 12:15|ដោយ៖admin | សុខភាព | មើល៖ 1748 | មតិ៖
 

ប្រសិនបើគូស្វាមីនីមួយៗ មានវ័យរំលងផុតពីភាពយុវវ័យ ទៅហើយនោះ ការអនុវត្ដន៍ការងារសិចជាប់ ជា និច្ចកាលអាចនឹង ប្រព្រឹត្ដទៅបាន ។ ក៏ប៉ុន្ដែអ្វីដែលទាមទារជាចាំបាច់ ឱ្យអ្នកទាំង២មានកិច្ចសហការគ្នាដើម្បីសាងវាឡើង ដែលវិធីនេះនឹងជួយឱ្យ កើតមានសិច បានរលូន មិនថាវ័យណានោះឡើយ ។

ប្រសិនបើអ្នកមាន បំណងប្រាថ្នាសាកល្បង គួរធ្វើតាមការណែនាំ ដូចខាងក្រោមនេះ ៖

១-ធ្វើកិច្ចការអ្វីឱ្យប្រហាក់ប្រហែលគ្នា ៖ បើមានពេលវេលាសម្រាក ផ្ទាល់ខ្លួនដែលក្នុងអំឡុងពេល ប្រហាក់ប្រហែលគ្នានោះ អ្នកគួរទទួលទាន អាហារពេលព្រឹក ឬអាហារពេលល្ងាចរួមគ្នា ។ ប្រសិនបើមានពេលវេលាសម្រាក គួរទៅដើរកម្សាន្ដនៅ តំបន់មាត់សមុទ្រ ដើម្បីរំលឹកអនុស្សាវរីយ៍ចាស់ៗ ដែលអ្នកសាងកន្លងមក ពេលនោះអ្នកប្រាកដជា ទទួលបាននូវអារម្មណ៍ សិចពុះកញ្ជ្រោលជាមិនខាន ។

២-សាកល្បងធ្វើអ្វីថ្មីៗ ដោយកុំគិតថា វាជាការស្មុគស្មាញ ៖ ព្រោះការសាកល្បងនូវ អ្វីថ្មីៗ មិនមែនមាន ន័យដៅទៅដល់ការធ្វើ ដំណើរឆ្ងាយៗ ឬក្នុងទីកន្លែងប្លែកៗតែម្យ៉ាង នោះទេ ។ ក៏ប៉ុន្ដែការផ្លាស់ប្ដូរមុំនៅលើគ្រែ ដោយសាកល្បងរួមភេទ នៅក្នុងបន្ទប់ទឹក នៅក្នុងបន្ទប់ទទួលភ្ញៀវ នៅក្នុងបន្ទប់ផ្ទះបាយផ្ទាល់ខ្លួនផ្លាស់ប្ដូរក្បាច់ បច្ចេកទេស ផ្លាស់ប្ដូរពេលវេលា ផ្លាស់ប្ដូរឈុតដំណេក ធម្មតាទៅជាឈុតមួយ ដែលសិចស៊ី មានក្លិនទឹកអប់ក្រអូប គួរឱ្យទាក់ទាញ ព្រមទាំងការតុបតែងផ្កាឱ្យមានសោភ័ណ ភាពនៅក្នុងបន្ទប់ដេក ។ល។ ប៉ុណ្ណឹងក៏អាចធ្វើឱ្យមាន ការចម្លែកទាំងអារម្មណ៍ និងភ្នែកបាន ដែរ ។

៣-ទំនាក់ទំនងដល់បញ្ហា ឬក្ដីកង្វល់របស់ ភាគីណាមួយដែលកំពុងកើតឡើង ៖ ការទំនាក់ទំនងក្នុងផ្លូវ វិជ្ជមានភាគីនីមួយៗគួរសម្ដែង ការអរគុណដល់គ្នា ទៅវិញទៅមកក្នុងរឿងល្អៗ ក្រោយពេលភាគីណាមួយបាន ផ្ដល់សេចក្ដីសុខឱ្យ គ្នាទៅវិញទៅមក ឬបើពុំនោះទេយើងក៏អាច ពិភាក្សាគ្នា ដើម្បីរកដំដោះស្រាយល្អៗ ថាតើ ហេតុ អ្វីបានជាជីវិតស្នេហា របស់ពួកយើងមិន ត្រឡប់ទៅរកភាពស្រស់ស្រាយ ស្រៀវស្រើបដូច ពីពេលមុន ។

៤-សាងអារម្មណ៍ស្រស់ស្រាយ ៖ តើអ្នក ជឿ ឬទេថា អារម្មណ៍ស្រស់ស្រាយវាអាចសាង នូវអ័រម៉ូន ម្យ៉ាង ឈ្មោះ ដូប៉ាមីន ដែលជាអ័រម៉ូន ជួយភ្ញោចឱ្យមានកិច្ចការសិចឡើង ។ ដូច្នេះការមើលខ្សែវីដេអូ បែបរ៉ូមេនទិក ឬកំប្លុកកំប្លែង ដែលអង្គុយទស្សនារួមគ្នា ឬក៏ទិញសៀវភៅកំប្លែង មកអានចែកគ្នាស្ដាប់ ពោលគឺរឿងដែល ធ្វើឱ្យ អារម្មណ៍ស្រស់ស្រាយ ផ្ទុះសំណើចឡើងបាន ក៏ជាមធ្យោបាយមួយល្អបំផុត ព្រោះក្រៅពីជួយកាត់រំសាយបាននូវ អារម្មណ៍ ធុញថប់តប់ប្រមល់ ហើយនោះវាក៏ជាការដាស់ អារម្មណ៍ផ្លូវសិចឱ្យ ត្រឡប់មករកភាពស្រស់ស្រាយ ស្រើបស្រាល រំភើបញាប់ញ័រ និងដំណើរការសិចយ៉ាងរលូន ទៀតផង ។

៥-ថ្ងៃនេះតើអ្នកបានឱបគ្នាដែរ ឬអត់ ៖ គូស្នេហ៍ទាំងអស់ត្រូវចងចាំថា ការប៉ះពាល់ការ ឱបថើប ការ បបោសអង្អែល ឬធ្វើម៉ាស្សាឱ្យគ្នា ទៅវិញទៅមក រហូតដល់សាច់ដុំបានដំណើរការល្អ វាគឺជាទង្វើដែលអាច ជួយសាងនូវទំនាក់ទំ នងយ៉ាងស្អិតល្មួតរហូត ដល់មិនអាចកាត់ស្មាន បានទៀតផង ។

ភាគច្រើនទង្វើខាងលើ ទាំងអស់នេះអាចនាំគូស្នេហ៍ ទាំងអស់ឆ្ពោះទៅរកសិចមួយ ដែលមានលក្ខណៈគួរឱ្យពេញចិត្ដស្ទើរតែមិនអាចបំភ្លេច បាននូវរសជាតិនៅក្នុងពេលនោះ ទៀតផង ៕

 
 
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner