ព័ត៌មានថ្មីៗ៖
 

រង្វង់​ចង្កេះ​ស្ត្រី​ដូចម្តេច​គឺ​ល្អ​សក្តិសម​?

11 Aug 2013 12:02|ដោយ៖admin | សុខភាព | មើល៖ 1830 | មតិ៖
 

ចំពោះ​អ្នក​បង្ហាញ​ម៉ូត រង្វាស់​៣​ត្រូវបាន​ចាត់ទុកថា "​ស្តង់ដារ​" សម្រាប់​ស្រី​ស្អាត​គឺ 90-60-90cm ។ តែ​ជាក់ស្តែង​តួលេខ​នេះ​ធ្ងន់​នៅ​ខាង​សិល្បៈ​ជាង​វេជ្ជសាស្ត្រ ពិសេស​គឺ​ចំពោះ​រង្វង់​ចង្កេះ ។​

បញ្ហា​មួយ​ដែល​ហាក់ដូចជា​ស្ត្រី​រូប​ណាក៏ដោយ​នៅក្នុង​សង្គម​ទំនើប​ក៏​យកចិត្តទុកដាក់​គឺ​លើស​ទម្ងន់ ។ ពួកគេ​ត្រូវ​គិតគូរ​ទទួលទាន​តម​យ៉ាងណា​ឲ្យ​តួលេខ BMI នៅត្រឹម​កម្រិត​អនុញ្ញាត ។​

ប៉ុ​ន្ត​តែ​ពួក​អ្នកស្រាវជ្រាវ​អង់គ្លេស​ឲ្យ​ដឹងថា មាន​វិធីសាស្ត្រ​មួយ​ប្រសិទ្ធភាព​ជាង នោះ​គឺ​ផ្អែកទៅលើ​រង្វាស់​រង្វង់​ចង្កេះ ។ តាំងពី​យូរ​មកហើយ​គេ​តែង​និយាយថា "​រង្វង់​២" (​រង្វង់​ចង្កេះ​) នៅ​ឲ្យ​ដឹង​ទាំង​អាយុ​របស់​មនុស្ស​ម្នាក់ ទាំង​ស្ត្រី និង​បុរស ។​

រាងរៅ​ផ្សេងគ្នា​នោះ "​រង្វង់​២" ក៏​ខុសគ្នា ហេតុនេះ​មិនអាច​លើក​តួលេខ​ជាក់ស្តែង​ដោយ​គ្រាន់តែ​អាច​និយាយថា ក្នុងករណី​ដ៏​សក្តិសម នោះ​រង្វង់​ចង្កេះ​មិនត្រូវ​លើស​៥០%​របស់​កម្ពស់ ។ ឧទាហរណ៍ ប្រសិន​មនុស្សម្នា​ក់មាន "​រង្វង់​២" ស្មើ​៨០%​កម្ពស់ នោះ​អាយុ​ថយចុះ​១៧% ប្រៀប​នឹង​អ្នកមាន​មាឌ​ដូចគ្នា ។​

ដូច្នេះ ប្រសិន​បុរស​ម្នាក់​មាន​កម្ពស់ ១,៧០m នោះ "​រង្វង់​២" ដ៏​សក្តិសម​មិន​លើស ៨៥cm ស្ត្រី​កម្ពស់ ១,៦០m នោះ​រង្វង់​ចង្កេះ​មិន​ហួស 80cm ។ ព្រំដែន​នេះ​ថែមទាំង​នៅត្រឹម​ត្រូវ​សូម្បីតែ​ចំពោះ​កុមារ​អាយុ​៥​ឆ្នាំ ។​

អ្នកជំនាញការ​ទូន្មាន​គួរ​ត្រួតពិនិត្យ​រង្វាស់​នេះ​កាន់តែ​ឆាប់​កាន់តែ​ល្អ​ដើម្បី​ផ្អែកលើ​មូលដ្ឋាន​នោះ​រក្សា​សុខភាព សម្រួល​ជីវភាព​ដើម្បី​បង្កើន​អាយុ ។ និយាយ​រួម ពួក​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​បាន​ចំណាយពេល​១២​ឆ្នាំ សិក្សា​ស្រាវជ្រាវ​ក្រុម​នុស្ស​មាន​អត្រា​ថយចុះ​កម្ពស់ និង​រង្វាស់​រង្វង់​ចង្កេះ​ខុសៗ​គ្នា ។ លទ្ធផល​ទាំងនេះ​បាន​ជួយ​កំណត់​តួលេខ​ដ៏​ល្អ​សក្តិសម​ចំពោះ​សុខភាព​មនុស្ស ។ ការពិសោធ​ក៏​បញ្ជាក់ថា ការប្រើ​តួលេខ BMI ក្នុងការ​ព្យាករណ៍​អាយុ​គឺ​មិនគួរ​ឲ្យ​ជឿជាក់ ៕

 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner