ព័ត៌មានថ្មីៗ៖
 

ក្រុម​ខេត្ត​ស្វាយរៀង​វ័យ​ចាស់​ស្មើ ក្រុម​ខេត្ត​ព្រៃវែង​វ័យ​ចាស់ ក្នុង​លទ្ធផល ៣-៣

12 Aug 2013 15:21|ដោយ៖admin | ព័ត៌មានកីឡា | មើល៖ 1693 | មតិ៖
 

ភ្នំពេញៈ ជំនួបមិត្តភាពជាតិ និងកម្តៅសាច់ដុំពី ការប្រកួតបាល់ទាត់ ក្រុមខេត្តព្រៃវែងវ័យចាស់ បានយកស្មើ ៣-៣ ជា មួយក្រុមខេត្តស្វាយរៀង វ័យចាស់ដូចគ្នា កាលពីយប់ថ្ងៃសៅរ៍ ទី១០ សីហាអាទិត្យមុន នៅលើទីលានសិប្បនិមិត្ត 3G ។

បាល់បានចាប់ផ្តើមវិលបាន១០នាទី ព្រៃវែងបានរបូតមួយ គ្រាប់បាត់ទៅហើយពី ការធ្វើបានសម្រេច ដោយកីឡាករ ឧត្តរ ពាក់ស្លាកលេខ៧ របស់ក្រុមខេត្តស្វាយរៀង តែលុះបាន១៩នាទីបន្ទាប់ ព្រៃវែងបានវាយបក តាមបានស្មើវិញដោយ កីឡាករ វ៉ាន់ លី ពាក់ស្លាកលេខ៦ ។ ការវាយសម្រុកទៅវិញទៅ មកមិនមានក្រុមណាមួយ បានរបូតគ្រាប់ ជាបន្តទៀត ឡើយពោលគឺ រក្សាលទ្ធផល បណ្តោះអាសន្ន ១-១ ក្នុងវគ្គទី១ ។

ចូលមកដល់តង់ទី២ក្រោយ ពីការសម្រាក ព្រៃវែងបានថែមគ្រាប់ទី២ របស់ខ្លួន ដោយកីឡាករខែ្ស ប្រយុទ្ធប្រធានក្រុម ស សុខា ពាក់ស្លាកលេខ២៧ នៅនាទីទី៥៧ តែជាអកុសល ក៏បានរបូត១គ្រាប់ភ្លាមៗ ពីការធ្វើបានសម្រេច ដោយកីឡាករ ឃុន ណារ៉ាត់ ត្រឹមនាទី៧០ ។

ឃើញស្ថានភាពកាន់តែយ៉ាប់ ទៅបែបនេះ ក្រុមខេត្តស្វាយរៀង បានប្តូរយុទ្ធសាស្រ្ត ដើម្បីបន្តវាយសម្រុកទៅ លើក្រុមខេត្តព្រៃវែងដដែល ក៏ឆ្លៀតរកបានគ្រាប់ទី៣ នៅនាទីទី៧៣ ដោយកីឡាករ កក្កដា ពាក់ស្លាកលេខ៨ មុនពេលកីឡាករ ឧត្តរ ដដែលរកបានគ្រាប់ទី២ របស់ខ្លួននៅនាទីទី៧៦ ដែលលទ្ធផល ៣-៣ បានបន្តរហូតដល់ បញ្ចប់នៃការប្រកួតពេញ ម៉ោង និងថែមបង្រ្គប់ ២នាទី ៕

 
 
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner