ព័ត៌មានថ្មីៗ៖
 

ការចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ​

12 Aug 2013 09:14|ដោយ៖admin | កសិកម្ម | មើល៖ 3553 | មតិ៖
 

ការរៀប​ស្រះ​មាន​ពីរ​របៀប​គឺ : ជាការ​ជីក​ស្រះ​តូចកំ​រាលតង់​ប្លា​ស្ទីក និង​របៀប​ច្រក​បាវ​លើក​ជា​ស្រះ​កំរាល​តង់​ប្លា​ស្ទី​កដែល​ស្រះ​ទាំងនោះ​មាន បណ្តោយ ២​ម៉ែត្រ និង ទទឹង ៤​ម៉ែត្រ ។​

១- របៀប​ជីក​ស្រះ​ជា​លក្ខណៈ​គ្រួសារ​
​ជីក​ស្រះ​ដែល​មាន​បណ្តោយ ៤​ម៉ែត្រ ទទឹង ២​ម៉ែត្រ និង​ជំរៅ ១.៥ ទៅ ២​ម៉ែត្រ ។ ការជីក​នេះ​ត្រូវ​តំរូវ​ទៅតាម​មុខកាត់រ​បស់តង់​ប្លា​ស្ទី​កដែល​មាន​លក់​នៅ​ផ្សារ​ក្បែរ​អ្នក មានន័យ​ថា​ទិញ​តង់​ប្លា​ស្ទី​កសិន ទើប​ជីក​ស្រះ​តំរូវ​ជា​ក្រោយ ។​

​ក្រោយពេល​ជីក​ស្រះ​ហើយ ត្រូវ​អនុវត្តន៍​ដូចខាងក្រោម ៖
​ – វាយ​ពង្រាប​បាត​ស្រះ​អោយ​ស្មើ បើ​មាន​គ្រួស ឬ​អំបែង​ត្រូវ​រើស​យក​ចេញ ជៀសវាង​ការធ្វើអោយ​ធ្លុះធ្លាយ​នៅពេលដែល​យើង​ក្រាល​តង់​ប្លា​ស្ទី​ក។​
​ – ក្រាល​តង់​ប្លា​ស្ទីក​អោយបាន​ជុំវិញ​បរិវេណ​ផ្ទៃ​ស្រះ ។​
​ – យក​ដី​ផុស ឬ​ដី​ដែល​ជីក​មក​ទ្រាប់​បាត​ស្រះ​អោយបាន​កំរាស់ ១​តឹក ។​
​- ក្រោយពេល​ទ្រាប់​បាត​ស្រះ​ហើយ យើង​ត្រូវ​អនុវត្តន៍​ទៅតាម​ការចិញ្ចឹម​ត្រី​ខ្នាត​ធំ​ខាងលើ ។​

២- របៀប​ច្រក​ដី ឬ​ខ្សាច់​ក្នុង​បាវ​
​ យើង​យក​បាវ​មក​ច្រក​ដី ឬ​ខ្សាច់ ហើយ​រៀប​ជាលេ​ដ្ឋា​ន មាន​ជា​រាង​ចតុកោណកែង និង​ការរៀប​យក​ជា​បាវ​មិន​អាច​យក​បាវ​មួយ​ទេ​ខ្លាចក្រែង​ទប់​នឹង​ទំងន់​ទឹក​មិន​ជាប់ ។ ធ្វើយ៉ាងណា​អោយ​មាន​កំពស់​ទៅតាម​ការកំនត់​ខាងលើ ។ ការ​ទ្រាប់​បាត​ស្រះ​យក​ដី​ផុស ១​តឹក​ដូចគ្នា​មក​ទ្រាប់​បាត​ស្រះ ។ ចំណែក​ការអនុវត្តន៍​ផ្សេងៗ​ទៀត ដូច​ការណែនាំ​ខាងលើ ។​

៣- គុណប្រយោជន៍ EX-M
​ 1​- EX-M ជួយ​បំបាត់​ក្លិនស្អុយ​ក្នុង​ទឹក ព្យាបាល​ជំងឹ​ត្រី បង្កើន​អុកស៊ីសែន បង្កើត​ប្លង់តុង ត្រី​មាន​ទំងន់​ធ្ងន់ ។​
​ 2​- EX-M ជួយ​កាត់បន្ថយ​ថ្លៃ​ប្រេង​បូមទឹក​របស់​លោក​អ្នក ។​
​ ​ 3- EX-M ជួយ​កាត់បន្ថយ​ការងារ និង​ចំណេញ​ពេលវេលា ។​


* ចំណាំ : ការចិញ្ចឹម​ត្រី​ក្នុង​ស្រះ​មួយ​ក្រោយពី​ទទួលផល​បាន ២​ដង​ហើយ ត្រូវ​ប្តូរ​ចិញ្ចឹម​ប្រភេទ​ត្រី​ផ្សេង​ទើប​ឆាប់​ធំធាត់​លឿន ។​

 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner