ព័ត៌មានថ្មីៗ៖
 

របៀបដាំល្ពៅ

12 Aug 2013 16:22|ដោយ៖admin | កសិកម្ម | មើល៖ 4526 | មតិ៖
 

ដំណាំល្ពៅ
I.ស្ថានភាពទូទៅ
ល្ពៅជាប្រភេទដំណាំបន្លែម្យ៉ាងដែលដុះលូតលាស់នៅលើពីភព លោកជាច្រើនពាន់ឆ្នាំកន្លងមកហើយម្យ៉ាងទៀតវាក៏ត្រូវបានគេប្រើ
ប្រាស់ជាបន្លែដ៏មានប្រជាប្រិយភាពនៅក្នុងជីវភាពប្រចាំថ្ងៃ។ គេបានបែងចែកល្ពៅជាពីរ ប្រភេទគឺៈ
- ល្ពៅផ្លែទ្រមៀច
- ល្ពៅផ្លែវែងឬ ល្ពៅទ្រូ
យោងតាមលទ្ធផលវិភាគក្នុងឆ្នាំ១៩៧២ ដោយអង្គការ FAO និងនាយកដ្ឋានអប់រំ សុខភាពសាធារណៈនៃសហរដ្ឋអាមេរិ នៅលើផ្នែកប្រើប្រាស់ជាបន្លែក្នុងទម្ងន់១០០g ដែល អាចបរិភោគបានមានក្នុងតារាងខាងក្រោមៈ
តារាអាហារូបត្ថម្ភទម្ងន់ ១០០g បរិភោគបាន
សារធាតុសំខាន់ៗ ១០០g ចំអិន
ទង និង ផ្កា ផ្លែ
ថាមពល ២១ ការឡូរី ២៧ ការឡូរី
ជាតិទឹក ៩២% ៩១.៩%
ប្រូតេអ៊ីន ៣.០ ០.៧ g
ប្រេង ០.៤ g ០.២ g
ការបូនអ៊ីត្រាត ៣.០ g ៦.៦ g
ជាតិសរសៃ ០.៧ g ០.៨ g
ជាតិផេះ ១.០g ០.៦ g
Ca ៣.៧ mg ២៤ mg
P ៩៩ mg ៣៣ mg
Fe ២.១០ mg ០.៧ mg
Na ៦.០ mg ៨.០ mg
K ៤៧២ mg ៣៥០ mg
ការូតែន ១៩៤០ mcg ៧៨៥ mcg
ក្រៅពីនេះវាមានសារធាតុរ៉ែ និងវីតាមីនជាច្រើនទៀតដូចជា វីតាមីនB ជាពិសេសគឺប្រភព វីតាមីនA ល្ពៅអាចដុះលូតលាស់បានពីតំបន់វាលទំនាបរហូតដល់ខ្ពង់រាប។ ក្នុងករណី សីតុណ្ហភាពសមស្របធ្វើឲ្យបរិមាណផ្កាឈ្មោល និងបរិមាណផ្កាញីមានអត្រាប្រហែលគ្នា ការរោយលំអងពីកេសរឈ្មោលទៅកេសរញីបានលឿន ធ្វើឲ្យការបន្តពូជប្រព្រឹត្តទៅបាន ល្អ។
ម្យ៉ាងវិញទៀតដំណាំប្រភេទនេះមិនទាមទារនូវសក្តានុភាពនៃជីជាតិដីខ្លាំងក្លានោះ ឡើយ គេចាត់បញ្ចូលទៅក្នុងក្រុមធន់ទ្រាំ នឹងដីអាស៊ីតវាអាចដុះលូតលាស់បានលើដីដែល មាន PH 5,5-7,0 ហើយជ្រាបទឹកបានល្អ វាមិនទាមទារនូវអត្រាសំណើមខ្ពស់ដូចដំណាំ ឯទៀតប៉ុន្មានទេ ពីព្រោះថាបើសំណើមកើនឡើងធ្វើឲ្យងាយនឹងកើតជម្ងឺផ្សេងៗនៅលើដើម និតស្លឹក ។
II.បច្ចេកទេសដាំដុះ
១,ការច្រើសរើសពូជ
នៅក្នុងវិស័យដាំដុះពូជជាកត្តាសំខាន់ជាងគេដូចនេះការជ្រើសរើសពូជត្រូវអនុលោម ទៅតាមលក្ខណៈសំខាន់ៗដូចខាងក្រោមៈ
ក.អំពីប្រភេទពូជៈ ពូជល្ពៅដែលប្រជាកសិករកំពូងធ្វើការដំាដុះមាន ៤យ៉ាងគឺៈ
ល្ពៅក្អែកៈ សំបកមានពណ៌ខ្មៅ ផ្លែមូលទ្រមៀចតូច សាច់ពណ៌លឿងចាស់ហើយ ក្រាស់ គ្រាប់តូចៗមូលៗសាច់ល្អិត ពូជនេះផ្លែច្រើនក្នុងមួយដើមៗវាមានទងផ្លែតូចខ្លី ស្លឹក តូចចល្អិត ហើយមានរោមច្រើន គេឲ្យឈ្មោះថាល្ពៅភ្នំ។ ប្រភេទពូជនេះធន់ទ្រំាគេអាចដាំ នៅរដូវភ្លៀងបាន ព្រោះវាធន់ទ្រាំទៅនឹងអាកាសធាតុក្តៅ ហើយមានអាយុកាលលូតលាស់ ខ្លី។
ល្ពៅព្នងៈ សំបកពណ៌ប្រផេះធម្មតា ផ្លែតូចទ្រមៀចទងធំៗកទងធំៗ កទងវែង ដើម តូចល្អិត ថ្នាំងរង្វើល ស្លឹកតូចមូលរោមស្តើងហើយទន់ ស្លឹកបៃតងខ្ចី សាច់ហាប់ណែន ពណ៌លឿង ប៉ុន្តែផ្អែម គ្រាប់តូចសំប៉ែតសាច់មានសរសៃបន្តិច។ ពូជនេះភាគច្រើនដាំនៅ តំបន់ ខ្ពងរាបនិងវាលរាប ហើយនៅរដូវវស្សាវាធន់ទ្រាំរទៅនឹងអាកាសធាតុក្តៅ គេហៅថា ល្ពៅល្អិត ឬល្ពៅព្នង។
-ល្ពៅទ្រូង ឬល្ពៅហាបៈ ពូជនេះមានស្លឹកធំ ដើមធំថ្លោស ទងស្លឹកវែងៗ ស្លឹកធំ មូល ត្រវែង ហើយស្តើងពណ៌បៃតងខ្ចី ផ្លែរង្វើលធំសាច់ស្តើង សំពកពណ៌ប្រផេះខ្លះមូលទ្រវែង ស្រួចក្បាល ស្រួចកន្ទុយ សាច់ពណ៌លឿងភាវ ហើយមានសរសៃច្រើន មិនហាប់ មិន ស្អិត ហើយមានជាតិផ្អែមទាប គ្រាប់របស់វាធំសំប៉ែត វែង។ ពូជប្រភេទនេះគេច្រើនតែដាំនៅតាម តំបន់វាលទំនាប និងរដូវទឹកសំរក ព្រោះវាមិនធន់ទ្រាំ នឹងអាកាសធាតុក្តៅ។
ខ. លក្ខខណ្ខនៃការជ្រើសរើស
ការជ្រើរើសពូជ សម្រាប់ការដាំដុះត្រូវគិតពីលក្ខណៈសំខាន់ៗដូចតទៅៈ
-ពូជបង្កាត់ពូជ Hybrid F1 ជាពូជដែលផ្តលទិន្នផលខ្ពស់
-ពូជបង្កាត់សេរី OPV ឬពូជប្រពៃណីអាចទុកបន្តពូជទៅជំនាន់ក្រោយទៀតប៉ុន្តែកំរិតទិន្នផលទាបជាងពូជបង្កាត់ ។ ជាពិសេសគឺពូជដែលផ្តល់ទិន្នផលខ្ពស់ សមស្របតាមតំបន់ ធន់ទ្រាំនឹងជម្ថឺសត្វល្អិត បំផ្លាញ ពេញនិយមនៃការប្រើប្រាស់ រីឯគ្រាប់ពូជមានសុខភាពល្អ គ្មានជម្ងឺ និងសត្វល្អិត បំផ្លាញ ភាគរយនៃដំណូះគ្រាប់លើសពី៨០% ។
២.ការរៀបចំដី
ល្ពៅអាចឆ្លើយតបទៅនឹងដីស្ទើរគ្រាប់ប្រភេទ ប៉ុន្តែដីដែលមានជីជាតិទាបធ្វើឲ្យល្ពៅ ឆាប់ងាប់ដើម។ ប្រភេទដីដែលអំណោយោលដល់ដំណាំល្ពៅគឺដីល្ប់ល្បាយខ្សាច់ ដី ក្រហម រដីខ្មៅ ប៉ុន្តែដីដែលជ្រាបទឹកមិនល្អ មិនអាចឲ្យល្ពៅទទួលបានទិន្នផលខ្ពស់ឡើយ។ ម្យ៉ាង ទៀតមិនត្រូវដាំល្ពៅក្រោយពីត្រសក់ ឪឡឹកត្រឡាច ជាពិសេស ដំណាំអំបូរ។ ដើម្បីឲ្យការ ដាំដុះមានលក្ខណៈងាយស្រួល ត្រូវភ្ជួរហាលដីឲ្យបានច្រើនសារហាលដីឲ្យបានយូរថ្ងៃនិង រាស់បំបែកដីឲ្យល្អិត ហើយយករងដែលមានទទឹង ១៨០ សង់ទីម៉ែត្រ កម្ពស់រង ២៥.៣០ សង់ទីម៉ែត្រ ចំងាយរណ្តៅ ១២០ សង់ទីម៉ែត្រ បន្ទាប់មកយកជីធម្មជាតិគ្រាប់ប្រភេទមក ដាក់បាតរណ្តៅឲ្យបានច្រើន ហើយសប់ដីឲ្យចិតពីលើ ។
៣. វិធីសាស្ត្រដាំដុះ
មុននឹងដាំយកគ្រាប់ពូជមកសំអាតជាមុន បន្ទាប់មកដាក់ហាលថ្ងៃឲ្យក្តៅដើម្បីដាស់ ដំណេកគ្រាប់ពូជហើយដាក់ត្រំាទឹកមួយយប់ ក្រោយមកកគ្រាប់ពូជទៅលាយជាមួយនឹង ថ្នាំសម្លាប់ផ្សិតបន្តិចៗដូចជា Mancozed, Zineb ឬ Orthocide ក្នុងកំរិត ៣g = ១គ.ក្រគ្រាប់ ជម្រៅ ២-៣ សង់ទីម៉ែត្រ ក្នុង១ហិកតា គេដាំចំនួន ៤៥៦៥រណ្តៅ ឬគុម្ពដោយប្រើគ្រាប់ ពូជចំនួន ៤-៥ គ.ក្រ ។
៤.ការជ្រំជ្រោយដី
ជ្រំជ្រោយដីមានសារៈប្រយោជន៍ធ្វើឲ្យធីធូរបន្ថយការដុះស្មៅបង្កឲ្យដីមានសំណើម គ្រប់គ្រាន់ងាយស្រួលដល់ការដុះលូតលាស់ ព្រមទាំងបំបាត់ជំរកសត្វផ្សេងៗ គេជ្រំដោយ ចប ដើម្បីបំផុសដីនិងពូនគល់ក្រោយពីដាំរយៈពេល ១៥-២០ថ្ងៃ។ ពេលនោះគេអាចដក រំលោះកូនចេញ ដោយទុកតែ ២-៣ ដើមក្នុង១ គុម្ព។
៥- ការប្រើប្រាស់
ដើម្បីឲ្យការលូតលាស់បានលឿននិងការបន្តពូជបានល្អគេត្រូវបែងចែកការដាក់ជីជា៣ លើកៈ
-លើកទី១: យកជី ១៥.១៥.១៥ ចំនួន ១០០គីឡូក្រាម លើផ្ទៃដី ១ហិកតា មកដាក់ រោយជុំវិញគល់ចំងាយ ២០-៣០សង់ទីម៉ែត្រ មុនពេលជ្រំជ្រោយដីលប់គល់បន្ទាប់មក ជ្រំដីលប់និងពូនគល់ឡើង។
-លើកទី២: យកជីអ៊ុយរ៉េមកលាយជាមយយទឹក ហើយស្រោចឲ្យជោគជុំវិញគល់ ដោយប្រើ ១៥-២០ក្រាម លាយទឹក ១៨-២០លីត្រ ។ សម្រាប់ផ្ទៃដីមួយហិកតាត្រូវប្រើក្នុង កំរិត ២៥-៣០ គីឡូក្រាម ។
-លើកទី៣: យកជី ១៥.១៥.១៥ ចំនួន ១០០គីឡូក្រាមលើផ្ទៃដី១ ហិកតាមកដាក់ ក្បែរគុម្ពចំងាយ ៣០សង់ទីម៉ែត្រ ហើយកប់ដីឲ្យជិតពីលើ ដើម្បីឲ្យល្ពៅផ្លែបានច្រើន ហើយ ផ្លែលូតលាស់បានល្អរយៈពេល៤០ថ្ងៃក្រោយដាំ ។
៦- ការស្រោចស្រព
ល្ពៅជាប្រភេទដំណាំធន់ទ្រាំទៅនឹងការកង្វះទឹក ឬភាពរាំងស្ងួត ប៉ុន្តែកាលណាវគ្គ ចេញផ្កាសំណសំណើមដីមិនគ្រប់គ្រាន់ធ្វើឲ្យថយចុះការបន្តពូជបាត់បង់បរិមាណផ្លែយ៉ាង ច្រើន។ ការស្រោចស្រពចែកចេញជា ៣វគ្គធំៗ :
-វគ្គលូលាស់រហូតដល់ចេញផ្កាឈ្មោលៈ វាត្រូវការទឹកជាមធ្យមរយៈពេល ៣-៤ថ្ងៃ ផ្តល់ ទឹកម្តង ប៉ុន្តែសំណើមដីមិនត្រូវឲ្យលើសពី ៦០-៦៥ %។
-វគ្គចេញផ្កាដល់ផ្លែៈ វគ្គនេះត្រូវផ្តល់ទឹកឲ្យបានគ្រាប់គ្រាន់ដើម្បីឲ្យការបន្តពូជប្រព្រឹត្ត ទៅបានល្អ ត្រូវរក្សាសំណើមក្នុងកំរិតថេរពី ៧០-៧៥ % ។
-វគ្គផ្លែចាស់ និងទុំៈ ការផ្តល់ទឹកត្រូវថយចុះមកវិញបន្តិចម្តងៗ ហើយផ្ងាកទាំស្រុង ពលេល្ពៅចាប់ផ្តើមប្រមូលផលដំបូង។
III. អំពីជម្ងឺនិងសត្វល្អិត
១-អំពីជម្ងឺសំខាន់ៗ
ល្ពៅក៏ដូចជាដំនាំឯទៀតដែរ តែងតែទទួលរងនូវជម្ងឺជាច្រើនប្រភេទ ដែលបង្កដោយ កុ្រមជម្ងឺ និងវីរុស។
ក.ជម្ងឺបង្កឡើងដោយផ្សិត
ជម្ងឺរលួយគល់កូនៈ វាបង្កឡើយដោយភ្នាកងារបង្ករោគ ៣ប្រភេទៈ Rhizoctonia solani, Pythium SPP, និង Fusaium SPP។ ជម្ងឺប្រភេទនេះ មេរោគភាគច្រើនរស់នៅជាមួយ គ្រាប់ពូជ និងដីវាអាចឆ្លងនៅពេលកូនល្ពៅចាប់ផ្តើមដុះពន្លក ធ្វើឲ្យកូនល្ពៅតូចៗរលួយគល់ ក្នុងរយៈពេល ៤-៧ ថ្ងៃក្រោយដាំ ។ ក្នុងករណីមានជម្ងឺប្រភេទនេះកើតឡើង ទោះជាវាមិន រលួយគល់ក៏វាធ្វើឲ្យកូនល្ពៅដុះលុតលាស់ខ្សោយ និងអាចធ្វើឲ្យល្ពៅងាប់ក្នុងពេលចេញផ្កា។
ជម្ងឺពពាលលឿងស្លឹកៈវាបង្កឡើងដោយភ្នាក់ងារបង្ករោគឈ្មោះPseudoperonospora cubensis។ ជម្ងឺប្រភេទនេះតែងតែធ្វើឲ្យស្លឹកល្ពៅលឿងៗដុំៗហើយពពាលៗក្រោយមកធ្វើឲ្យ ស្លឹកស្ងួត វាតែងកើតឡើងនូវរដូវក្តៅហើយគ្រប់ដំណាំអំបូរ Cucurbitaceae។ រោគសញ្ញា កើតចេញពីស្លឹកក្រោមក្បែរដីរីករាលដាលឡើងមកស្លឹកលើ ក្នុងវគ្គចេញផ្កានិងផ្លែ។
ជម្ងឹផ្សិតម្សៅលើស្លឹកោៈ វាបង្កដោភ្នាក់ងារបង្ករោគឈ្មោះ Erysiphecichoracearum និងSphaerotheca fuligena។ ដំបូងសង្កេតឃើញចំនុចម្សៅៗជាដំណក់ៗនៅលើស្លឹកបន្ទាប់ មកចំណុចដំណក់នោះរីធំទៅៗ ហើយដុះចេញនូវម្សៅសៗពេញផ្ទៃស្លឹកបន្ទាប់មកហុយឆ្លង ពីចំការមួយទៅចំការមួយ ធ្វើឲ្យស្លឹកស្ងួតអាចធ្វើឲ្យល្ពៅបន្ថយការបន្តពូជនិងផ្លែមិនរីកធំ មិនទុំពេញ លក្ខណៈបាន។ ជម្ងឺប្រភេទនេះកើតឡើងលើដំណាំអំបូរ Cucurbitaceae និង Leguminosae ។
-ជម្ងឺរលួយក្តឹបៈ វាបង្កដោយភ្នាក់ងារបង្ករោគឈ្មោះ Choanephora cucurbitarum, Pythium, SPP និង Rhizoctonia solani។ ជម្ងឺប្រភេទនេះតែងធ្វើឲ្យមានការរំខានដល់ការ បន្តពូជ មេរោគផ្សិតធ្វើឲ្យប៉ះពាល់ដល់កេសរញី និងឈ្មោល ធ្វើឲ្យផ្កាញីមិនអាចបន្តពូជបាន ក្តឹបមិនរីកធំបន្ទាប់មកប្រែពណ៌ទៅជាលឿងហើយរលួយជម្ងឺប្រភេទនេះកើតភាគច្រើននៅ រដូវក្តៅមានហើយមានសំណើម។
-វិធានការការពារនិងកំចាត់ៈ ភ្ជួរហាលដីឲ្យស្ងួតយូរថ្ងៃមុននឹងដំា កំចាត់ស្មៅឲ្យស្អាត ផ្លាស់ប្តូរមុខដំនាំ សំអាតគ្រាប់ពូចុនដាំ ជ្រើសរើពូជធន់ទ្រាំ និងជ្រើសរើសរដូវដាំដុះ។ ជា ពិសេសត្រូវយកគ្រាប់ពូជទៅលាយជាមួយថ្នាំសម្លាប់ផ្សិតមុនដាំ ម្យ៉ាងទៀតយកថ្នាំសម្លាប់ ផ្សិតដូចជា Zineb Mancozeb Orthocid មកលាយទឹកបាញ់ឲ្យជោគក្រោយពីកូនល្ពៅដុះ ពន្លក ព្រមទាំងបាញ់ទប់ទល់រយៈពេល៤-៧ ថ្ងៃម្តងពេលមានរោគសញ្ញាដំបូង។
ខ. ជម្ងឺបង្កឡើងដោយវីរុស
មានជម្ងឺវីរុសជាច្រើនប្រភេទដែលកើតនៅលើដំណាំល្ពៅដូចជាៈ
-ជម្ងឺរួញត្រួយៈ ជំងឺនេះបង្កឡើងពីរុយស
-ជម្ងឺរួញស្លឹកៈ បង្កឡើងពីខ្ញុងតូចៗស្លាបរឹង និងឆ្លងតាមរយៈគ្រាប់ពូជដែលធ្លាប់ ទទួលរងការបំផ្លាញពីជម្ងឺប្រភេទនេះពីមុនមក ជម្ងឺប្រភេទនេះពីមុនមក ជម្ងឺប្រភេទនេះអាច កើតនៅលើផ្លែល្ពៅ ធ្វើឲ្យផ្លែប្រែប្រួលទម្រង់សំបកក្រាស់ខុសពីធម្មតា ហើយក្រិនមិនធំធាត់ ឡើយ ។
-ជម្ងឺតឿ និងពកឫសៈ ជម្ងឺប្រភេទនេះគេតែងសង្កេតឃើញកើតនៅក្នុងវគ្គលូតលាស់ ធ្វើឲ្យដើមល្ពៅប្រែពណ៌ទៅជាពណ៌បៃតងក្រមៅហើយ រួញតឿលែងលូតលាស់។
វិធានការការពារ និងកំចាត់សត្វល្អិតៈ
-ជ្រើសរើសពូជសុទ្ធគ្មានសត្វល្អិត និងជម្ងឺបំផ្លាញ
-ប្តូរដី និងផ្លាស់មុខដំណាំ
-ដកដើមដែលមានជម្ងឺវីវ៉ុសទៅដុតចោល
២.អំពីសត្វល្អិតចង្រៃ
មានសត្វល្អិចង្រៃជាច្រើនប្រភេទដែលស៊ីបំផ្លាញ និងចម្លងរោគ ដូចនេះគេចែកចេញ ជា២ ផ្នែកគឺៈ
ក.សត្វល្អិត និងភ្នាក់ងារបង្ករោគ
សត្វល្អិតចង្រៃប្រភេទនេះមានច្រើនដូចជា ចៃបៃតងជញ្ជក់ស្លឹក មមាចចញ្ជក់ស្លឹក ខ្ញុងពពាលតូចៗតែងបង្កឲ្យកើតជម្ងឺវីរ៉ុសច្រើនប្រភេទ។
ខ.សត្វល្អិតបំផ្លាញផ្ទាល់
មានសត្វល្អិតបំផ្លាញជាច្រើនប្រភេទដែលតែងស៊ីស្លឹកផ្កា ផ្លែ និងដើមដូចជាៈ
-អណ្តើកមាស់ពណ៌លឿងៈ វាស៊ីត្រួយខ្ចីៗ ផ្កាញី និងផ្កាឈ្មោលធ្វើល្ពៅថយចុះ នូវការលូតលាស់និងបន្តពូជ។
-ស្រឹងល្ពៅៈ វាជញ្ជក់ស្លឹក និងផ្កាផ្លែតូចៗធ្វើឲ្យផ្លែលែងធំ ហើយស្អុយលែង លូតលាស់។
-រុយទិចផ្លែៈ រុយប្រភេទនេះទិចបញ្ចូលពងទៅក្នុងផ្លែធ្វើឲ្យផ្លែរលួយមិនធំបាន
-ដង្កូវកាត់ដើមៈ ដង្កូវប្រភេទនេះវាកាត់គល់កូនដំនាំខ្ចីៗកក្នុងវគ្គលូតលាស់ដំបូង
-ដង្កូវចោះផ្លែៈ ដង្កូវប្រភេទនេះវាកកេរស៊ីផ្លែ ដើម ស្លឹកគ្រប់វគ្គលូតលាស់ដំណាំ។ វិធានការការពារៈ
វិធានការតាមបែបជីវសាស្ត្រៈ
ត្រូវសំអាតស្មៅក្នុងចំការ ដាំឲ្យមានចន្លោះគុម្ព និងជួរឲ្យបានសមស្របផ្លាស់ប្តូរមុខដាំ នាំ ហាលដីឲ្យបានយូរខែ ជ្រើសរើសពូជដែលសមស្របទៅនឹងតំបន់ដាំដុះ។ វិធានការ តាមបែបគីមីៈ
ត្រូវរោយថ្នាំ Furadan ជុំវិញគល់ អាចយកថ្នាំគីមីលាយទឹកបាញ ពេលសត្វល្អិតមិន ទាន់ពេញវ័យ។
IV. ការប្រមូលផល
ការប្រមូលផលធ្វើឡើងខុសៗគ្នាទៅតាមប្រភេទពូជ និងតម្រូវការទីផ្សារ។ ផ្លែល្ពៅទុំ ដំបូងត្រូវប្រមូលមុនគេ។ លក្ខណៈសំគាល់គឺផ្លែល្ពៅឡើង ពណ៌ប្រផេះស្រអាប់សំបករឹង ត្រូវកាត់ផ្លែល្ពៅទាំងទងយកមកទុកលើធ្នើរមិនប៉ះដីទើបរក្សាបានយូរខែ។ ជាធម្មតាល្ពៅ ក្អែក និងល្ពៅព្នងទិន្នផលមធ្យមពី ១៤-១៦ តោន / ហតប៉ុន្តែល្ពៅទ្រូ និងល្ពៅហាប ទិន្នផលជាមថ្យមពី ១៨-២២ តោន/ហត ដើម្បីរក្សា ទុកពូជឲ្យបានល្អ គេបេះផ្លែទុំពេញ លក្ខណៈពីដើមដែលគ្មានកើតជម្ងឺ មក រក្សាទុកពី ១០-១៥ ថ្ងៃបន្ទាប់មកពុះផ្លែ ហើយ យកគ្រាប់មកលាងទឹកឲ្យស្អាត ដាក់ហាលថ្ងៃឲ្យស្ងួតក្នុងថ្ងៃដំបូងតែ២ ថ្ងៃបន្ទាប់មកគេត្រូវ ហាលគ្រាប់ល្ពៅរក្សាភាពរស់មិនបានយូរខែ។ បន្ទាប់ពីបានគ្រាប់ហើយ គេត្រូវច្រកនឹង ឧបករណ៍ចម្លងកំដៅ និងសំណើមព្រមទាំងរក្សាទុកនៅកន្លែងស្ងួតហើយត្រជាក់ធម្មតា៕

 
 
 
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner