ព័ត៌មានថ្មីៗ៖
 

នូណា អួត​រឿង​ប្រុសៗ តាម​សុំ​ស្នេហ៍​ច្រើន

10 Aug 2013 13:11|ដោយ៖admin | ជីវិតកម្សាន្ត | មើល៖ 2611 | មតិ៖
 

ភ្នំពេញៈ បុប្ផារូបស្រស់សោភាវ័យក្មេង សាច់សខ្ចីប្រៀបដូចបណ្តូលចេក កញ្ញា នូណា ដែលកន្លងមក ធ្លាប់តែប្រកែកថា មិនមានស្នេហា និងមានអ្នកតាម ស្រឡាញ់នោះ ពេលនេះនាងបាន សម្រេចចិត្តទំលាយប្រាប់ នៅក្នុងកម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” របស់វិទ្យុដើមអម្ពិល ដោយទទួលស្គាល់ថា រាល់ថ្ងៃពិតជាមាន បុរសមិនតិចទេ ដែលព្យាយាម តាមសុំស្នេហ៍នាង សុំឲ្យនាងឆ្លើយ Ok ទទួលក្ដីស្នេហ៍ក្នុងពេលនេះ។

តារាចម្រៀងពន្លកថ្មី ប្រចាំនៅផលិតកម្ម HD Production កញ្ញា នូណា បានបង្ហើបប្រាប់ នៅក្នុងកម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣នេះថា នាងគឺជាតារាស្រករក្រោយ ទើបតែចូលប្រឡូក ក្នុងវិស័យសិល្បៈ រយៈពេលជិត២ខែមែន តែពេលនេះនាងបានចេញ បទចម្រៀង២បទ និងត្រៀមចេញ ថតខារ៉ាអូខេឆាប់ៗនេះ ។ បទចម្រៀងទាំងនោះ មានចំណងជើងថា “សម្រក់ទឹកភ្នែកជូនពរថ្ងៃបងរៀបការ” និងបទ “ឈឺហួសព្រោះខុសខែឆ្នាំ” សុទ្ធសឹងតែជាបទថ្មី ហើយក៏ទទួលបាន ការគាំទ្រច្រើនផងដែរ។

ក្នុងនោះ ក្រៅពីការងារ ស្រីស្រស់វ័យ២១ឆ្នាំ កញ្ញា នូណា ក៏បានបង្ហើបប្រាប់ ពីរឿងរ៉ាវស្នេហា របស់នាងខ្លះៗថា " តាមពិតទៅ ខ្ញុំនិយាយដូចថា អួតតិចចុះ.. រឿងស្នេហាខ្ញុំ មិនទាន់ចង់គិតទេ តែកន្លងមកក៏ មានបុរសច្រើនគួរសម ដែលបានទូរស័ព្ទ និងព្យាយាម តាមស្រឡាញ់ខ្ញុំ តែខ្ញុំបដិសេធមិនទាន់ទទួល ហើយមានបុរសខ្លះទៀត គាត់សុំត្រឹមតែចម្លើយ Ok និងនាំចាស់ទុំចូល ស្តីដណ្តឹងភ្លាមៗតែម្តង"។

ម្ចាស់បទ "សម្រក់ទឹកភ្នែក ជូនពរថ្ងៃបងរៀបការ" រូបនេះ បានប្រាប់ឲ្យដឹងទៀតថា "វ័យរបស់ខ្ញុំ នៅក្មេងពេក មិនទាន់ចង់គិត រឿងស្នេហាទេ ខ្ញុំទទួលស្គាល់ថា មានគេតាម ស្រឡាញ់ខ្ញុំច្រើន តែខ្ញុំមិនចង់គិតទេ ខ្ញុំចង់ពង្រឹងកេរ្តិ៍ឈ្មោះ ឲ្យមានប្រជាប្រិយភាពលេចធ្លោ ទទួលបានការ គាំទ្រឲ្យច្រើន ហើយមានមុខរបរ ជាជំហមួយសិន បានខ្ញុំចាប់ផ្តើម គិតពីរឿងនេះ។ ម្យ៉ាងកន្លងមក ខ្ញុំក៏ធ្លាប់មាន របួសបេះដូង១ម្តងមកហើយ មិនចង់ជួបស្នេហ៍ ខកបំណងធ្វើឲ្យខ្ញុំ មានរបួសម្តងទៀតទេ"។

ទន្ទឹមជាមួយគ្នានោះដែរ ស្រីស្រស់រាងតូចច្រឡឹង កញ្ញា នូណា បានប្រាប់ឲ្យដឹងទៀតថា នៅសល់តែ២ថ្ងៃទៀតទេ នាងនិងក្រុមការងារ នៅផលិតកម្ម HD Production នឹងចេញថតខារ៉ាអូខេ វ៉ុលដំបូងរបស់នាង។ នាងសង្ឃឹមថា ទស្សនិកជននឹងពេញចិត្ត ចំពោះបទចម្រៀង និងការសម្តែងរបស់នាង ៕

 
 
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner