ព័ត៌មានថ្មីៗ៖
 

សុវត្ថិភាព​នៃ​ការថែទាំ​សុខភាព​មាត់​ធ្មេញ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​

10 Aug 2013 22:18|ដោយ៖admin | សុខភាព | មើល៖ 1897 | មតិ៖
 

​ក្រុមគ្រូពេទ្យ​ឯកទេស​ខាង​រោគ​ស្ត្រី និង​សម្ភព​អាមេរិក​បាន​និយាយថា ការសម្អាត​មាត់​ធ្មេញ និង​ការ​ថតកាំរស្មីអ៊ិច​គឺ​ផ្តល់​សុវត្ថិភាព​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​។​


​ក្រុម​គ្រូពេទ្យ​ក៏​បាន​ផ្តល់​ដំបូន្មាន​ទៅលើ​ការវាយតម្លៃ​នៃ​សុខភាព​មាត់​ធ្មេញ​នៃ​ការ​មក​ជួប​គ្រូពេទ្យ​ដំបូង​របស់​ស្ត្រី ហើយ​ដើម្បី​លើកទឹកចិត្ត​ដល់​ឪពុក​ម្តាយ​អោយ​ជួប​ទន្ត​បណ្ឌិត​អំឡុង​ពេល​មាន​ផ្ទៃពោះ​។​

វេជ្ជបណ្ឌិត ឌីយ៉ាណា ឆេង (Diana Cheng) បាន​និយាយថា ការណែនាំ​ថ្មី​ទាំងនេះ​បាន​ផ្តល់​ជា​សំនួរ និង​ការព្រួយបារម្ភ​ថា គ្រូពេទ្យ​ឯកទេស​នៃ​ជំងឺ​រោគ​ស្ត្រី និង​សម្ភព​, ទន្ត​បណ្ឌិត និង​អ្នកជំងឺ​ជាច្រើន​មាន​ការព្រួយបារម្ភ​ថា​តើ​វា​មាន​សុវត្ថិភាព​ក្នុង​ការពិនិត្យ​មាត់​ធ្មេញ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ឬ​យ៉ាងណា​។​

បញ្ហា​សុខភាព​មាត់​ធ្មេញ​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ជំងឺ​មួយចំនួន​ដូចជា ជំងឺ​បេះដូង​, ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​ឆ្លងផ្លូវ​ដកដង្ហើម​។​

ឆេង​បាន​និយាយថា យើង​ចង់អោយ​គ្រូពេទ្យ​ឯកទេស​ខាង​រោគ​ស្ត្រី និង​សម្ភព​ផ្តល់​ដំបូន្មាន​ទៅគ្រប់​អ្នកជំងឺ​របស់​ពួកគេ រួម​មាន​ស្ត្រី​មាន​ផ្ទៃពោះ អំពី​សារៈសំខាន់​នៃ​សុខភាព​មាត់​ធ្មេញ​ទៅនឹង​សុខភាព​ទាំងអស់​របស់​ពួកគេ​។​

អ្នកស្រាវជ្រាវ​បាន​សម្គាល់ថា ២៥%​នៃ​ស្ត្រី​ទាំងអស់​បាន​និយាយថា ពួកគេ​មិន​បាន​ទៅ​ជួប​ទន្ត​បណ្ឌិត​ក្នុង​ពេល​កន្លង​ទៅ​នោះ​ទេ ហើយ​ប្រហែលជា​៤០%​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​សហរដ្ឋ​អាមេរិក​មាន​ដង្កូវ​ស៊ី​ធ្មេញ ឬ​ជំងឺ​នៃ​អញ្ចាញធ្មេញ​។​

ការប្រែប្រួល​រាងកាយ​ដែល​ត្រូវ​បាន​បង្កឡើង​ដោយ​ការ​មាន​ផ្ទៃពោះ​អាច​បណ្តាល​អោយ​ប្រែប្រួល​ដល់​ធ្មេញ និង​អញ្ចាញធ្មេញ​។ បញ្ហា​មាត់​ធ្មេញ​អំឡុងពេល​មាន​ផ​ញ​ទៃ​ពោះ​គឺ​កើតមាន​ជា​ទូទៅ​បំផុត​ក្នុង​ចំណោម​ស្ត្រី​ជនជាតិ​ស្បែក​ខ្មៅ​, អ្នក​ជក់បារី​។​

ឆេង​បាន​និយាយថា យើង​អាច​ធានា​លើ​អ្នកជំងឺ​របស់​យើង​ដែល​បាន​ធ្វើ​ការពិនិត្យ​មាត់​ធ្មេញ​, ថត​កាំរស្មីអ៊ិច និង​ចាក់​ថ្នាំ​ស្ពឹក គឺ​មាន​សុវត្ថិភាព​អំឡុង​ពេល​មាន​ផ្ទៃពោះ​។ ការ​មាន​ផ្ទៃពោះ​មិនមាន​ជា​ហេតុផល​ដែល​ត្រូវ​ពន្យារ​ការពិនិត្យ​មើល​ធ្មេញ​នោះទេ​។​

ក្នុងចំនោម​អត្ថប្រយោជន៍​នៃ​សុខភាព​មាត់​ធ្មេញ​អំឡុង​ពេល​មាន​ផ្ទៃពោះ​គឺថា វា​អាច​ប​ន្ថ​ការចម្លង​បាក់តេរី​ដែល​បង្ក​អោយ​ជា​ដង្កូវ​ស៊ី​ធ្មេញ​ពី​ម្តាយ​ទៅ​កូន​ដែល​ជា​បន្ថយ​ហានិភ័យ​នៃ​ការកើតមាន​ដង្កូវ​ស៊ី​ធ្មេញ​នៅ​ថ្ងៃក្រោយ​៕

 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner