ព័ត៌មានថ្មីៗ៖
 

វាសនា ឃឹម បូរី ជា​កីឡាករ​ប្រជាប្រិយ​ប្រចាំ​អាស៊ាន នឹង​បញ្ចប់​នៅ​យប់​ស្អែក

10 Aug 2013 22:13|ដោយ៖admin | ព័ត៌មានកីឡា | មើល៖ 1888 | មតិ៖
 

ឃឹម បូរី ខ្សែ​ប្រយុទ្ធ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ និង ក្រុម​ភ្នំពេញក្រោន កំពុង​ត្រូវ​ការ​​សំឡេង​បោះឆ្នោត​​​ពី​មិត្ត​រួម​ជាតិ​ខ្មែរ តាម​រយៈ​​អនឡាញ ដើម្បី​ឈ្នះ​​ងារ​ជា​កីឡាករ​បាល់ទាត់​​មាន​ប្រជាប្រិយ​​ភាព​ប្រចាំ​តំបន់​អាស៊ាន ដែល​គ្រោង​នឹង​បញ្ចប់​នៅ​យប់​ថៃ​អាទិត្យ​ស្អែក​នេះ។

ការ​បោះឆ្នោត​នេះ​រៀបចំ​គំនិត​ដោយ​គេហទំព័រ Goal.com របស់​សិង្ហបុរី ដោយ​ដំបូង​ឡើយ​ដាក់​កីឡាករ​ល្បីៗចំនួន ២០ នាក់​មក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ឱ្យ​មហាជន​ធ្វើ​ការ​បោះឆ្នោត​ជូន។ ក្រោយ​មក​កាល​ពី​ថ្ងៃ​អាទិត្យ ទី ៣ សីហា កន្លង​ទៅ​ការ​បោះឆ្នោត​នេះ​​បាន​ជម្រុះ​ឱ្យ​​នៅ​សល់​កីឡាករ​ ​តែ ១០ នាក់ ដែល​មាន​​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ។ ក្នុង​ចំណោម ១០ នាក់​នោះ​ក៏​មាន​ឈ្មោះ ឃឹម បូរី របស់​កម្ពុជា ផង​ដែរ។

ការ​​បោះឆ្នោត​​​របស់​អ្នក​ទាំង​អស់​គ្នា​គឺ​ជា​ផ្នែក​មួយ​ជួយ​លើក​ស្ទួយ​កីឡា​បាល់ទាត់​​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ។

 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner