ព័ត៌មានថ្មីៗ៖
 

កុមារក្រោម អាយុ ១៤ឆ្នាំ ៨នាក់ បានក្លាយជា កុមាររាយការណ៍ ដែលគាំទ្រ ដោយអង្គការវិនិយោគ កុមារ ICS

11 Aug 2013 13:14|ដោយ៖admin | សេដ្ឋកិច្ច | មើល៖ 2046 | មតិ៖
 

សៀមរាប-ឧត្ដរមានជ័យ : កុមារ ៨នាក់ ក្នុងនោះមានកុមារី ៦នាក់ ដែលមានអាយុក្រោម ១៤ឆ្នាំ មកពីសាលាចំនួន ៨ ក្នុងឃុំបេង ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ត្រូវបាន អង្គការវិនិយោគកុមារ អាយ ស៊ី អេស (ICS/ Investing in Children and their Societies)) ប្រចាំតំបន់អាស៊ី ដែលមានស្នាក់ការនៅក្រុងសៀមរាប និងក្រុងសំរោង ខេត្ត ឧត្តរមានជ័យ បានជ្រើសរើស សម្រាប់បង្ហាត់បង្រៀន និងជួយគាំទ្រទាំងចំណេះដឹង ជំនាញ បច្ចេកទេស មធ្យោបាយ សម្ភារ:ប្រើប្រាស់ សម្ភារ:សិក្សា ពិសេសផ្ដល់នូវម៉ាស៊ីនថតវីដេអូខ្នាតតូច ពីម្ចាស់ជំនួយនៃប្រទេសហូឡង់ តាមរយ: ICS ប្រចាំកម្ពុជា ដើម្បីឲ្យកុមារទាំងនេះ ក្លាយជា កុមារអ្នករាយការណ៍ (Child Reporters) ដែលត្រូវបានអនុវត្តន៍ នៅទ្វីបអាហ្វិ្រក និងកម្ពុជា។

នេះគឺជាប្រធានបទដ៏ថ្មីមួយ សម្រាប់កម្ពុជា ក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោកផងដែរ ដែលរៀបចំឲ្យមានជា កុមារអ្នករាយការណ៍ព័ត៌មាន សម្រាប់ផ្តល់យុទ្ឋវិធី ក្នុងការធ្វើទំនាក់ទំទង ដោយភ្ជាប់ពួកគាត់ជាមួយនិងការរីកចំរើន នៃសម័យបច្ចេកវិទ្យា។

កុមារធ្វើជា អ្នករាយការណ៍យកព័ត៌មាន តាមរយៈការបង្ហាញជារូបភាព និងជាសម្លេងជំនួសឲ្យការផ្ញើរបាយការណ៍ តាមរយ:សារអេឡិចត្រូនិច ឬ សារដែលម្ចាស់ជំនួយ អាចមើល និងស្តាប់ពីសកម្មភាពអភិវឌ្ឍន៍ របស់សហគមន៍ របស់ពួកគេ ដែលបណ្ដា សប្បុរសជន ម្ចាស់ជំនួយទាំងនោះបានផ្ដល់ការឧបត្ថម្ភគាំទ្រ ទាំងហេដ្ឋារចនាសម្ព័ន្ធ សម្ភារ: និងរូបវន្តផ្សេងៗទៀត។

ហើយវគ្គហ្វឹកហ្វឺន សម្រាប់ឲ្យកុមារ ដែលជាអ្នករាយការណ៍ មានចំណេះដឹង និងសមត្ថភាព ក្នុងការផលិតជាខ្សែ រឿងវីដេអូ ខ្លីៗនោះ គឺបានបើកសិក្ខាសាលានៅព្រឹកថ្ងៃទី០៦ ដល់ ០៩ ខែសីហា ឆ្នាំ២០១៣នេះ នៅភូមិរង្សី ឃុំបេង ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមមានជ័យ ។ ដោយមានការចូលរួមបើកកម្មវិធីពីលោក អៀជេន ឡាអាន (Arjen Laan) នាយកអង្គការ ICS ប្រចាំកម្ពុជា និងមន្ត្រីអង្គការ ICS ដោយមានការចូលរួមពី មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ នាយកសាលា និងដោយមានអ្នកសម្របសម្រួលពី អង្គការ ICS ផងដែរ ។

កម្មវិធីនេះ វាជួយបង្កើននូវលទ្ឋភាព ក្នុងការទទួលបានម្ចាស់ជំនួយ និង ដៃគូរថ្មីៗជាច្រើនទៀត ពីព្រោះវាជួយបង្កើន ឲ្យមានការគំាទ្រពីម្ចាស់ជំនួយរបស់ ICS កាន់តែច្រើនទៀត តាមរយៈការបង្ហាញព័តមានតាមបណ្តាញ អ៊ីនធឺណិត។ វាបង្ហាញ និង ឆ្លុះបញ្ចាំងពីយុទ្ឋសាស្រ្តថ្មីរបស់អង្គការ ICS តាមរយៈការទាក់ទងទៅនឹងអ្វី ដែលជាយុទ្ឋវិធីគម្រោងថ្មី កំពុងអនុវត្តនៅក្នុងសហគមន៍ ដែលយើងធ្វើការជាមួយ ។

គម្រោងនេះក៏ក្នុងគោលបំណងធ្វើការទំនាក់ទំនង នូវអ្វីដែលកំពុងមានការផ្លាស់ប្តូរ នៅក្នុងសហគមន៍ ដែល ICS កំពុងឧបត្ថម្ភ គាំទ្រ និងជាការធ្វើឲ្យមានទំនុកចិត្ត និងការនៅជាមួយ, សហគមន៍ ជូនដល់ម្ចាស់ជំនួយផ្តល់មូលនិធិ បានដឹងនិងយល់កាន់តែច្បាស់បន្ថែមទៀត។ តាមរយៈវីដេអូ របស់អ្នករាយការណ៍កុមារ ម្ចាស់ជំនួយ និងមើលឃើញ ពីអត្ថប្រយោជន៍នៃមូលនិធិរបស់ពួកគាត់, តម្រូវការនៃការផ្តល់ឲ្យ និងពីរបៀបដែល ពួកគេជួយដើម្បីបង្កើត ពិភពលោកមួយ ដែលមានភាពល្អប្រសើរឡើង ព្រោះទំនាក់ទំនងតាមរយ:វីដេអូ គឺ មាន សារៈសំខាន់ណាស់ ដើម្បីជួយម្ចាស់ជំនួយឲ្យមើលឃើញនូវអ្វី ដែលពួកគាត់កំពុងបានជួយ ឧបត្ថម្ភ គាំទ្រ ។ ហើយវិធីសាស្ត្រនេះ វាជួយអ្នកដទៃឲ្យយល់ផងដែរ ពីតម្រូវការនៅក្នុង សហគមន៍ ហើយពីរបៀបដែលអង្គការ ICS ធ្វើការ ដើម្បី បង្កើតនូវការផ្លាស់ប្តូរ, អ្នករាយការណ៍កុមារ និងជួយឲ្យមានការផ្លាស់ប្តូរ ប្រកបដោយភាពរីកចំរើនផងដែរ ។

មាតាបិតារបស់សិស្ស លោកគ្រូ អ្នកគ្រូ និងកុមារៗ មានការសប្បាយរីករាយ និងពេញចិត្ត ដែលកុមាររាយការណ៍ បានទទួលការហ្វឹកហាត់ ចំណេះដឹង និងសមត្ថភាព សម្រាប់ការប្រើប្រាស់ម៉ាស៊ីនថតវីដេអូខ្នាតតូច ការថតវីដេអូ ការនិពន្ធ និងការផលិតខ្សែររឿងវីដេអូខ្នាតខ្លី ស្ដីពីសកម្មភាព និងជីវភាពរស់នៅរបស់ពួកគេ គ្រួសារពួកគេ និង សហគមន៍ពួកគេ ពិសេសការផលិតរឿងខ្លីទាក់ទងនិង សកម្មភាពការផ្ដាស់ប្ដូរជីវភាពរស់នៅ ឲ្យមានភាពប្រសើរ ឡើងក្រោមជំនួយឧបត្ថម្ភ គាំទ្ររបស់ អង្គការ ICS ។

នៅចុងបញ្ចប់នៃវគ្គហ្វឹកហាត់ ៤ថ្ងៃនោះ កុមារបានផលិតខ្សែររឿងវីដេអូខ្លី ៤រឿង ស្ដីពី ការធ្វើស្រែចំការ របស់ គ្រួសារកសិករមួយគ្រួសារ, ការចិញ្ចឹមមាន់របស់ក្រុមយុវជន Skype, ការដាំបន្លែជាលក្ខណ:គ្រួសារ របស់អ្នកភូមិ បេង, និងរឿងទាក់ទងមុខរបរចិញ្ចឹមជ្រូករបស់កសិករមួយគ្រួសារ ផងដែរ ។ ហើយនៅពេលខាងមុខ និងជាបន្ត បន្ទាប់ កុមារទាំង ៨នាក់នោះ ត្រូវទទួលបានការហ្វឹកហាត់បន្ថែម អនុវត្តន៍ថតរឿងដោយផ្ទាល់ និងផលិតឲ្យចេញជា សាច់រឿងវីដេអូខ្លីៗ ដើម្បីផ្ញើរជូនទៅម្ចាស់ជំនួយ និងសប្បុរសជនជនជាតិហូឡង់ នៅប្រទេសហូឡង់ តាមរយៈ អង្គការ ICS ប្រចាំកម្ពុជា ៕

 
 
 
 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner