ព័ត៌មានថ្មីៗ៖
 

រុស្ស៊ីៈ អភិវឌ្ឍ​រថពាសដែក​ចេះ​ហោះ​

11 Aug 2013 11:54|ដោយ៖admin | អន្តរជាតិ | មើល៖ 1959 | មតិ៖
 

រុស្សី:​រថពាសដែក​ប្រយុទ្ធ​១ មាន​សមត្ថភាព​ដូចជា មធ្យោបាយ​ចុះ​វាយលុក​ពី​ដែនអាកាសដោយ​​ឧទ្ធម្ភាគចក្រ នឹងត្រូវ​បានរ​ស្ស៊ី​បន្ត​អភិវឌ្ឍ ដើម្បី​បំពាក់​ឲ្យ​បាន​គ្រប់គ្រាន់​មុន​ឆ្នាំ​២០៣០ ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ នៃ​សង្គ្រាម​ទំនើប ។​

​មេបញ្ជាការ​កងកម្លាំង​ចុះ​ពី​ដែនអាកាស វាយលុក​ថ្មើរជើង​រុស្ស៊ី (VDV) ឧ​ត្ត​ម​ស​នី​យ៍ Vladimir Shamanov កាលពី​ថ្ងៃទី​១ ខែសីហា បាន​ឲ្យ​ដឹងថា កងកម្លាំង​នេះ នឹង​ត្រូវបាន​បំពាក់​បរិក្ខា​ប្រយុទ្ធ​អនាគត រួមមានៈ រថពាសដែក “​ឆ័​ត្រ​យោង​” ចុះ​ពីលើ​អាកាស នា​ឆ្នាំ​២០៣០ សំដៅ​ឆ្លើយតប​តាម​សំណូមពរ នៃ​សង្គ្រាម​ទំនើប ។​

​ឧ​ត្ត​ម​សេនីយ៍​រូបនេះ​បាន​បង្ហើប​ថាៈ ជម្លោះ​ប្រដាប់អាវុធ​នៅ​អំឡុង​ឆ្នាំ​២០២០ និង ២០៣០ វា​ទាមទារ​ឲ្យ​មាននូវ​មធ្យោបាយ​ប្រយុទ្ធ​កូនកាត់​ពហុ​សមត្ថភាព ជា​រថពាសដែក​ផង ហើយ​ជា​ឧទ្ធម្ភាគចក្រ​ផង ។ យើងខ្ញុំ​កំពុង​រៀបចំ​ផែនការអភិវឌ្ឍន៍ ប្រឡាយ​កាត់ រវាង​រថពាសដែក​ប្រយុទ្ធ​ធុន​ស្រាល និង​ឧទ្ធម្ភាគចក្រ អាច​ដឹក​បាន​មនុស្ស ៤ នាក់ ។​

​លោក Shamanov ឲ្យ​ដឹងថា កងកម្លាំង VDV នា​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាងមុខនេះ នឹង​ទទួលបាន​រថពាសដែក “​ឆ័​ត្រ​យោង​” BMD ដែលជា Version កែសម្រួល​ថ្មី ក៏ដូចជា​រថពាសដែក​ដឹក​ទាហាន Ralenshka និង រថពាសដែក​ដឹក​ទាហាន BTR-82 ដែល​បំពាក់​កាំភ្លើងយន្ត​ស្វ័យប្រវត្តិ 2A42 30-mm ។​

​តាម​មេបញ្ជាការ​រូបនេះ ប្រព័ន្ធគ្រប់គ្រង និង​បញ្ជាការ​យុទ្ធវិធី​ទំនើប C20 ក៏ត្រូវ​បាន​បំពាក់​ជា​បណ្តើរៗ​ផងដែរ ។​

​កងកម្លាំង​ចុះ​ពីលើ​អាកាស វាយ​ថ្មើរជើង​រុស្ស៊ី បច្ចុប្បន្ន រួមមាន​ពលទាហាន​ប្រមាណ ៣៥.០០០ នាក់ ចែកចេញជា ៤ កងពល និង​មួយ​នៃ​វរៈ​សេនា​ធំ ។ លោក Shavmanov ឲ្យ​ដឹង​ទៀតថា VDV នឹង​ត្រូវបាន​បំពេញបន្ថែម ៣ វរៈ​សេនា​ធំ​វាយលុក ចុះ​ពី​អាកាស ដើម្បី​បង្កើន​សមត្ថភាព​ប្រតិកម្ម​រហ័ស ក្នុង​ជម្លោះ​កើតមាន នា​ថ្ងៃ​អនាគត ប្រសិន​មាន​នោះ ៕

 
 
 
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner