ព័ត៌មានថ្មីៗ៖
 

ក្រុមខណ្ឌឬស្សីកែវចាញ់ ក្រុម Camintel ងើបមុខ លែងរួចក្នុងលទ្ធផល ៦-១

12 Aug 2013 11:25|ដោយ៖admin | ព័ត៌មានកីឡា | មើល៖ 1850 | មតិ៖
 

ភ្នំពេញៈ  ក្រុមកីឡាបាល់ទាត់ ខណ្ឌឬស្សីកែវ បានទទួលបរាជ័យ ក្រោមថ្វីជើងក្រុម Camintel Camintel ក្នុងលទ្ធផល បច្ចេកទេស ១-៦ ពីជំនួបមិត្តភាពជាតិ និងកម្តៅសាច់ដុំ កាលពីរសៀល ថ្ងៃសៅរ៍ ទី១០ សីហា នៅលើទីលាន ស្តាតចាស់ កងយោធពលខេមរភូមិន្ទ ។

ចាប់ផ្តើមប្រកួតភ្លាម ក្រុមខណ្ឌឬស្សីកែវ បានវាយសម្រុក យ៉ាងខ្លាំងទៅលើក្រុម Camintel ប៉ុន្តែគ្មាន ឱកាសរកបានគ្រាប់ បាល់ជួនក្រុមទេ បានត្រឹមតែប្រលែង លេងនៅមុខទី ព្រោះខ្សែការពារខាងក្រុម Camintel ការពារធ្វើការបានល្អ ។ លេងរហូតដល់នាទីទី៣៥ ទើបក្រុម Camintel មានឱកាសរកបាន១គ្រាប់ ដោយកីឡាករ សុវណ្ណី ពាក់ស្លាកលេខ១១ មុនពេល២នាទីបន្ទាប់ ដោយកីឡាករ សុវណ្ណី ដដែល និងមិត្តរួមក្រុមដោយកីឡាករ សំអាត ពាក់ស្លាកលេខ១៧ នៅនាទីទី ៣៩ ដែលជាគ្រាប់នាំមុខ ក្រុមខណ្ឌឬស្សីកែវ ៣-០ ។

ចូលមកដល់តង់ទី២ ក្រុម Camintel មានឱកាសរកបាន ១គ្រាប់បាល់ជូន ក្រុមទៀត ដោយកីឡាករ ញ៊ឹក សូនី ពាក់ ស្លាកលេខ៥ នៅនាទី៥៦ នៅនាទីទី៥៩ ដោយកីឡាករ ឧត្តម ពាក់ស្លាកលេខ ២០ រកបានគ្រាប់ ទី៥ មុនពេលខណ្ឌឬស្សីកែវ បានឃើញចំណុចខ្សោយ ក៏វាយបកបាន ១គ្រាប់វិញ ដោយកីឡាករ សុផល ពាក់ស្លាកលេខ១១ នាទីទី៧៥ ។

ការប្រកួតយ៉ាងស្វិតស្វាញ នៅលើទីលាននៅតែបន្ត រហូតដល់នាទីទី៨៩ បែរជាក្រុម Camintel ឆ្លៀតបាន១គ្រាប់ទៀត ទាំងមិនដឹងខ្លួន ដោយកីឡាករ ភក្តី  ពាក់ស្លាកលេខ៧ ដែលនាំឱ្យចប់ ការប្រកួតពេញម៉ោង ក្រុមខណ្ឌឬស្សីកែវ ១ និងក្រុម Camintel ៦ ។

ក្រោយពីទទួលបាន ជោគជ័យលោក Kang Namkook អគ្គនាយកក្រុមហ៊ុន Camintel បានមានប្រសាសន៍ថា” ជំនួប មិត្តភាព រវាងក្រុមខណ្ឌឬស្សីកែវ និងក្រុម Camintel គឺជាការប្រកួត ដែលធ្វើឡើង ដើម្បីរឹតចំណងមិត្តភាព ក៏ដូចជាដក ស្រង់យកបទពិសោធន៍ និងបច្ចេកទេស រវាងគ្នានឹងគ្នា ។ ក្រុម Camintel តែងតែរៀបចំការ ប្រកួតមិត្តភាពនេះឡើង ដើម្បីជួយគាំទ្រ និងលើកកម្ពស់ វិស័យកីឡា កម្ពុជាឲ្យកាន់តែ រីកចម្រើនខ្លាំងថែមទៀត” ។

លោកបាន គូសបញ្ជាក់ថា សព្វថ្ងៃនេះវិស័យកីឡានៅកម្ពុជា កំពុងតែរីកចម្រើនខ្លាំង និងទទួលបាន ការគាំទ្រពីយុវជន ជាច្រើន ព្រោះកីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព ពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ ពីប្រទេសមួយ ទៅប្រទេស មួយទៀត ៕

 
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner