ព័ត៌មានថ្មីៗ៖
 

កីឡាការិនីហុកគីកម្ពុជា ចូលរួមប្រកួត 1st Asian Challenge ពាក់ កណ្តាលខែសីហា

12 Aug 2013 14:55|ដោយ៖admin | ព័ត៌មានកីឡា | មើល៖ 1840 | មតិ៖
 

ភ្នំពេញ៖  សហព័ន្ធកីឡាហុកគី កម្ពុជា ត្រៀមបញ្ជូលកីឡា ការិនីហុកគីកម្ពុជា ទៅចូលរួមកម្មវិធី ប្រកួតដណើ្តម ពានរង្វាន់ 1st Asian Challenge នៅទីក្រុងបាងកក ប្រទេសថៃ ដែលចាប់ផ្តើមប្រកួត ពីថ្ងៃទី ១ ដល់ ៨ កញ្ញា ឆ្នាំ២០១៣ ។ការចេញការប្រកួតលើកនេះ គឺជាការស្ទាប់ស្ទង សមត្ថភាព និងដកស្រង់ បទពិសោធន៍ បច្ចេកទេសកីឡាការិនី បរទេស។

លោក ញ៉ាន សុខវិសាល បានមានប្រសាសន៍ថា ការចេញទៅចូលរួមប្រកួតឆ្នាំនេះ ប្រទេសថៃបាន អនុញ្ញាតឲ្យកីឡាការិនី ហុកគីកម្ពុជា ទៅហ្វឹកហាត់បន្ថែម នៅទីនេះ រយៈពេល ១៥ ថ្ងៃមុន ដើម្បីត្រៀម សមត្ថភាព ក្នុងការប្រកួតលើកនេះ។ កីឡាការិនីហុកគីកម្ពុជា នឹងចេញដំណើរ ទៅប្រទេសថៃ នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៣ ។ មូលហេតុដែលនាំឲ្យ មានការយឺតយ៉ាវ ក្នុងការចេញដំណើរនោះ ដោយសារតែរងចាំ Passport ធ្វើអត់ទាន់ ទើបសម្រេច ចេញដំណើរ នៅថ្ងៃទី ១៥ ខែសីហានេះ។

ក្នុងការប្រកួតមាន ប្រទេសចំនួន ៦ ប្រទេស ក្នុងនោះរួមមាន កម្ពុជា សឹង្ហបូរី ស្រីលង្កា ប៉ាគីស្ថាន ថៃ និងមីយ៉ាន់ម៉ា និងការប្រកួត ក្រុមបុរសមានតែ ៤ ប្រទេស ប៉ុណ្ណោះ ដូចជា ថៃ ស្រីលង្កា កាហ្សាស្ថាន និងមីយ៉ាន់ម៉ា ខណ:ក្រុមបុរសកម្ពុជា ពុំបានបញ្ជូនទៅទេ។

កម្មវិធីប្រកួត របស់ក្រុមហុកគីនារីកម្ពុជា

ថ្ងៃអាទិត្យទី ១ ខែកញ្ញា ឆ្នាំ២០១៣ ម៉ោង ១៧:០០ កម្ពុជា ប្រកួតជាមួយនឹង សឹង្ហបូរីថ្ងៃចន្ទទី ២ ខែកញ្ញា ឆ្នាំ២០១៣ ម៉ោង ១៩:០០ កម្ពុជា ប្រកួតជាមួយនឹង ថៃ

ថ្ងៃពុធ ទី ៤ ខែកញ្ញា ឆ្នាំ២០១៣ ម៉ោង ១៧:០០ កម្ពុជា ប្រកួតជាមួយនឹង ប៉ាគីស្ថាន
ថ្ងៃព្រហស្បត៍ទី ៥ ខែកញ្ញា ឆ្នាំ២០១៣ ម៉ោង ១៧:០០ កម្ពុជា ប្រកួតជាមួយនឹង ស្រីលង្កា
ថ្ងៃសៅរ៍ទី ៧ ខែកញ្ញា ឆ្នាំ២០១៣ ម៉ោង ៨:៣០ កម្ពុជា ប្រកួតជាមួយនឹង មីយ៉ាន់ម៉ា៕

 
 
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner